​ដំបៅ​ក្រពះ​ពោះវៀន អាច​កើតឡើង​នៅលើ​ភ្នាស​ខាងក្នុង​របស់​បំពង់ Esophagus ក្រពះ និង​កង់​ខាងលើ​នៃ​ពោះវៀន​តូច ហើយ​រោគសញ្ញា​ដែល​តែងតែ​កើតមាន​ជា​ញឹកញាប់​បំផុត​នោះ​គឺ​ការ​ឈឺពោះ​។

​ជំនឿ​មិន​ត្រឹមត្រូវ​មួយ​ដែលថា អាហា​រហិល ឬ​ការងារ​ប្រកប​ដោយ​ភាព​តានតឹង​ច្រើនតែ​អាច​បណ្តាល​អោយ​ដំបៅ​ក្រពះ​ពោះវៀន​បាន​។ ឥឡូវនេះ​គ្រូពេទ្យ​ដឹងថា ការបង្ក​រោគ​ដោយ​បាក់តេរី​មួយ​ប្រភេទ ឬ​ថ្នាំ​មួយចំនួន អាច​បណ្តាលអោយ​មាន​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​ច្រើន​បាន​បំផុត​។

​រោគសញ្ញា​

​ការឈឺចាប់​បែប​ក្រហាយ​គឺជា​សញ្ញា​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​របស់​ជំងឺ​នេះ​។ ការឈឺចាប់​ដែល​បណ្តាល​មក​ពី​ដំបៅ និង​រឹង​តែ​ធ្ងន់ធ្ងរ​នៅពេល​ប៉ះពាល​នឹង​អាស៊ីត​ក្រពះ​នៅលើ​កន្លែង​មាន​ដំបៅ​។

ការឈឺចាប់​នេះ​អាចជា​៖

  • ចេញពី​ជុំវិញ​រន្ធ​ផ្សិត​ឡើង​ទៅលើ​ឆ្អឹងជំនី​
  • កាន់តែ​ធ្ងន់ធ្ងរ​នៅពេល​ក្រពះ​អត់​មាន​ចំណី​
  • ធ្វើទុក្ខ​ខ្លាំង​នៅពេល​យប់​
  • បាត់​វិញ​ជា​បណ្តោះអាសន្ន​នៅ​ពេល​ញ៉ាំ​អាហារ​ដែល​ជួយ​សម្រាល​ជាតិ​អាស៊ី​ត ឬ​ប្រើ​ថ្នាំ​ទប់​ជាតិ​អាស៊ីត​។
  • បាត់​ទៅ​វិញ និង​កើតឡើង​ម្តងទៀត​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​ពីរ​បី​សប្តាហ៍​។​

​សញ្ញា​ដែល​មិនសូវ​មាន​នោះ​គឺជា​សញ្ញា​ធ្ងន់ធ្ងរ​៖

  • ក្អួត​ធ្លាក់ឈាម ដែល​អាច​ជា​ពណ៌​ខ្មៅ ឬ​ក្រហម​
  • លាមក​មាន​ឈាម​ពណ៌​ខ្មៅ​
  • ក្អួតចង្អោ​
  • ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​
  • ប្រែប្រួល​ទម្លាប់​ញ៉ាំ​អាហារ​

​ពេល​ត្រូវ​ជួប​គ្រូពេទ្យ​

​ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​នៅ​តែ​មាន​រោគសញ្ញា​ជាប់​រហូត​។ ថ្នាំបន្សាប​អាស៊ីត និង​ថ្នាំ​ទប់ស្កាត់​ការបញ្ចេញ​អាស៊ីត​ក្រពះ​ដែល​គ្មាន​វេជ្ជបញ្ជា ប្រហែល​ជា​ជួយ​បំបាត់​នូវ​ការឈឺចាប់​បាន ប៉ុន្តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង