សុខភាពល្អ ធ្វើឱ្យជីវិតរស់នៅ មានភាពរីករាយ ស្រស់ថ្លា ជឿជាក់ និង អាចសម្រេចបាននូវកិច្ចការ សំខាន់ៗ ជាច្រើន ដោយសារតែ ភាពទុកចិត្តលើខ្លួនឯង ដែលទទួលបានមកពី សុខភាពល្អ របស់អ្នក។ ជាពិសេស ជួយប្រែក្លាយឱ្យសម្រស់របស់អ្នក កាន់តែស្រស់ស្អាតនិង ថែរក្សាឱ្យនៅក្មេង ជានិច្ច។

ខាងក្រោមនេះ ជាអាហាររូបត្ថម្ភ មួយចំនួន ដែលអ្នកគួរទទួលទាន ដើម្បីទទួលបាននូវសុខភាពល្អ និង ធ្វើឱ្យសម្រស់ស្រស់ស្អាត៖
១/ ផ្លែប៉ម និង ផ្លែឈើរី៖ ជាប្រភេទអាហារ ដែលសម្បូរណ៍ទៅដោយ វីតាមីន អេ បេ ស៊ី អ៊ីនិង សារធាតុ Lutein មានតួនាទី ធ្វើឱ្យឆ្អឹងលូតលាត់បានល្អ រឹងមាំ មានស្បែកភ្លឺរលោង និងមានសម្រស់នៅក្មេង ជាង វ័យ។
២/ បន្លែបៃតង ទំពាំងបាយជូពណ៌បៃតង និង ផ្លែប៉មពណ៌បៃតង៖ ជាប្រភេទបន្លែ និង ផ្លែឈើ មានផ្ទុកសារធាតុដែក វីតាមីន ខេ ដែលអាចជួយដល់ស្ត្រីមានផ្ទៃពោះ ឱ្យមានសុខភាពល្អ មានកំលាំង ធ្វើឱ្យកោសិកាសាច់ដុំលូតលាស់ល្អ និង ឆ្អឹងរឹងមាំ។
៣/ ផ្លែស្តូបឺរី ផ្លែប្ល៊ូបឺរី និង ផ្លែស្វាយ៖ ផ្លែឈើទាំងនេះ មានផ្ទុកទៅដោយ សារធាតុការពារប្រតិកម្មអុកស៊ីត ដែលផ្តល់អត្ថប្រយោជន៍ យ៉ាងសំខាន់ ធ្វើឱ្យមាន សម្រស់ស្រស់សោភានិង ប្រឆាំងនឹងវ័យចំណាស់ បានយ៉ាងមានប្រសិទ្ធិភាព៕