ចែករំលែក
  • 12
  •  
  •  

មនុស្សចាស់មួយចំនួនគឺមានការប្រឈមខ្ពស់នឹងការដួលណាស់ ជាពិសេសការរស់នៅក្នុងផ្ទះតែម្តង។ ក្នុងនោះដែរ ការដួល ៦ករណីក្នុងចំណោម ១០ គឺកើតឡើងនៅផ្ទះ ហើយហេតុផលគឺច្រើនតែជាការប្រើប្រាស់ជណ្តើរមិនមានសុវត្ថិភាពគ្រប់គ្រាន់។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីសុវត្ថិភាពក្នុងការប្រើប្រាស់ចំពោះមនុស្សចាស់៖

  • ចូរដំឡើង ឬបង្កើតជណ្តើរដែលមានបង្កាន់ដៃទាំងសងខាង
  • ចូរលើកទឹកចិត្តឲ្យពួកគាត់កាន់បង្កាន់ដៃជានិច្ចទាំងឡើង និងចុះជណ្តើរ
  • បើសិនជាអ្នកត្រូវការលើកអ្វីមួយឡើងជណ្តើរ ចូរកាន់វាដោយដៃម្ខាងឲ្យណែន ហើយមិនត្រូវដាក់របស់នោះនៅបាំងមុខជាប់ឡើយ
  • ចូរបង្កើតជាភ្លើងដ៏ភ្លឺច្បាស់នៅតាមកាំជណ្តើរនីមួយៗផងដើម្បីងាយស្រួលមើល
  • ចូរមិនត្រូវដាក់អ្វីនៅតាមកាំជណ្តើរឡើយ
  • អ្នកក៏អាចប្រើជាកម្រាមព្រហ្មនៅពីលើជណ្តើរនោះបានដែរដើម្បីចៀសវាងការរអិល៕