ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីកន្លែងទាំង៥ដែលអ្នកមិនអាចទុកអំបោសបាន។ តើមានអ្វីខ្លះទៅ?(អាន:មមី ច និងម្សាញ់ ឆ្នាំក្រោយទ្រព្យនឹងរត់តាមពីក្រោយគ្រប់កន្លែងតែម្តង)

  1. អ្នកមិនគួរទុកអំបោសទល់មុខទ្វារ ឬបង្អួចឡើយ ព្រោះអាចធ្វើឲ្យលុយក្នុងឃ្លាំងអ្នករត់ចេញអស់។ ជាពិសេស សំណាងល្អក្នុងផ្ទះនឹងចេញអស់ផងដែរ ដោយធ្វើឲ្យអ្នកពិបាកចំណេញបានប្រាក់ខ្លាំងណាស់។
  2. អ្នកមិនគួរទុកអំបោសក្នុងកន្លែងតែមួយនោះទេ ព្រោះវាអាចធ្វើឲ្យគ្រួសារអ្នកកើតមានជម្លោះបាន។ ដូចនេះ អ្នកគួរតែទុកនៅកន្លែងផ្សេងគ្នា ទើបអាចទទួលបានចំណូលខ្ពស់ចូលមក។
  3. អ្នកមិនគួរទុកក្រោយទ្វារទេ ព្រោះអាចរារាំង ឬបណ្តេញសំណាង និងទ្រព្យចេញពីអ្នកអស់ ដោយមិនងាយអាចចូលមករកអ្នកបានឡើយ។
  4. អ្នកមិនគួរទុកអំបោសនៅក្បាលគ្រែ ឬជិតសាឡុងឡើយ ព្រោះអាចបង្អាក់មិនឲ្យទ្រព្យអាចចូលមករកអ្នកបានឡើយ។ ដូចនេះ អ្នកគួរតែទុកកន្លែងផ្សេង ទើបល្អចំពោះសុខភាពអ្នកផ្ទះ នោះទ្រព្យនឹងអាចចូលមកបាន។
  5. អ្នកក៏មិនគួរទុកក្នុងបន្ទប់ទឹកដែរ ព្រោះអាចធ្វើឲ្យរឿងស៊យអាចចូលមកក្នុងផ្ទះរបស់អ្នក។ ដូចនេះ អ្នកគួរតែប្រ័ត្នពីកន្លែងទុកអំបោស ទើបអាចជួយនាំលាភចូលមកក្នុងផ្ទះរបស់អ្នក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង