ទោះបីជាភាគច្រើននៃពួកយើងស្គាល់និងឧស្សាហ៍ទទួលទានប្រេងល្ង ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាប្រេងល្ងអាចយកប្រើជាផលិតផលថែរក្សាសម្រស់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រេងល្ងថែសម្រស់ ៖

១. ព្យាបាលមុន

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងល្ងបន្តិចលើតំបន់ស្បែកដែលមានបញ្ហា បន្ទាប់ពីលាងសម្អាតស្បែកមុខរួច។ រូបមន្តនេះសាកសមបំផុតសម្រាប់អនុវត្តនៅពេលយប់ដូច្នេះទើបប្រេងល្ងមានពេលច្រើនដើម្បីបំពេញមុខងារ។

២. ល្អសម្រាប់ទប់ទល់បញ្ហានៃជំងឺត្រអក និងជំងឺសើស្បែក Psoriasis

ប្រេងល្ងមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលល្អណាស់សម្រាប់ជួយដោះស្រាយបញ្ហានៃជំងឺសើស្បែកទាំងពីរប្រភេទ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងល្ងមួយស្រទាប់ស្ដើងលើតំបន់ស្បែកដែលមានបញ្ហា។

៣. រក្សាសំណើមស្បែកបានយ៉ាងប្រសើរ

ប្រេងល្ងអាចត្រូវបានប្រើជាផលិតផលផ្ដល់សំណើមដល់ស្បែកបែបធម្មជាតិដោយមិនបង្កគ្រោះថ្នាក់ដូចផលិតផលផ្សេងទៀតដែលមានផ្ទុកសារធាតុគីមីឡើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងល្ងមួយស្រទាប់ស្ដើងលើស្បែកដែលស្ងួតដើម្បីផ្ដល់នូវភាពទន់រលោងមានសំណើមមកវិញ។

៤. កាត់បន្ថយស្នាមជ្រីវជ្រួញ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែនៅមុនពេលចូលគេងក្រោយលាងសម្អាតមុខរួច ចូរលាបប្រេងល្ងបន្តិចលើស្បែកមុខនិងក ជាពិសេសត្រង់តំបន់ដែលមានស្នាមជ្រីវជ្រួញ។ លាងសម្អាតចេញនៅព្រឹកបន្ទាប់ជាការស្រេច។

៥. ជម្រុញការលូតលាស់នៃសក់និងទប់ស្កាត់បញ្ហាស្កូវ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែនៅពេលចូលគេង ចូរលាបម៉ាស្សាប្រេងល្ងបន្តិចលើស្បែកក្បាល។ បន្ទាប់មកអ្នកអាចពាក់មួកផ្លាស្ទិកគ្របពីលើនិងគេងដូចធម្មតាជាការស្រេច។ កក់សម្អាតសក់ចេញនៅព្រឹកស្អែក។ អ្នកក៏អាចអនុវត្តដូចគ្នានេះដើម្បីទប់ស្កាត់បញ្ហាសក់ស្កូវមុនវ័យផងដែរ គ្រាន់តែប្រាកដថាបានលាបម៉ាស្សាប្រេងលើសក់!

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង