ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ នៃ​ប្រទេស​កាណាដា រកឃើញ​ថា​ពពួក​សណ្តែក​អាច​ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង បាន​តាមរយៈ​ការជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​ការគ្រប់គ្រង​កម្រិត​ជាតិ​ស្ករ ក្នុង​ឈាម ។ របប​អាហារ​ធ្វើ​ពី​ពពួក​សណ្តែក​ដែលមាន​ជាតិ​ស្ករ​ទាប ត្រូវ​គេ​រកឃើញ​ថា អាច​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​ការគ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ព្រមទាំង​អាច កាត់បន្ថយ​ការកើតមាន​ជំងឺ​បេះដូង​ចំពោះ​អ្នក​កើត​ទឹកនោម​ផ្អែម​។

​វេជ្ជបណ្ឌិត ដេវីដ ជេ​កឃិន និង​សហការី​របស់​ខ្លួន​បាន​ពិសោធន៍​លើ អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ចំនួន​១២១​នាក់ ជា​លទ្ធផល​បាន​បង្ហាញ​ឱ្យ ដឹងថា របប​អាហារ​ធ្វើ​ពី​ពពួក​សណ្តែក​ដែលមាន​ជាតិ​ស្ករ​ទាប គឺ​អាច​កាត់បន្ថយ​ជំងឺ​បេះ​ដូង​បាន​ដល់​០,៨​ភាគរយ ។

​លោក​វេជ្ជបណ្ឌិត​បាន​ថ្លែងថា ការប្រើប្រាស់​បន្លែ​ក្នុង​បរិមាណ​ប្រហែលជា ១៩០​ក្រាម​ក្នុង​មួយថ្ងៃ (​ពេញ​មួយ​ពែ​ង​)​ហាក់ដូចជា​ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាង ពេញលេញ ចំពោះ​របប​អាហារ​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ទាប និង​ព្រមទាំង​អាច​កាត់បន្ថយ​បាន នូវ​អត្រា​ប្រឈម​នឹង​ជំងឺ​បេះដូង​តាមរយៈ​ការកាត់បន្ថយ​សម្ពាធ​ឈាម​។

​លោក​វេជ្ជបណ្ឌិត​បាន​បន្ថែមថា ការរកឃើញ​ស្តីពី​ការ​ទទួលទាន​សណ្តែក​ជួយ​កែលំអ​ការគ្រប់គ្រង​ជាតិ​ស្ករ និង​កាត់បន្ថយ​អត្រា​កើត​ជំងឺ​បេះដូង គឺ​ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់​ពី​ព្រោះ​ជំងឺ​ទឹកនោម​ផ្អែម ប្រភេទ​២​កំពុង​តែ​កើនឡើង​យ៉ាង​ឆាប់រហ័ស ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង