​ទាំងនេះ​ជា​របស់​ផ្ទាល់ខ្លួន មិនគួរ​ចែករំលែក​ជាដាច់ខាត ទោះ​ជិតស្និទ្ធ​ប៉ុណ្ណា​ក៏ដោយ​។

ច្រាស​ដុសធ្មេញ​

​ច្រាស​ដុសធ្មេញ​ជួយ​យើង​សម្អាត​ធ្មេញ​ជា​រៀងរាល់ថ្ងៃ និង​ជា​របស់​ដែល​មិនគួរ​ចែករំលែក​។​

​ការសិក្សា​ដែល​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អនុវត្ត​គិលានុបដ្ឋាយិកា​អាមេរិក ក៏បាន​និយាយ​ផងដែរ​ថា បន្ទាប់ពី​ការប្រើប្រាស់​ម្តងៗ ច្រាស​ដុសធ្មេញ​នឹង​ផ្ទុក​បាក់តេរី​យ៉ាងច្រើន​រួមទាំង E.coli, វីរុស Herpes simplex…
​ការចែករំលែក​ច្រាស​ដុសធ្មេញ​អាចធ្វើឱ្យ​អ្នក​ឆ្លង​មេរោគ និង​បាក់តេរី​។ ដូច្នេះ មិន​ថា​អ្នក​ជិតស្និទ្ធ​ប៉ុណ្ណា​ក៏ដោយ អ្នក​មិនគួរ​ចែក​ច្រាស​ដុសធ្មេញ​គ្នា​ប្រើ​ទៅវិញទៅមក​ឡើយ​។​

​ចាន ចង្កឹះ​

​ចាន និង​ចង្កឹះ គឺជា​របស់​ចាំបាច់ ហើយ​ជាធម្មតា​ត្រូវបាន​សម្អាត​បន្ទាប់ពី​ប្រើប្រាស់​រួច​។ ទោះជា​យ៉ាងណាក៏ដោយ ការចែករំលែក​ចាន ចង្កឹះ និង​អាហារ​ឱ្យ​គ្នា​ទៅវិញទៅមក​ក្នុងពេល​ទទួលទាន​អាហារ​អាច​បណ្តាលឱ្យ​ឆ្លង​មេរោគ​តាមរយៈ​ក្រពះ​ពោះវៀន​។​

​យោងតាម​ការស្រាវជ្រាវ​ដែល​បានចេញ​ផ្សាយ​ដោយ​អ្នកវិទ្យាសាស្ត្រ​មកពី​សាលា Case Western Reserve School of Dentistry (USA) មាត់​ធ្មេញ​របស់​មនុ​ស្សមាន​ផ្ទុក​បាក់តេរី​ប្រហែល 700 ប្រភេទ​។ ក្រៅពី​បាក់តេរី​មាន​ប្រយោជន៍ វា​ក៏មាន​បាក់តេរី​បង្ក​គ្រោះថ្នាក់​រាប់មិនអស់​ផងដែរ ដូចជា Helicobacter pylori (HP), ជំងឺ​រលាក​ថ្លើម​ប្រភេទ A, ជំងឺ​រលាក​ថ្លើម​ប្រភេទ E, ជំងឺ​មួល​, បាក់តេរី​ធាតុ​បង្ក​ជំងឺ​, បាក់តេរី​ស្រឡទែន​…​។​

​ដូច្នេះហើយ​ការចែក​ម្ហូបអាហារ​ឲ្យ​គ្នា​ទៅវិញទៅមក និង​ចែក​ចាន​ធ្វើ​ឲ្យ​មនុស្ស​ឆ្លង​ដោយ​មិនដឹង​ខ្លួន​។​

​ឡា​ម​កោរពុកមាត់​

​ការចែករំលែក​ឡា​ម​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ចម្លងរោគ​។ ប្រសិនបើ​នៅក្នុង​ដំណើរការ​នៃ​ការប្រើ ឡា​ម​អ្នក​បាន​ហូរឈាម​ដោយ​ចៃដន្យ​បាក់តេរី​របស់​អ្នក​ប្រើ​មុន​អាច​ចូលទៅក្នុង​ខ្លួន​បាន​យ៉ាង​ងាយស្រួល​។ តាម​ការស្រាវជ្រាវ ការប្រើ​ឡា​ម​អាច​ចម្លងជំងឺ​រលាក​ថ្លើម​ប្រភេទ B, C, កើត​ស្រែង​, មេរោគ​អេដស៍​…​។​

​កន្សែង​

​កន្សែង​ក៏​ជា​របស់​ដែល​សមាជិកគ្រួសារ​មិនគួរ​ចែករំលែក​ដែរ​។ នេះ​ជាវ​ត្ថុ​ផ្ទាល់ខ្លួន ដោយមាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ស្បែក និង​ញើស ហើយ​ច្រើនតែ​ស្ថិតក្នុង​បរិយាកាស​សើម ដូច្នេះ​សមត្ថភាព​នៃ​បាក់តេរី​ក្នុងការ​កើនឡើង គឺ​ខ្លាំង​ជាង​។​

​បើ​ចែករំលែក លទ្ធភាព​នៃ​ការឆ្លង​ជំងឺ​ស្បែក HPV… គឺ​ខ្ពស់ជាង​។​

​សាប៊ូ​

​សាប៊ូ​សម្រាប់​ងូត​ក៏​ជា​របស់​ដែល​យើង​មិនគួរ​ចែក​ឲ្យ​អ្នកដទៃ​ដែរ​។ កន្លងមក សាកលវិទ្យាល័យ Florida បាន​និយាយថា ខ្លួន​បាន​កត់ត្រា​ករណី​កីឡាករ​បាល់ទាត់​បាន​ឆ្លង​មេរោគ Staphylococcus aureus (MRSA) ឡើងវិញ បន្ទាប់ពី​ចែករំលែក​សាប៊ូ​ងូតទឹក​ឱ្យ​គ្នា​ទៅវិញទៅមក​។ MRSA គឺជា​ការឆ្លង​មេរោគ staph ដែល​ធន់​នឹង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​។ វា​អាច​ត្រូវបាន​រីក​រាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នា​ក់ដោយ​ការចែករំលែក​ដុំ​សាប៊ូ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង