ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
ឆ្នាំខាល ជាបុគ្គលដែលហ៊ានចំណាយលុយលើការកសាងទំនាក់ទំនងក្នុងសង្គម ដោយសល់លុយលើខ្លួនមិនប៉ុន្មានក៏គេហ៊ានយកចេញមកប៉ាវអ្នកដទៃផងដែរ។ ជាហេតុដែលធ្វើឲ្យមានគេស្គាល់ឆ្នាំខាលច្រើនណាស់។ ដូចនេះ វិថីនៃការដើរទៅដល់ផ្លូវលុយធំគឺមិនពិបាកឡើយ។
ឆ្នាំវក
ឆ្នាំវក ជាអ្នកដែលចេះប្រើលុយតូចបង្កើតបានលុយធំ។ ជាពិសេស គេតែងតែបណ្តាក់ទុនត្រូវដោយធ្វើឲ្យគេអាចចំណេញបានច្រើនដងណាស់។ ដូចនេះ លុយដែលគេចាយចេញនឹងអាចរកមកវិញបានទាំងអស់។
ឆ្នាំរកា
ឆ្នាំរកា ចូលចិត្តបណ្តាក់ទុនក្នុងកន្លែងដែលអ្នកដទៃមិនហ៊ាន។ ជាពិសេស គេជាបុគ្គលដែលហ៊ានចាយលុយណាស់ ព្រោះគេដឹងថាគេនឹងអាចរកបានលុយកាន់តែច្រើនជាងនេះចូលមកវិញ។ ជាហេតុដែលធ្វើឲ្យគេមិនចេះខ្វះក្រដាសប្រាក់នោះទេ៕