មានអ្នកជំនាញជាច្រើន យល់ស្របនឹងការព្រមានមួយនេះ ក្នុងការចៀសវាងនូវការគេង ដោយដាក់ទូរស័ព្ទដៃនៅក្រោមខ្នើយ ឬ ជិតក្បាលដំណេកនេះ។ ជាតិវិទ្យុសកម្មដែលមាននៅក្រោមខ្នើយ នៅពេលដែលអ្នកដាក់ទូរស័ព្ទដៃនៅជាប់ខ្លួន ខណៈពេលកំពុងគេងដូចនេះ គឺជាផ្នែកមួយនៃប្រធានបទនៃផលប៉ះពាល់របស់ជាតិវិទ្យុសកម្ម របស់ទូរស័ព្ទដៃមកកាន់សុខភាព។

បើទោះជាមានភស្តុតាង ដែលបានគាំទ្រពីផលរំខាននៃការប្រើទូរស័ព្ទ អាចជះឥទ្ធិពលមិនល្អ ទៅដល់សុខភាពខួរក្បាល ការកាត់សេចក្តីនេះ មិនបានគាំទ្រនឹងទំនាក់ទំនង រវាងការប្រើទូរស័ព្ទដៃ និង ការ មានជំងឺមហារីកខួរក្បាល និង ដុំសាច់ក្នុងខួរក្បាលនោះទេ។
តែទោះជាយ៉ាងណាក៏ដោយ មានអ្នកជំនាញជាច្រើន បានធ្វើការណែនាំ នូវទម្លាប់នៃការប្រើទូរស័ព្ទដៃ អោយមានសុវត្ថិភាព និង កំណត់ពីរយៈពេលប្រើប្រាស់ និង ការប្រឈមនូវជាតិវិទ្យុសកម្មរបស់វា ដូចជា ការចៀសវាង នូវការដាក់វានៅជិតក្បាលដំណេករបស់អ្នកជាដើម ។
វិធីក្នុងការកាត់បន្ថយជាតិវិទ្យុសកម្មរបស់ទូរស័ព្ទដៃខណៈពេលដែលកិច្ចពិភាក្សាពីផលប៉ះពាល់នៅតែបន្ត មានមនុស្សជាច្រើន ចូលចិត្តនូវវិធីបង្ការ និង កំណត់នូវការប្រឈមនឹងជាតិវិទ្យុសកម្មដែលចេញពីទូរស័ព្ទដៃនេះ ។ ខាងក្រោមនេះ គឺជាគន្លឹះដែល អ្នកអាចអនុវត្តតាមបាន ៖
- ចូរដាក់ទូរស័ព្ទអោយឆ្ងាយពីខ្លួនអ្នកតាមដែលអាច ធ្វើបាន ខណៈពេលដែលអ្នកកំពុងគេង
- ប្រើនូវការបើកកាសបញ្ចេញសំលេង ជាងការដាក់ទូរស័ព្ទនិយាយដោយផ្ទាល់នៅនឹងត្រចៀក
- បើអាចធ្វើបាន គួរសរសរជាសារ ជាជាងការប្រើពេលវេលាច្រើន ក្នុងការនិយាយ
- ប្រើខ្សែកាសស្តាប់៕