មនុស្សប្រុស មិនងាយយំផ្ដេសផ្ដាសទេ ព្រោះគេបានចាត់ទុកជាបុរសដើមទ្រូង៥ហត្ថ ។ ប៉ុន្តែតារាចម្រៀង ប្រុស ៤រូប យំស្រក់ទឹកភ្នែកដូចទឹកហូរ ខ្លាំងមិនចាញ់តារាសម្ដែងអាជីពឡើយ។
ក្នុងនោះក៏មានតារាចម្រៀងប្រុសជាច្រើនរូបទៀតមានសមត្ថភាពយំ ដោយមិនបាច់ប្រើប្រាស់ឧបករណ៍ជំនួយ ។ ប៉ុន្តែនៅថ្ងៃនេះ Sabay សូមធ្វើការបង្ហាញតារាចម្រៀងប្រុស ៤រូបពូកែ សម្ដែងក្នុងឈុតឆាកកម្សត់ដូចខាងក្រោម៖
១.លោក ព្រាប សុវត្តិ
កំពូលតារាចម្រៀងប្រុស រូបនេះមានសមត្ថភាពខ្ពស់ សំឡេងអន្ទងអារម្មណ៍អ្នកស្ដាប់និង មានសមត្ថភាពសម្ដែងយ៉ាងពិសេសទៀតផង។ ពិតជាអត់ទ្រាំមិនសរសើរមិននៅពេលលោកសម្ដែងពីអារម្មណ៍ឈឺចាប់គឺទឹកភ្នែកលោកហូរមករាវៗ ដូចជាអ្នកសម្ដែងជីពមិនខុស។
២. ឆន សុវណ្ណ រាជ
តារាចម្រៀងរូបនេះទោះជាមិនមែនជាតារាសម្ដែងតែលោក មានសមត្ថភាពសម្ដែងបានយ៉ាងល្អ ជាក់ស្ដែង លោកបានដើរជាតួឯកប្រុស ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗ គឺរឿង “សិសិរដូវក្នុងបេះដូង” ត្រូវយំច្រើនឆាក ។ ក្រៅពីនេះកំលោះសង្ហាសម្បូរទៅដោយរ៉ូមទ្រូង និងរោមមុខ រូបនេះក៏ធ្លាប់បង្ហាញ ស្នាដៃក្នុងMV បទចម្រៀងមួយចំនួនក៏ចូលតួមិនធម្មតាដែរ ពិសេសត្រង់ឈុតឆាកយំតែម្ដង។
៣. នីកូ
ប្អូនប្រុសតារាចម្រៀង ណុប បាយ៉ារិទ្ធ រូបនេះក្រៅពីមានសំឡេងពីរោះហើយនោះលោក ក៏មានសមត្ថភាពមិនធម្មតាដែរ។ ពិសេសឈុតឆាកកម្សត់បង្ហូទឹកភ្នែកលោក អាចធ្វើឲ្យទឹកភ្នែកស្រក់មកភ្លាមៗដោយមិនចាំបាច់ប្រើឧបករណ៍ជំនួយ។
៤. លោក ហេង ពិទូ
កាន់តែពិសេសតារាចម្រៀងរូបនេះ សម្ដែង បានយ៉ាងល្អ លើសពីនេះទឹកភ្នែកលោកហូរមកមិតៗ ដែលបង្ហាញអារម្មណ៍ឈឺចាប់មួយយ៉ាងប៉ិនប្រសព្វ។
ប្រភព៖ sabay.com.kh