បបូរមាត់​ឡើង​ខ្មៅ​ឬ​ស្រ​អាប់ បង្ករ​ឡើង​យ​ដោយ​ការផលិត​ជាតិ​មេឡានីន​ច្រើនពេក​។ ការជក់បារី ការប្រើប្រាស់​ថ្នាំ​មួយចំនួន និង​របប​អាហារ​សុទ្ធ​តែ​អាច​បង្ករ​ឲ្យមាន​ការកើនឡើង​នៃ​មេ​ឡានីន​។ បន្ថែម​ពីលើ​នេះ​ទៀត ក្រែ​មលាប​មាត់ បញ្ហា​អាឡែ​ហ្ស៊ី កង្វះ​ជាតិ​ទឹក និង​ការ​ប៉ះ​ត្រូវ​នឹង​កម្តៅថ្ងៃ ក៏​អាច​បង្ករ​ឲ្យ​បបូរមាត់​ឡើ​ង​ខ្មៅ​ដែរ​។ ប៉ុន្តែ​យើង​មាន​វិធីសាស្ត្រ​តាម​ធម្មជាតិ​ជាច្រើន ដើម្បី​ជួយ​ឲ្យ​បបូរមាត់​រប​ស់​អ្នក​មាន​ពណ៌​ស្រស់​ឡើងវិញ​។​

១. ការ​ខាត់​និង​សារធាតុ​សំណើម​៖ ចូរ​ខាត់​សម្អាត​ស្រទាប់​លើ​របស់​ស្បែក​បបូរមាត់​របស់​អ្នក​ថ្នមៗ ដោយ​ប្រើ​ក្រណាត់​សើម ឬ​ច្រាស់​ដុសធ្មេញ​ដែល​ទន់​។ ចូ​រលាប petroleum, ប៊ឺរ​កាកាវ​, ឬ​សារធាតុ​សំណើម​ធម្មជាតិ​ផ្សេងទៀត​លើ​បបូរមាត់​របស់​អ្នក​យ៉ាងតិច ៥​ដង ក្នុង​មួយ​ថ្ងៃ រួម​ទាំង​ពេល​ព្រឹង និង​ពេល​រៀប​ចូល​គេង​ផងដែរ​។​

២. កាហ្វេ តែ និង​នីកូទីន​៖ កាហ្វេ តែ និង​នីកូទីន នឹង​ធ្វើឲ្យ​ធ្មេញ​និងប​បូរ​មាត់របស់​អ្នក​ឡើង​ពណ៌​ខ្មៅ​។ ជាតិ​នីកូទីន​ក្នុង​បារី​បង្កើន​ការផលិត​មេឡានីន​ក្នុង​រាង្គ​កាយ ដូច្នេះ​អ្នក​ត្រូវ​បញ្ឈប់​ឬ​កាត់​បន្ថយ​ការជក់បារី នោះ​អ្នកនឹង​អាច​កាត់បន្ថយ​បញ្ហា​បបូរមាត់​ខ្មៅ​បានដែរ​។ កាហ្វេ និង​តែ បន្សល់​ជាតិ​ពណ៌​ខ្មៅ​នៅលើ​បបូរមាត់​ប្រសិនបើ​អ្នក​ទទួល​ទាន​ក្នុង​កម្រិត​ច្រើន​។ ចូរ​កំហិត​ការ​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​នេះ​ដើម្បី​ជួយ​ឲ្យ​បបូរមាត់​រប​ស់​អ្នក​មាន​ពណ៌​ស្រស់​ឡើងវិញ​។ ជំនួស​ទៅវិញ ចូរ​ទទួលទាន​ទឹក​ធម្មតាឲ្យ​បាន​ពី ៦ ទៅ ៨​កែវ​ក្នុង​មួយថ្ងៃ ដើម្បី​ផ្តល់​ជាតិ​សំណើម​ដល់​ស្បែក​។​

៣. ទឹក​ក្រូចឆ្មារ​៖ អាស៊ីត​ស៊ី​ទ្រិ​ច (citric acid) ដែល​មាន​នៅក្នុង​ក្រូចឆ្មារ មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ឲ្យ​ស្បែក​ភ្លឺរលោង​។ ចូរ​លាបទឹក​ក្រូចឆ្មារ​លើ​បបូរមាត់​របស់​អ្នក​ដោយ​ប្រើ​ចុង​ម្រាមដៃ​ឬ​សម្លី​ត្បាល់​ត្រចៀក ឬ​យក​ចំណិត​ក្រូចឆ្មារ​ដែល​ទើប​នឹង​ហាន់​មក​លាប​លើ​បបូរមាត់​ក៏បាន​។ អ្នក​អាច​លាយ​ជាមួយ​ទឹកឃ្មុំ​ដើម្បី​ឲ្យមាន​ជាតិ​ផ្អែម និង​កាន់តែ​មាន​ប្រសិទ្ធភាព​។ ទឹកឃ្មុំ​មាន​អង់ស៊ីម​ម្យ៉ាង​ដែល​ហៅថា glucose oxidase ដែល​ផលិត​អ៊ីដ្រូហ្សែន​ផឺ​រ៉ូស៊ី​ត ដែល​ជា​ភ្នាក់ងារ​ខាត់​ស្បែក​ឲ្យ​ស​។ បន្ទាប់មក ចូរ​លាប​សារធាតុ​សំណើម​គ្រប​លើ​វា​។ ចូរ​ធ្វើ​បែប​នេះ​ឲ្យបាន​ពីរ​ដង​ក្នុង​មួយថ្ងៃ ប្រហែលជា​ពីរ​បី​សប្តាហ៍ នោះ​អ្នកនឹង​ឃើញ​លទ្ធផល​។​

