ចំលើយនោះ គឺថាទេ។ ទោះជាអ្នកធ្លាប់បានលឺវា ជាយូរណាស់មកហើយ តែវាមិនមែនជាការ ពិតនោះទេ។ វា ពិតជាគំនិតដ៏ល្អមែនហើយ ក្នុងការរក្សាខ្លួនប្រាណរបស់អ្នក រួមទាំងស្បែករបស់អ្នក អោយមានជាតិទឹក តែទោះជា យ៉ាងណាក៏ដោយ ស្រទាប់ស្បែកផ្នែកខាងក្រៅ គឺមិនបានធ្វើការបឺតស្រូបយកជាតិទឹក ដោយសារតែវាត្រូវបាន បង្កើតឡើងដោយសារតែកោសិកានៃស្បែកងាប់ ។

កម្រិតសំណើមនៃស្បែក គឺមិនត្រូវបានកំណត់ដោយកត្តាខាង ក្នុងនោះទេ ប៉ុន្តែវាមកពីកត្តាខាងក្រៅនោះទេ ដូចជា ខ្យល់ត្រជាក់ ឬ ក្តៅ, កំដៅស្ងួត និង ដោយសារតែចំនួននៃ ខ្លាញ់ដែលត្រូវបានបញ្ចេញដោយក្រពេញដែលអ្នកមាន ។
ដូច្នេះប្រសិនបើអ្នកចង់ អោយស្បែករបស់អ្នកមាន សំណើម អ្នកអាចខាត់វាចេញ ជារៀងរាល់សប្តាហ៍ជាមួយនឹង អំបិលខាត់ស្បែក ឬ សារធាតុសម្រាប់ខាត់ស្បែក ផ្សេងទៀត ដើម្បីយកស្បែកងាប់ចេញ រួចបន្ទាប់មកអ្នកអាចលាបក្រែមផ្តល់សំណើម ខណៈពេលដែលស្បែកអ្នក នៅសើមនៅឡើយ។ បើអ្នកចង់ផ្តល់ជាតិទឹក នៅក្នុងខ្លួនរបស់អ្នក នោះអ្នកអាចផឹកទឹកអោយបាន៨កែវជារៀងរាល់ ថ្ងៃ ៕