ខាងក្រោមនេះ Health.com.kh នឹងបង្ហាញអ្នកពីរបៀបក្នុងការចៀសពីបញ្ហាដែលអាចកើតមានរវាងម្តាយក្មេក និងកូនប្រសារ។ តើមានអ្វីខ្លះទៅ? (អាន:ក្រៅពីពាក្យផ្អែមល្ហែម ទង្វើ៣នេះ អាចបង្ហាញអ្នកថា ប្តីអ្នកស្រឡាញ់អ្នកខ្លាំង)

  1. អ្នកមិនគួរព្រោះតែសន្សំសំចៃលុយ ហើយរស់នៅជាមួយម្តាយក្មេកឡើយ ដោយអ្នកគួរតែរស់នៅផ្ទះផ្សេងគ្នា ទើបមិនកើតមានជម្លោះច្រើនជាមួយនឹងម្តាយក្មេករបស់អ្នក។
  2. ក្រោយពេលដែលអ្នកសម្រាលកូនរួច បើអ្នកចង់ទៅធ្វើការ អ្នកគួរតែទុកឲ្យម្តាយបង្កើតអ្នកមើលថែទាំ ឬក៏ជួលគេឲ្យមើល ដោយមិនគួរយកឲ្យម្តាយក្មេកមើលឡើយ ព្រោះអាចធ្វើឲ្យជម្លោះកើតឡើងមិនដឹងខ្លួន។
  3. ពេលដែលម្តាយក្មេកអ្នកនិយាយពាក្យមិនពិរោះ អ្នកគួរតែស្តាប់ពីត្រចៀកម្ខាង ហើយចេញម្ខាង ដោយមិនគួរទុកក្នុងចិត្តឡើយ ទើបមិនធ្វើឲ្យអ្នកផ្ទុះកំហឹងនៅថ្ងៃណាមួយ។
  4. មិនថាអ្នកទិញអ្វីឲ្យម្តាយអ្នកទេ អ្នកគួរតែទិញឲ្យម្តាយក្មេករបស់អ្នកដូចគ្នា ទើបមិនធ្វើឲ្យច្រណែនគ្នា ហើយកើតមានបញ្ហាមិនត្រូវគ្នា។
  5. ពេលដែលអ្នកទៅផ្ទះម្តាយក្មេក អ្នកគួរតែដៃជើងឲ្យរហ័សរហួន ដោយមិនគួរធ្វើការយឺតយ៉ាងឡើយ។ ជាពិសេស ម្តាយក្មេកនិយាយអ្វី អ្នកគួរតែធ្វើតាម ទើបមិនធ្វើឲ្យអ្នកទាំងពីរមិនត្រូវគ្នា។
  6. អ្នកគួរតែឧស្សាហ៍និយាយលេងជាមួយនឹងម្តាយក្មេករបស់អ្នក ដើម្បីអាចបង្កើនមនោសញ្ចេតនារបស់អ្នកទាំងពីរបាន។
  7. អ្នកគួរតែចេះគោរព និងដឹងគុណម្តាយក្មេករបស់អ្នក ដោយបញ្ចេញជាសកម្មភាព ទើបអាចថែរក្សាមនោសញ្ចេតនាអ្នកបានល្អ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង