សាកល្បងសង្កេតមើលថាតើក្រចកអ្នក មានរកាអង្កាញ់ៗឬទេ? បើមានន័យថារាងកាយរបស់អ្នកខ្វះវីតាមីន B ហើយ។ ចំណែក ដែលមានក្រចកបាក់រហែកដាច់ដោយងាយនោះ មានន័យថារាងកាយអ្នកខ្វះជាតិដែក។ បន្ទាប់ពីនោះសាកល្បងមើលសាច់ជុំវិញក្រចកបើមានអាការៈរបកចេញឬមាន សាច់ដុះចេញគ្មាន របៀបនោះមានន័យថារាងកាយអ្នកកំពុងខ្វះវីតាមីន C ។

ដើម្បីដោះស្រាយបញ្ហា ក្រចកគ្មានសុខភាពល្អ អ្នកគួរងាកមកទទួលទានសាច់មាន់ សាច់ត្រី និងអាហារប្រភេទធញ្ញជាតិលមើល។ សូមកុំមើលរំលងពួកបន្លែ ដែលសំបូរទៅដោយវីតាមីន C។ សំខាន់បំផុតនោះត្រូវពិសារទឹកឱ្យបានមួយថ្ងៃ២លីត្រនឹងជួយធ្វើឱ្យ រាងកាយស្រូបយកសារធាតុ អាហារ ដែលលរាងកាយត្រូវការបានល្អឡើង៕