មជ្ឈមណ្ឌលព័ត៌មានសុខភាពស្ត្រីជាតិអាមេរិកបាននិយាយថា ប្រសិនបើគ្រប់ប្រភេទទាំងអស់នៃជំងឺសួតត្រូវបានលាយបញ្ចូលគ្នា, វានឹងក្លាយជាឃាតករទី៣ធំបំផុតនៅក្នុងសហរដ្ឋអាមេរិក។

វាជារឿងសំខាន់ដើម្បីដឹង និងព្យាបាលរោគសញ្ញានៃជំងឺសួតអោយបានទាន់ពេលវេលា។ សមាគមន៍សួតអាមេរិកបានបង្ហាញពីរោគសញ្ញាដែលគម្រាមកំហែងដែលមានដូចខាងក្រោមៈ
- មានការក្អកជាប់លើសពីមួយខែ
- មានបញ្ហានៃការដកដង្ហើម
- មានស្លេសក្នុងរយៈពេលយ៉ាងហោចណាស់មួយខែ
- មានលឺសម្លេងដែលពិបាកដកដង្ហើមនៅពេលដែលអ្នកដកដកដង្ហើម
- ក្អកមានឈាម
- មានការឈឺទ្រូងជាប់ដែលមានរយៈពេលលើសពីមួយខែ, ជាពិសេសនៅពេលដែលដកដង្ហើមចូល ឬក្អក៕