ភាពសប្បាយរីករាយខ្លាំងបំផុតនៃជីវិតតាមពីក្រោយការស្វែងរកការយកចិត្តទុកដាក់និងការចិញ្ចឹមទាំងរាង្គកាយនិងចិត្តគំនិតរបស់អ្នក។ រោគសញ្ញានៃការព្រួយបារម្ភក្នុងជីវិតរបស់អ្នកត្រូវការភាពចាំបាច់នៃការយល់ដឹងពីស្ថានភាពរបស់វាទៅលើរាង្គកាយទាំងមូលរបស់អ្នក មិនមែនត្រឹមតែយល់ដឹងពីផលប៉ះពាល់ភ្លាមៗនោះទេ។

នៅក្នុងវិស័យវាយកូនហ្គោល គេហៅវាថាវិបត្តិនៃចលនាវាយកូនហ្គោលទៅក្នុងរន្ធជិត។ សាច់ដុំដៃនិងកដៃកន្ត្រាក់មិនឈប់ឈរ ដែលធ្វើឱ្យអ្នកវាយកូនហ្គោលស្ទើរតែមិនអាចវាយកូនហ្គោលឱ្យចូលរន្ធដែលនៅជិតបាន។ អ្វីដែលអាចចាត់ទុកថាជាការវាយក្នុងចម្ងាយ ១ម៉ែត្រ ដ៏ងាយស្រួល អាចប្រែទៅជាការវាយក្នុងចម្ងាយ ៤,៥ម៉ែត្រ ដ៏ពិបាកទៅវិញ នៅពេលដែលអ្នកវាយបាត់បង់ការគ្រប់គ្រងដោយសារវិបត្តិនៃចលនានេះ។ កីឡាករវាយកូនហ្គោលដ៏ល្បី បេន ហូហ្គាន (Ben Hogan) មានវិបត្តិចលនានេះ ហើយស្ថានភាពជំងឺរបស់គាត់ធ្វើឱ្យគាត់បញ្ឈប់អាជីពជាអ្នកវាយកូនហ្គោលរបស់គាត់។
វេជ្ជបណ្ឌិត អ៊ីនស្លី ស្មីត (Aynsley Smith) និយាយថា “ជាច្រើនឆ្នាំមកហើយដែលបញ្ហាមួយនេះត្រូវបានគេចាត់ទុកថាជាបញ្ហាចិត្តសាស្ត្រ ដែលជាបញ្ហាដែលស្ថិតក្នុងខួរក្បាលរបស់កីឡាករវាយកូនហ្គោលគ្រប់រូប។ យើងបានរកឃើញទាំងសមាសភាគផ្លូវកាយនិងផ្លូវចិត្តចំពោះអ្នកមានវិបត្តិចលនាវាយកូនហ្គោលភាគច្រើន”។
ក្រុមអ្នកស្រាវជ្រាវនៅគ្លីនីកម៉ាយ៉ូបានបង្កើតការប្រកួតវាយកូនហ្គោលក្នុងចម្ងាយជិតដោយមានការចូលរួមពីអ្នកជំងឺមានវិបត្តិចលនាវាយកូនហ្គោលដែលមានទាំងអ្នកមានរោគសញ្ញាសំខាន់លើផ្នែករាង្គកាយ និងអ្នកមានរោគសញ្ញាសំខាន់លើផ្នែកផ្លូវចិត្ត។ ដោយការកំណត់កត្តាដូចជា ភាពជឿជាក់ អត្រាបេះដូង កម្លាំងក្តាប់ដងកូនហ្គោល និងអ័រម៉ូនស្ត្រេស និងតាមការសិក្សាលើវីដេអូនៃការវាយគ្រាប់កូនហ្គោលនីមួយៗ ពួកគេសង្ឃឹមថានឹងយល់កាន់តែច្បាស់ពីបញ្ហា ហើយផ្តល់ការព្យាបាលរាង្គកាយនិងផ្លូវចិត្តដែលល្អបំផុតដើម្បីបំបាត់រោគសញ្ញាទាំងនោះ។
ដូច្នេះមិនថាអ្នកមានជំងឺអ្វីនោះទេ អ្នកត្រូវព្យាបាលទាំងផ្លូវកាយនិងផ្លូវចិត្តទើបអ្នកអាចរស់នៅក្នុងជីវិតមួយដែលសប្បាយរីករាយពេញលេញ។