ចំពោះអ្នក ដែលប្រើប្រាស់កុំព្យូទ័រ ក្នុងរយៈពេលយូរ ឬជារៀងរាល់ថ្ងៃ អាចធ្វើឲ្យភ្នែករបស់អ្នកហត់នឿយ និងចុះខ្សោយបន្តិចម្តងៗ។ប៉ុន្តែពេលខ្លះក៏អាចបណ្តាលមកពីការអាន សៀវភៅអស់រយៈពេលច្រើនម៉ោងក៏អាចបណ្តាលឱ្យភ្នែករបស់អស់លោកអ្នក ស្រវាំងបានផងដែរ។

ប្រការដែលល្អសម្រាប់អស់លោកអ្នកនោះ គឺគួរ ជ្រើសរើស បន្លែពណ៌បៃតង ដែលមានជីវជាតិបំប៉នដល់ភ្នែក ប៉ុន្តែសម្រាប់អ្នកដែលមិនចូលចិត្តទទួលទានបន្លែ អាចងាកមកទទួលទានផ្លែស្វាយទុំ ល្ហុងទុំ ការ៉ុត ជំនួសវិញក៏បានដែរ។ពីព្រោះស្វាយទុំ ល្ហុងទុំ ការ៉ុត មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងជួយថែរក្សាកែវភ្នែករបស់អ្នកឱ្យប្រើប្រាស់បានយូរអង្វែង ទៀតផង។ស្វាយទុំ ល្ហុងទុំ ការ៉ុត សម្បូរទៅដោយវីតាមីនC, E, eta-Carotene ដែលជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី និងការពារមិនឱ្យភ្នែកចុះខ្សោយ។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែស្វាយទុំក៏ដូចជាផ្លែឈើដ៏ទៃទៀតក៏អាចជួយដោះស្រាយបញ្ហា ជំងឺទល់លាមក និងជំងឺក្រពះបានថែមទៀតផង។
វិធីសាស្ត្រមួយទៀតគឺអ្នកគួរតែសម្រាកភ្នែករបស់អ្នក រាល់ពេល មួយម៉ោងម្តងដោយគ្រាន់តែដើរចេញ ដើម្បីឱ្យភ្នែកបានធ្វើចលនា និងបានសម្រាកខ្លះ។ ហើយអ្វីជាពិសេសនោះអ្នកគួរទទួលទានទឹកឱ្យបានច្រើនទៅតាមអ្វីដែល អាចធ្វើបាន៕