ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ
បុគ្គលដែលកើតក្នុងឆ្នាំថោះ មានចិត្តល្អណាស់ ថែមទាំងមានចរិតទន់ភ្លន់។ ជាពិសេស ក៏មានទេវតា និងផ្កាយសំណាងតាមជួយច្រើនដែរ។ ជាហេតុដែលធ្វើឲ្យផ្លូវទ្រព្យតែងតែបើកធំជានិច្ច ដោយអាចដឹកបានក្រដាសប្រាក់ធំៗច្រើនណាស់។
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំរកា មានខួរក្បាលរសរវើក ថែមទាំងឆ្លាតខ្លាំងណាស់។ ជាពិសេស ក្នុងអាយុ៤០ឆ្នាំ នឹងមានអ្នកចេញមុខជួយក្នុងមុខរបរ ដោយធ្វើឲ្យលុយអាចហូរចូលមកច្រើនណាស់។
ឆ្នាំរោង
មនុស្សដែលកើតក្នុងឆ្នាំរោង ដល់អាយុ៤០ឆ្នាំ នឹងអាចជួបនឹងលាភធំចំនួនមួយ ដោយធ្វើឲ្យអ្នកអាចក្លាយជាអ្នកមាន។ ជាពិសេស ក្រោយអាយុ៥០ឆ្នាំ អ្នកនឹងអាចដើរចូលក្នុងជីវិតជាសេដ្ឋីជាមិនខានឡើយ៕