៤.​ប្រេង​អាល់​ម៉ុន​៖ ប្រេង​អាល់​ម៉ុន​គឺជា​វិធី​ដ៏​ងាយស្រួល​មួយ​ក្នុង​ការជួយ​ឲ្យ​បបូរមាត់​ភ្លឺ និង​បន្ថែម​សារធាតុ​សំណើម​ដល់​បបូរមាត់​។ មាន​វិធី​ជាច្រើន​ក្នុង​ការ​លាបប្រេង​អាល់​ម៉ុល​លើ​បបូរមាត់​របស់អ្នក​។ ដំបូង​អ្នក​ត្រូវ​កិន​អាល់​ម៉ុន​ពីរ​គ្រាប់​ឲ្យ​ម៉ដ្ឋ ហើយ​លាយ​ជាមួយនឹង​ទឹកឃ្មុំ ឬ​ទឹកដោះគោ មួយ​ស្លា្បព្រា​កាហ្វេ​។ ម្សៅ​អាល់​ម៉ុន ឬ​ប្រេង​អាល់​ម៉ុន​លាយ​ជាមួយ​នឹង​គ្រឿងផ្សំ​ទាំងនេះ​គឺ​សុទ្ធតែ​មាន​ប្រសិទ្ធភាព​ដូច​គ្នា​។ បន្ទាប់មក​យក​វា​ទៅ​លាប​លើ​បបូរមាត់​របស់​អ្នក ហើយ​ទុក​រយៈពេល​យ៉ាងតិច ៣០​នាទី​។ អ្នក​អាច​ទុក​វា​មួយ​យប់​ក៏​បាន​។ ចូរ​បន្ត​អនុវត្ត​វិធី​នេះ​ពីរ​ទៅ​បី​សប្តាហ៍ នោះ​អ្នកនឹង​ឃើញ​ពី​លទ្ធផល​។​

៥. ទឹកដោះគោ និង​ទឹកឃ្មុំ​៖ ទឹកដោះគោឆៅ​មាន​ប្រសិទ្ធភាព​ក្នុង​ការធ្វើ​ឲ្យ​បបូរមាត់​ភ្លឺ មិន​ថា​ប្រើ​វា​តែឯង ឬ​លាយ​ជាមួយ​អា​ល់​ម៉​៉ុ​ន ឬ​ទឹកឃ្មុំ​នោះទេ​។ អ្នក​អាច​លាយ​ទឹកដោះគោ​ពីរ​ស្លាបព្រា​កាហ្វេ​ជាមួយនឹង​ទឹកឃ្មុំ​ឬ​ប្រេង​អាល់​ម៉ុន ហើយ​លាប​វា​លើ​បបូរមាត់​របស់​អ្នក និង​ទុក​វា​យ៉ាងតិច ៣០​នាទី​។​

៦. ប្រទាល​កន្ទុយក្រពើ​៖ ប្រទាល​កន្ទុយក្រពើ​ត្រូវបាន​គេ​ដឹងថា​មាន​ប្រសិទ្ធភាព​ក្នុងការ​ខាត់​ស្បែក​។ វា​ថែមទាំង​ផ្តល់​សារធាតុ​សំណើម​ដល់​ស្បែក​ទៀតផង​។ ចូរ​លាប​ប្រទាល​កន្ទុយក្រពើ​ស្រស់ ឬ​ជែល​ប្រទា​ល​កន្ទុយក្រពើ​លើ​បបូរមាត់​របស់​អ្នក​យ៉ាងតិច ១៥​នាទី ក្នុង​មួយ​ថ្ងៃ​។ អ្នក​អាច​នឹង​ឃើញ​លទ្ធផល​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ប៉ុន្តែ​វា​អាច​យូរ​ឬ​ឆាប់​ទៅតាម​ស្បែក​របស់​មនុស្ស​ម្នាក់ៗ​។ ចូរ​បន្ត​ប្រើ​វា​រហូតដល់​អ្នក​បាន​ទទួល​លទ្ធផល​ដែល​អ្នក​ចង់​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង