ការសិក្សាបានបង្ហាញថា ស្ត្រីដែលតែងតែ ងូតទឹកជាមួយនឹង ទឹកត្រជាក់ជាទៀតទាត់ នឹងអាចមាន ចំនួន កោសិកាគ្រាប់ឈាមស ខ្ពស់ជាង បើធ្វើការប្រៀបធៀបជាមួយនឹង ស្ត្រីដែលជ្រើសរើសយក ការងូតទឹកក្តៅឧណ្ណៗ ។

កោសិកាគ្រាប់ឈាមស គឺជាកោសិការបស់ ប្រព័ន្ធភាពសាំ ដែលនឹង ចូលរួម ក្នុងការ ការពាររាងកាយ អ្នកប្រឆាំងនឹង ការបង្ករោគ, ការប្រឈមនឹងវត្ថុចម្លែកនៅក្នុងរាងកាយ និង ជំងឺផ្សេងៗទៀតមួយចំនួន។ កម្រិតមេតាបូលីស ដែលត្រូវបានកើនឡើង ដោយការងូតទឹកត្រជាក់ ដែល នឹងកើតឡើង ដោយសារតែរាងកាយអ្នក បានព្យាយាម បង្កើតកម្តៅសម្រាប់ខ្លួនវា គឺអាចធ្វើអោយ ប្រព័ន្ធភាពសាំ កាន់តែសកម្មឡើង និង បង្កើតបានផងដែរនូវ កោសិកាគ្រាប់ឈាមសបន្ថែមទៀត ៕