ការរាគរុសមានន័យថា ជាការកើនឡើងនៃជាតិទឹក, ចំនួនដង និងបរិមាណទៅលើការបន្ទោបង់ ដែលវាខុសពីទម្លាប់ធម្មតារបស់បុគ្គលម្នាក់នោះ។ កាខ្សោះជាតិទឹកនឹងកើតឡើងនៅពេលដែលមានចំនួនបាត់បង់ជាតិទឹក និងជាតិរ៉ែ (អេឡិចត្រូលីត្រ)ច្រើនពេកពីក្នុងរាងកាយដោយសារតែការរាគ ដោយគ្មាន ឬមានក្អួត។
– ការខ្សោះជាតិទឹកគឺជាបញ្ហាដែលកើតមានជាញឹកញាប់ទៅលើអ្នកជំងឺវ័យជំទង់នៅពេលមានអាការៈរាគរុសស្រួចស្រាវ ព្រោះតែចំនួនលាមកច្រើន ជាពិសេសពេលមិនសូវផឹកទឹកបានគ្រប់គ្រានដោយសារតែការល្ហិតល្អៃ ឬក្អួត និងចង្អោរ។
– វាក៏ច្រើនកើតមានចំពោះទារកទើបនឹងកើត និងក្មេងតូចៗផងដែរ ដែលវាបណ្តាលមកពីការលូតលាស់របស់វីរ៉ុសក្នុងក្រពះពោះវៀន ឬការបង្ករោគដោយបាក់តេរី។
– អ្នកជំងឺដែលមានបញ្ហាខ្សោះជាតិទឹកប្រហែលជាមានអារម្មណ៍ថាស្រេចទឹក និងស្ងួតមាត់តែប៉ុណ្ណោះ។
– ការខ្សោះជាតិទឹកក្នុងកម្រិតមធ្យម ទៅធ្ងន់ធ្ងរប្រហែលជាសម្ពាធឈាមចុះខ្សោយពេលងើបពីដេក ឬឈឺ ព្រមទាំងខ្យល់គរទៀតផង។
ក្រៅសម្ពាធឈាមចុះខ្សោយអ្នកជំងឺក៏អាចមានបញ្ហាដូចជា ទឹកនោមមិនសូវមាន, អស់កម្លាំងធ្ងន់ធ្ងរ, ស្យុក, ខ្សោយតម្រងនោម, វង្វេងវង្វាន់, ជាតិអាស៊ីតក្នុងឈាមឡើងខ្ពស់, និងសន្លប់។ ជាតិអេឡិចត្រូលីត្រ (ជាតិរ៉ែ) ក៏ត្រូវបាត់បង់ទៅតាមជាតិទឹកក្នុងពេលកំពុងរាគធ្ងន់ធ្ងរ ឬរាគជាប់រហូតយូរដែរ ពេលនោះនឹងមានបញ្ហាកង្វះជាតិរ៉ែ ឬអេឡិចត្រូលីត្រនៅក្នុងខ្លួនបន្តទៀត។ អ្វីដែលបាត់បង់ច្រើនជាងគេបំផុតនោះគឺជាតិប៉ូតាស្យូម និងសូដ្យូម។ ភាពមិនធម្មតានៃជាតិក្លរ និងបាយកាបូណាតក៏អាចកើតមានដែឬ។ ជាចុងក្រោយ ប្រហែលជាមានការរលាករន្ធគូថដោយសារតែលាមដែលសុទ្ធតែទឹកចេញច្រើនពេក ព្រោះក្នុងនោះមានសារធាតុបង្ករការរលាក៕