អាការៈទល់លាមកតែងកើតឡើងជាញឹកញយក្នុងកំឡុងពេលមានផ្ទៃពោះ។ កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិជួយបំបាត់អាការៈទល់លាមកកំឡុងពេលមានផ្ទៃពោះយ៉ាងឆាប់រហ័ស ៖

១. គ្រាប់ជី

មានផ្ទុកសម្បូរដោយជាតិសសៃ dietary ដែលជួយសម្រួលចលនាពោះវៀន។ ដូច្នេះការទទួលទានគ្រាប់ជីអាចជួយក្នុងការព្យាបាលអាការៈទល់លាមក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែត្រាំគ្រាប់ជី ១ ស្លាបព្រាបាយក្នុងទឹកធម្មតាសម្រាប់រយៈពេល ៣០នាទីឱ្យរីក រួចសឹមបន្ថែមក្នុងទឹកដោះគោ ឬទឹកផ្លែឈើស្រស់ៗ ១ពែង រួចទទួលទានជាការស្រេច។ អនុវត្តឱ្យបានម្ដងក្នុងមួយថ្ងៃ។

២. ក្រូចឆ្មារ

មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មតាមរយៈបរិមាណនៃវីតាមីន C ដែលមានផ្ទុក។ នេះជួយបង្កើនការផលិតទឹកប្រមាត់ក្នុងរាងកាយដែលជាលទ្ធផលជួយព្យាបាលអាការៈទល់លាមក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារស្រស់ម្ខាងក្នុងទឹកក្ដៅឧណ្ហៗ ១កែវ និងអាចបន្ថែមទឹកឃ្មុំបន្តិចចូលដើម្បីបង្កើនរសជាតិ។ កូរឱ្យសព្វ សឹមទទួលទានឱ្យបានពី ១ ទៅ ២ដងក្នុងមួយថ្ងៃ។

៣. ក្រូច

ជាប្រភពដ៏ប្រសើរនៃជាតិសសៃ dietary ដែលជួយសម្រួលចលនាពោះវៀន និងបន្ទន់លាមក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានផ្លែក្រូចស្រស់ៗពី ១ ទៅ ២ផ្លែ ឬទឹកក្រូចច្របាច់ ១កែវ។ អនុវត្តម្ដងក្នុងមួយថ្ងៃ។

៤. ផ្លែគីវី

មានផ្ទុកជាតិទឹកនិងជាតិសសៃ dietary ខ្ពស់ដែលអាចជួយសម្រួលចលនានិងមុខងារពោះវៀន។ នេះធ្វើឱ្យគីវីក្លាយជាផ្លែឈើដ៏ប្រសើរបំផុយមួយសម្រាប់ព្យាបាលអាការៈទល់លាមក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានផ្លែគីវី ១ផ្លែក្នុងមួយថ្ងៃ។

៥. វីតាមីន C

មានឥទ្ធិពលជួយបន្ទន់សាកសមសម្រាប់ព្យាបាលអាការៈទល់លាមក។ ការទទួលទានបន្លែផ្លែឈើសម្បូរវីតាមីន C គឺល្អណាស់សម្រាប់ព្យាបាលអាការៈទល់លាមក។ ក្នុងករណីចង់ប្រើប្រាស់ថ្នាំគ្រាប់វីតាមីន C អ្នកចាំបាច់ត្រូវតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិនទើបប្រសើរ។

៦​. យ៉ាអួរ

ជាប្រភពដ៏ប្រសើរនៃប្រូបាយអូទិកដែលជួយសម្រួលការរំលាយអាហារព្យាបាលអាការៈទល់លាមកដែលកើតមានលើស្ត្រីមានផ្ទៃពោះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានយ៉ាអួរសុទ្ធ ១ពែងក្នុងមួយថ្ងៃ។

៧. ទឹកផ្លែប៉ោមស្រស់

មានផ្ទុកជាតិសសៃ pectin ដែលជម្រុញចលនាពោះវៀន។ ជាលទ្ធផលព្យាបាលអាការៈទល់លាមក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ផ្លែប៉ោម ១ផ្លែជាដុំ ឬចំនិតតូចៗ រួចកិនវាលាយជាមួយទឹកក្ដៅឧណ្ហៗ ១ពែង។ ទទួលទានម្ដងក្នុងមួយថ្ងៃ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរកុំចិតសំបកប៉ោមចេញ គ្រាន់តែលាងសម្អាតឱ្យជ្រះស្អាតជាការស្រេច។

៨. ចេក

ជាប្រភពដ៏ប្រសើរនៃជាតិសសៃ​ dietary និងសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតដែលធ្វើឱ្យចេកក្លាយជាជម្រើសនៃផ្លែឈើសាកសមបំផុតសម្រាប់ព្យាបាលអាការៈទល់លាមកនិងរោគសញ្ញាពាក់ព័ន្ធកំឡុងពេលមានផ្ទៃពោះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានផ្លែចេកទុំ ១ផ្លែឱ្យបាន ២ដងក្នុងមួយថ្ងៃ។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង