ការទល់លាមកកើតឡើងនៅពេលការបន្ទោបង់មានលក្ខណៈពិបាក ឬមិនសូវជាញឹកញាប់។ ទម្លាប់ធម្មតានៃការបន្ទោបង់របស់មនុស្សយើងមានលក្ខណៈខុសៗគ្នាទាំងអស់។ អ្នកខ្លះអាចបន្ទោបង់បីដងក្នុងមួយថ្ងៃ ហើយខ្លះទៀតតែម្តង ឬពីរដងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ កាលណាដែលមនុស្សយើងទប់មិនព្រមបន្ទោបង់យូរជាងបីថ្ងៃ ហើយបើចង់បន្ទោបង់វិញពិតជាការពិបាក ព្រោះលាមកដែលទុកចោលមិនព្រមបញ្ចេញរយៈពេលបីថ្ងៃនេះ វានឹងទៅជារឹង និងពិបាកបញ្ចេញចោលខ្លាំងណាស់។

អ្នកអាចមានបញ្ហាទល់លាមកបានបើសិនជាអ្នកមានបញ្ហាពីរឬច្រើនក្នុងចំនោមបញ្ហាខាងក្រោមនេះរយៈពេលយ៉ាងហោចណាស់ ៣ខែ៖
- ប្រឹងបន្ទោបង់ម្តងៗច្រើនជាង ២៥ភាគរយ
- លាមករឹងខ្លាំងជាង ២៥ភាគរយ
- បន្ទោបង់មិនបានអស់ច្រើនជាង ២៥ភាគរយ
- បន្ទោបង់តែពី ឬបីដងក្នុងមួយសប្តាហ៍
ការទល់លាមកច្រើនតែបណ្តាលមកពីមានជំងឺទៅលើមុខងាររបស់ពោះវៀនជាងបញ្ហារចនាសម្ព័ន្ធរបស់វា។ ខាងក្រោមនេះគឺជាមូលហេតុនៃការទល់លាមកដែលកើតឡើងច្រើនជាងគេ៖
- ទទួលទានទឹកមិនគ្រប់គ្រាន់
- ញ៉ាំអាហារមានជាតិសរសៃមិនគ្រប់គ្រាន់
- ទម្លាប់ញ៉ាំអាហារមិនទៀងទាត់
- កង្វះការធ្វើចលនារៀងកាយ ឬហាត់ប្រាណ
- ញ៉ាំអាហារធ្វើពីទឹកដោះគោច្រើនពេក
- ស្ត្រេស
- ពេលចង៊ឮ់បន្ទោរបង់ខ្លាំងបែរជាប្រឹងទប់មិនព្រមទៅបង្គន់ ពេលខ្លះដោយសារតែឈឺឬសដូងបាត
- ប្រើថ្នាំបន្ទន់លាមកលើសកម្រិត
- មានជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីត
- មានជំងឺសរសៃប្រសាទដូចជា Parkinson’s Disease ឬ Multiple Sclerosis
- ប្រើថ្នាំបន្សាប់អាស៊ីតក្រពះដែលមានជាតិកាលស្យូម ឬអាលុយមីញ៉ូម
- ការប្រើថ្នាំ (ជាពិសេសថ្នាំបំបាត់ការឈឺចាប់ខ្លាំងៗដូចជា ណាកូទិច, ថ្នាំបំបាត់ការបាក់ទឹកចិត្ត ឬថ្នាំគ្រាប់ជាតិដែក)
- ការបាក់ទឹកចិត្ត
- មានជំងឺនៃការញ៉ាំអាហារ
- ចង្កោមរោគសញ្ញារលាកពោះវៀន
- មានផ្ទៃពោះ
- មហារីកពោះវៀនធំ
ករណីខ្លះ ការកង្វះមុខងារសរសៃប្រសាទ និងសាច់ក្នុងពោះវៀនក៏ប្រហែលជាមូលហេតុដែលធ្វើឱ្យកើតជាជំងឺទល់លាមកផងដែរ៕