ទម្រង់ការនៃការបរិច្ចាគឈាម រួមមាននូវការពិនិត្យសុខភាពជាទូទៅ របស់អ្នកបរិច្ចាគដោយមិនគិតថ្លៃ ។ មុនពេលដែលឈាមរបស់អ្នកត្រូវបានបូម ដោយក្រុមគ្រូពេទ្យ អ្នកត្រូវបានស្នើរសុំអោយធ្វើតេស្តពិនិត្យ កម្រិតអេម៉ូក្លូប៊ីន នៅក្នុងឈាមជាមុនសិន ។

ប្រសិនបើវាត្រូវបានគេរកឃើញថា ទាបជាង ១២,៥ g/ dL នោះវានឹងមិនមានសុវត្ថិភាព សម្រាប់អ្នកក្នុងការបរិច្ចាគឈាមនោះទេ តាមដែលវានឹងអាចធ្វើអោយ អ្នក បរិច្ចាគ អាចមានភាពស្លេកស្លាំង។ ក្រៅពីនេះទៀត អ្នកបរិច្ចាគ ក៏ត្រូវបានធ្វើការពិនិត្យសម្ពាធឈាម និង ទម្ងន់រាងកាយផងដែរ។
ជាករណីចាំបាច់ អ្នកក៏ត្រូវធ្វើការពិនិត្យរកពីវត្តមានរបស់ជំងឺទាំង ៥មានដូចជា ៖ ជំងឺរលាកថ្លើម ប្រភេទ B និង C , ជំងឺស្វាយ, ជំងឺអេដស៍ និង ជំងឺគ្រុនចាញ់។ ចំពោះអ្នកបរិច្ចាគទាំងឡាយណា ដែលមានផ្ទុកនូវជំងឺណាមួយក្នុងចំណោម ជំងឺទាំង ៥ខាងលើនេះ គឺនឹងមិនទទួលបាននូវ ការអនុញ្ញាតអោយបន្តទម្រង់ការ នៃការបរិច្ចាគឈាមនេះ តទៅទៀតនោះទេ ។