តើ​អ្នក​ជា​មនុស្ស​ដែល​ធ្លាប់​ប្រឈមមុខ​នឹង​បញ្ហា​ទម្ងន់​ដែរ​ទេ​?​ពិតណាស់ សម្រាប់​មនុស្ស​មួយចំនួន​ដែល​ធាត់ ឬ​ធាត់​ជ្រុល​មាន​ការពិបាក​ក្នុងការ​សម្រក​ទម្ងន់​ខ្លាំងណាស់​។ ពេល​ខ្លះ​ក៏​ត្រូវ​អស់សង្ឃឹម ព្រមទាំង​បណ្តោយ​ខ្លួន​ទៅ​តាម​យថាកម្ម​របស់​វា​ទៀតផង​។
 


​ជាទូទៅ មនុស្ស​ភាគច្រើន​មាន​បំណងប្រាថ្នា​ច្រើនណាស់​ក្នុងការ​សម្រក​ទម្ងន់ ប៉ុន្តែ​ធ្វើ​វា​មិន​បាន​។ ដើម្បី​ធ្វើអោយ​ឱកាស​នៃ​ភាព​ជោគជ័យ​មាន​កាន់តែច្រើន​ត្រូវតែ​ធ្វើ​ការផ្លាស់ប្តូរ​ដូច​ចំនុច​ទីមួយ និង​ទី​ពីរ​ខាងក្រោម​។​
 
​ទម្លាប់​មួយ​ចំនួន​ដែល​ធ្វើអោយ​មនុស្ស​ម្នាក់​អាចបង្កើត​ការពិបាក​ដល់​របៀប​ស​ម្រកទ​ម្ងន់​របស់​ខ្លួនឯង​ដោយ​មិន​ដឹង​ខ្លួន ដូច្នេះ​វា​នៅតែ​ធ្វើអោយ​គេ​នៅតែ​ធាត់​ដ​ដៃ​ល​។ ដូច្នេះ​ដើម្បី​ដឹង​ថា​អ្វី​ទៅ​ដែល​ធ្វើអោយ​អ្នក​បង្កើត​ការពិបាក​ក្នុងការ​សម្រក​ទម្ងន់ ចូរ​មើល​មក​ខាងក្រោម​នេះ​ទាំងអស់គ្នា​។
 
១.​ឧស្សាហ៍​ញ៉ាំ​អាហារសម្រន់​ដែលមាន​ជាតិ​ប្រៃ​

​ជាតិ​សូ​ដ្យូ​ម​ដែល​មាន​ក្នុង​របស់ប្រៃ​អាច​ធ្វើអោយ​មនុស្ស​ម្នាក់​នៅ​បន្ត​ញ៉ាំ​អាហារ​ដោយ​មិនដឹង​ខ្លួន​ថា​អាហារ​ដែល​ខ្លួន​កំពុងតែ​ញ៉ាំ​នោះ​កាន់តែ​ច្រើនឡើងៗ​បាន​។ ការកាត់បន្ថយ​ការ​ទទួលទាន​ជាតិ​ប្រៃ​បន្តិច​ម្តងៗ​អាច​ធ្វើអោយ​មនុស្ស​ម្នាក់​អាច​សម្រក​ទម្ងន់​បាន​។
 
២. ញ៉ាំ​អាហារ​ពេល​កំពុង​មើល​ទូរទស្សន៍​

​នេះ​ហើយ​គឺជា​មូលហេតុ​ដែល​មនុស្ស​ម្នាក់​កំពុងតែ​ញ៉ាំ ប៉ុន្តែ​មិន​អាច​បំបាត់​កាឡូរី​បាន​។ ហើយ​ការសិក្សា​ជាច្រើន​បាន​អោយដឹងថា ការ​ញ៉ាំ​អាហារ​ពេល​កំពុង​មើល​ទូរទស្សន៍​នឹង​ធ្វើអោយ​ពួកគេ​ទទួលបាន​កាឡូរី​ពី​អាហារ​ទាំងនោះ​កាន់តែច្រើន ហើយ​ការ​សម្រក​ទម្រ​ក​ទម្ងន់​នឹង​កាន់តែ​លែង​មាន​ប្រសិទ្ធិភាព​។ ហើយក៏​មិន​ត្រូវ​ដេក​ដែរ​ក្រោយ​ពី​ញ៉ាំ​អាហារ​ច្រើន​រួច ប៉ុន្តែ​គួរតែ​រង់ចាំ​អោយ​យូរ​ម៉ោង​បន្តិច​ទៅ​។
 
៣. មិន​ញ៉ាំ​អាហារ​

​ការ​ញ៉ាំ​អាហារ​មិន​ទៀងពេល​អាចធ្វើអោយ​រាងកាយ​ពិបាក​ក្នុង​ការគ្រប់គ្រង​ចំណង់​អាហារ និង​ចង់​ញ៉ាំ​កាន់តែច្រើន​។ បើសិន​ជា​នរណា​ម្នាក់​ចំណាយ​ពេល​ញ៉ាំ​អាហារ ខួរក្បាល​ក៏​មិន​មាន​ថាមពល និង​បញ្ជូន​សារ​អោយ​ញ៉ាំ​អាហារ​កាន់តែច្រើន​ដែរ​។
 
៤.​ញ៉ាំ​លឿន​

​បើសិន​ជា​មនុស្ស​ម្នាក់​ញ៉ាំ​អាហារ​លឿន​ពេល​នឹង​ធ្វើអោយ​ខ្លួន​ឯង​ឆាប់​ឆ្អែត ហើយ​ក៏​នឹង​ចង់ចាំ​អាហារ​ផ្សេងៗ​ទៀត​បន្ត​ដែរ​។ សម្រាប់​ហេតុការណ៍​បែ​នេះ ចូរ​ព្យាយាម​ញ៉ាំ​វា​យឺតៗ​ដើម្បី​អោយ​រាងកាយ​អាច​ទទួល​ស្គាល់​សញ្ញា​នៃ​ការ​ឆ្អែត​កាន់តែច្រើន និង​ហើយ​ខួរក្បាល​ក៏​អាច​បញ្ជា​អោយ​ឈប់​ញ៉ាំ​អាហារ​ទៀត​ដែរ​។
 
៥. ការធ្វើ​ពិធី​ជប់លៀង​ថ្ងៃ​ចុង​សប្តាហ៍​

​ការ​ជប់លៀង​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នឹង​ធ្វើអោយ​មាន​បញ្ហា​ជាច្រើន​នៅ​ថ្ងៃក្រោយ​ទៀត​។ ការសិក្សា​បាន​រកឃើញថា ជាតិ​ខ្លាញ់ Saturated Fat ដែល​ចេញពី​អាហារ​នឹង​ប៉ះពាល់​ដល់ Palmitic acid និង Leptin (​អ័រម៉ូន​មួយ​ប្រភេទ​សម្រាប់​ជួយ​កែសម្រួល​ចំណង់​អាហារ​) ដូច្នេះ​វា​នឹង​ធ្វើអោយ​អ្នក​ញ៉ាំ​កាន់តែច្រើន​នៅ​ថ្ងៃ​ច័ន្ទ​វិញ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង