វា​ពិតជា​គ្មាន​អ្វី​គួរអោយ​ចម្លែក​នោះ​ទេ ដែល​ថា​មនុស្ស​ម្នាក់ៗ សុទ្ធ​តែ​ឈ្លក់​វង្វេង​ចង់​នៅ​ក្មេង​ជាង​វ័យ អោយ​បាន​យូរ​នោះ ។​យុវវ័យ​ភាព គឺ​ប្រៀបធៀប​ស្មើរ​គ្នា​ទៅនឹង សម្រស់​ដ៏​ផូរផង់​, ភាព​ពិតប្រាកដ និង ថាមពល ខុសពី ជរា​ភាព ដែល​ផ្ទុយ​គ្នា​ស្រឡះ ហើយ​នឹង​ធ្វើអោយ អ្នក​បាត់បង់ នូវ​គុណភាព​ទាំងនេះ នៅក្នុង​ជីវិត​។

ទោះ​បើ​វា​ជា​ច្បាប់​ធម្មជាតិ ដែល​យើង​មិន​អាច​កែប្រែបាន យ៉ាងណា ក៏ដោយ យើង​នៅតែ​មាន​វិធីសាស្ត្រ ដែល​អាច​ជួយ​ពន្យា​ពេល ឬ ទប់ស្កាត់​បាន​នូវ ភាព​ចាស់ជរា មុន​អាយុ​បាន ដោយ​ការអនុវត្តន៍​តាម នូវ​វិធីសាស្ត្រ​ងាយៗ ទាំង ៥​យ៉ាង ខាងក្រោម​នេះ ៖

១. ហ្វឹកហាត់​នូវ​ការដកដង្ហើម អោយបាន​ត្រឹមត្រូវ​
​ក្នុង​ការទទួលបាន​នូវ ភាព​ស្ងប់​សុខ រាល់​ដង្ហើម​ចេញចូល​នោះ ការ​តាំងសមាធិ គឺជា​វិធី​ដ៏​ដំបូង បំផុត​ដែល អ្នក​គួរ​ចាប់ផ្តើម​អនុវត្ត​។ ការ​តាំងសមាធិ គឺ​អាច​ធ្វើអោយ​ផ្លូវចិត្ត​របស់​យើង សុខ ( អាច​អោយ​យើង ផ្តោតអារម្មណ៍​បានល្អ  និង បរិសុទ្ធ​ល្អ​គ្រប់ពេល​) ។ ការ​បន្សុទ្ធ​ផ្លូវចិត្ត​ដោយ​វិធី​នេះ នឹង​អាច ហ្វឹកហាត់ ដល់​សម្ថ​ត្តភាព​បញ្ញា​ស្មារតី​ខាងក្នុង ដែល​អាច​នឹង​ជួយ​អោយ​យើង ធ្វើការ​សម្រេចចិត្ត​បាន​ត្រឹមត្រូវ​ល្អ ។ ជា​ចុងក្រោយ​ភាព​បរិ​សទ្ធ​ជ្រះថ្លា នៅ​ក្នុង​អារម្មណ៍​នឹង​បង្កើតបាន ជា​ថាមពល​នៃ​ការព្យាបាល​មួយ​។ ពី​ការ ជាសះស្បើយ​មក​ពី​ខាងក្នុង​ខ្លួន នោះ​វា​នឹង​ផ្តល់អោយ​យើង ម្នាក់ៗ​មកវិញ នូវ​ផាសុក​នៅ​ផ្នែក​ខាងក្រៅ ស្តែង​ចេញ​តាម​ស្ថានភាព​រាងកាយ តាម​ដែល​វា​នឹង មិន​ធ្វើអោយ​យើង​ងាយ​ទ្រុឌទ្រោម ឈឺ និង ចាស់​មុន​វ័យ បាន​នោះ​ទេ ។​

២. សើច​អោយបាន​ច្រើន​
​ស្នាមញញឹម ឬ សំណើច គឺ​ពិតជា​ឱសថ​ទិព្វ​ដ៏​អស្ចារ្យ​មួយ ដែល​ពុំ​អាច​កាត់ថ្លៃ​បាន​។ វា​ជួយ​អោយ គ្រប់ ផ្នែក​នៃ​រាងកាយ​ដំណើរការ បាន​ទៅ​យ៉ាង​ល្អ និង ជួយ​លើកស្ទួយ​នូវ អារម្មណ៍​រីករាយ​ស្រស់ថ្លា គ្រប់ពេល វេលា ហើយ​វា​ក៏​បាន​ជះឥទ្ធិពល​ជា​វិជ្ជមាន ចំពោះ​រាងកាយ​ផ្នែក​ខាង​ក្រៅ​របស់​យើង​ផង​ដែរ ។​

៣. ធ្វើការ​ច្រៀង​កំសាន្ត​
​បើសិន​ជា​អ្នក​មិនចេះ​ច្រៀង​នោះទេ នោះ​អ្នក​គ្រាន់តែ​បង្កើត​ជា​សំលេង ដែល​អាច​អោយ​អ្នក និយាយ ចេញពី​ក្តីស្រលាញ់ និង អារម្មណ៍​នៅ​ក្នុង​បេះដូង​អ្នក តាមរយៈ​ការ​គ្រ​ហឹម​, ហួ​ច​, សូត្រ​កំណាព្យ ឬ យំ បញ្ចេញ​នូវ​ទុក្ខព្រួយ​របស់​អ្នក​ចេញ​មក​ខាងក្រៅ អោយអស់​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ គឺ​អ្នក​គ្រាន់តែ បញ្ចេញ វា​មក​ខាងក្រៅ អ្នក​មិន​ចាំបាច់​បារម្ភ​ពី ភាពខុស ឬ ត្រូវ​នោះទេ​។ យើង​កើតមក ជាមួយនឹង ឧបករណ៍​ដ៏ អស្ចារ្យ​មួយ​នេះ គឺ​សំលេង​របស់​យើង​ម្នាក់ៗ ។ យើង​ត្រូវតែ​ចេះ​ប្រើ​វា អោយបាន​ជា ប្រយោជន៍ ដោយ​ការ និយាយ​ជាមួយនឹង ក្តីស្រលាញ់ និង ការលើកទឹកចិត្ត​ខ្លួនឯង ។ ការ​ច្រៀង អាច​អោយ​អ្នក​បញ្ចេញ​ពី អារម្មណ៍ ទាំងអស់​នៅក្នុង​ចិត្ត ហើយ​វា​ប្រសើរ​បំផុត ជាង​ការ​ដែល​អ្នក ព្យាយាម​លាក់​វា​ទុក នៅ​ក្នុង​ចិត្ត​តែ ម្នាក់ឯង ។​

៤. ធ្វើ​ចលនា​

​ការ​ធ្វើ​ចលនា​បាន​ត្រឹមត្រូវ នឹង​ជួយរ​រក្សា​ស្ថានភាព​រាងកាយ​អោយ​រឹងមាំ​បាន ។ ការដាក់ ស្ថានភាព​រាងកាយ មិនល្អ អាច​នឹង បំផ្លាញ​ដល់ ទ្រង់ទ្រាយ​របស់​ឆ្អឹងខ្នង​។ អារម្មណ៍​ហ្មងសៅ ក្នុង​រយៈពេល​ដ៏​ដូរ នឹង​ត្រូវ​បង្ហាញ​នូវ ទឹកមុខ​ដ៏​ក្រៀមក្រំ ដែល​នឹង​បំផ្លាញ​ដល់​សម្រស់ ដ៏​ស្រស់ថ្លា​របស់ អ្នក​។ ដូច្នេះ ដរាបណា អ្នក​នៅ​មាន​ជីវិត នោះ​ត្រូវ​រក្សា​រាងកាយ​អោយ​សកម្ម​ជាមួយនឹង សកម្មភាព កំសាន្ត​ផ្សេងៗ ដូច​ជា​ការ​ដើរលេង​, រាំ​, ច្រៀង​, រត់​ហាត់ប្រាណ​ជាដើម​។ សកម្មភាព​ទាំងនេះ នឹង​ធ្វើអោយ សុខភាព​អ្នក ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត​កាន់តែ​រឹងមាំ​ឡើង ។​

៥. បង្កើត​នូវ​សេចក្តីស្រលាញ់​

​ចាប់ផ្តើម​នូវ​ក្តីស្រលាញ់ ជាមួយនឹង​វត្ថុ និង មនុស្ស​ជុំវិញខ្លួន ។ វា​ពិតជា​ត្រូវ​ចាប់ផ្តើម ដោយ​ខ្លួន​អ្នក​ផ្ទាល់ ដោយ​អ្នក ត្រូវ​ចេះ​ស្រលាញ់​ខ្លួនឯង និង ឆ្លាត​វៃ​ក្នុងការ បង្កើត​នូវ សេចក្តីស្រលាញ់​ពិត ទៅកាន់ មនុស្ស​រាល់គ្នា វា​នឹង​ធ្វើអោយ​ជីវិត​អ្នក ពោរពេញ​ទៅ​ដោយ​សន្តិភាព​ក្នុង​ចិត្ត ។ ក្តីសប្បាយ នឹង​ធ្វើអោយ អ្នករស់នៅ​បានយូរ និង រូបរាងកាយ​ក្មេង​វ័យ​បាន​ជា​ដរាប​ផងដែរ ។​

​ដូច្នេះ អ្នក​គួរប្រកាន់​ភ្ជាប់​នូវ​ចំណុច​ទាំង ៥​យ៉ាង​ខាងលើនេះ នោះ​អ្នកនឹង សម្គាល់​ឃើញ​នូវ អារម្មណ៍​ស្រស់ថ្លា និង ក្មេង​ជាង​វ័យ​ជាក់​ជា មិនខានឡើយ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង