rear view of fashionable woman in flying red dress looking at view, enjoying a beautiful day in nature, freedom and relax concept. photo taken in idyllic nature scenics, at Etretat in France.

វាអាចជារឿងងាយស្រួលបំផុតដែលធ្វើឲ្យការមករដូវរបស់ស្រ្តីមានលក្ខណៈកាន់តែច្រើនជាងធម្មតា ហើយវាក៏អាចនឹងធ្វើឲ្យនាងមានអារម្មណ៍មិនល្អបាន។ ដោយសារតែការមករដូវទាំងអស់មិនមានចំនួនដូចៗគ្នា វាគឺជារឿងធម្តមាទេដែលអ្នកមានអារម្មណ៍ថា លំហូរឈាមរដូវអ្នកខ្លាំងជាងរាល់ដង។ 

ទោះបីជាយ៉ាងណាក៏ដោយ មានហេតុផលច្រើនណាស់ដែលធ្វើឲ្យឈាមរដូវអ្នកមកច្រើនជាងធម្មតា។ ខាងក្រោមនេះគឺជាហេតុផលញឹកញាប់ដែលនាំឲ្យរដូវរបស់ស្រ្តីមកច្រើនៗជាងធម្មតា៖

ការពន្យាកំណើត

តើអ្នកមានបានផ្លាស់ប្តូរវិធីពន្យាកំណើតទេ? ដូច្នេះវាអាចជាហេតុផលដ៏ធំមួយដែលធ្វើឲ្យឈាមរដូវអ្នកមកច្រើនៗបានហើយ។ សម្រាប់ស្រ្តីដែលប្រើថ្នាំគ្រាប់ពន្យាកំណើតប្រភេទ Mini-pills រដូវរបស់នាងអាចនឹងច្រើនជាងធម្មតា។ បើសិនជាអ្នកគ្រាន់តែឈប់ប្រើថ្នាំគ្រាប់ពន្យាកំណើត វាក៏អាចធ្វើឲ្យលំហូរឈាមរដូវច្រើនៗបានដែរ។ 

ត្រៀមរ៉ាំងរដូវ

វាគឺជារឿងធម្មតាទេ ដែលថា មុនពេលរាំងរដូវ វាអាចធ្វើឲ្យស្រ្តីមករដូវច្រើនៗសិន។ ជាទូទៅ រឿងនេះកើតឡើងពី ៤ ទៅ ១០ខែមុនពេលអ្នកចូលក្នុងស្ថានភាពរាំងរដូវទាំងស្រុង។ ជាអកុសល្យ មិនមានស្រ្តីណាម្នាក់អាចទាយដឹងបានថា ពេលណានាងនឹងត្រូវឈានដល់ដំណាក់កាលត្រៀមរាំងរដូវឡើយ តែវាអាចកើតឡើងលើស្រ្តីដែលស្ថិតក្នុងវ័យ ៣០ឆ្នាំដែរ។ 

កងដាក់ក្នុងស្បូន

កងដាក់ក្នុងស្បូនក៏អាចធ្វើឲ្យរដូវមកច្រើនជាងធម្មតាបានដែរ។ សំណាងដែរ វាគឺជារឿងដែលអាចបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលច្រើនខែក្រោយ។ 

ថ្នាំរំលាយកំណកឈាម

ថ្នាំរំលាយកំណកឈាមច្រើនតែត្រូវបានគ្រូពេទ្យចេញឲ្យប្រើប្រាស់លើអ្នកដែលមានជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ បើសិនជាអ្នកត្រូវបានគ្រូពេទ្យប្រាប់ថា ត្រូវប្រើថ្នាំនេះជាទៀងទាត់ នោះក៏កុំភ្ញាក់ផ្អើលលើការមករដូវច្រើនៗជាងធម្មតាដែរ ព្រោះវាជាផលរំខានដែលកើតមានជាញឹកញាប់របស់ថ្នាំនេះទេ។

ការបង្ករោគ

តើអ្នកធ្លាប់រួមភេទដោយមិនបានការពារ និងឥឡូវនេះមានអារម្មណ៍ថាមានជំងឺកាមរោគទេ? ដូច្នេះកុំបាច់ភ្ញាក់ផ្អើលទេបើសិនជាវាធ្វើឲ្យរដូវអ្នកមកច្រើនៗជាងកាលពីខែមុន។ អ្នកជំនាញខាងរោគស្រ្តីនិយាយថា ជំងឺប្រមេះទឹកបាយ ប្រមេះទឹកថ្លា និងការបង្ករោគផ្សេងៗទៀត ដែលប៉ះពាល់ទៅលើភ្នាស់របស់ស្បូនអាចនាំឲ្យធ្លាក់ឈាមរដូវច្រើនៗបាន។ 

ដុំសាច់ក្នុងស្បូន

គ្រាន់តែលឺពាក្យនេះភ្លាមអាចគ្រប់គ្រាន់នឹងធ្វើឲ្យអ្នកភ័យខ្លាចហើយ ប៉ុន្តែកុំបារម្ភអី ព្រោះអ្នកជំនាញនិយាយថា មួយភាគបីនៃស្រ្តីទាំងអស់គឺមានដុំសាច់នេះក្នុងស្បូន ហើយវាក៏មិនបង្កគ្រោះថ្នាក់អ្វីដែរ។ ជាមួយគ្នានេះដែរ ដុំសាច់ក្នុងស្បូនងាយនឹងបាត់ទៅវិញដោយខ្លួនឯងណាស់ ប៉ុន្តែខណៈពេលដែលវាកំពុងតែមានវត្តមានហើយ វាអាចធ្វើឲ្យរដូវមកច្រើនជាងធម្មតាបាន។ 

ចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ PCOS

គ្រូពេទ្យនិយាយថា ករណីតិចតួចនៃជំងឺ PCOS អាចធ្វើឲ្យលំហូរឈាមរដូវច្រើនជាងធម្មតាបានដោយសារតែអតុល្យភាពអ័រម៉ូន។ ម៉្យាងវិញទៀត ស្រ្តីដែលមានករណីជំងឺនេះធ្ងន់ធ្ងរ ប្រហែលជាធ្លាប់មានបញ្ហាមករដូវមិនទៀង ឬមិនមានការមករដូវសោះតែម្តង។ 

ជំងឺរលាកក្នុងអាងត្រគាក

អ្នកជំនាញខាងរោគស្រ្តីនិយាយថា ករណីជំងឺរលាកក្នុងអាងត្រគាករហូតដល់ ៩០ភាគរយឯណោះគឺកើតឡើងដោយសារតែជំងឺកាមរោគ។ មានរោគសញ្ញាច្រើនណាស់នៃការរលាកក្នុងអាងត្រគាក ហើយការធ្លាក់ឈាមរដូវច្រើនៗក៏ជារោគសញ្ញាមួយរបស់វាដែរ។ ដោយសារតែវាគឺជារឿងដែលធ្ងន់ធ្ងរ ដូច្នេះជំងឺនេះត្រូវតែព្យាបាលភ្លាមៗ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង