ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីរបៀបក្នុងការមើលដឹងថាអ្នកមានផ្ទៃពោះឬទេ។ តើមានអ្វីខ្លះទៅ?

  1. មុនពេលមករដូវ២អាទិត្យ អ្នកនឹងកើតមានអាការៈតឹងណែនដើមទ្រូង។ ប៉ុន្តែបើអាការៈមិនធូលស្បើយសោះ ហើយដល់ថ្ងៃដែលអ្នកត្រូវមករដូវបែរជាមិនមក ថែមទាំងកាន់តែធ្ងន់ធ្ងរ នោះមានន័យថា អ្នកអាចមានផ្ទៃពោះហើយ។
  2. មុនពេលដែលអ្នកជិតមករដូវ អ្នកនឹងអាចមានអារម្មណ៍ថានឿយហត់ ប៉ុន្តែបើអ្នកអារម្មណ៍មួយនេះធ្ងន់ធ្ងរជាងធម្មតា ហើយសម្រាកប៉ុណ្ណា ក៏នៅតែចង់គេង នោះអ្នកប្រហែលជាមានផ្ទៃពោះហើយ។
  3. ប្រសិនជាអ្នកមានផ្ទៃពោះ អ្នកអាចកើតមានអាការៈទល់លាមក រាករូស ឬនោមច្រើន។ ម្យ៉ាងទៀត ក៏អាចកើតមានអាការៈមិនចង់ពិសារអ្វីផងដែរ។
  4. ប្រសិនជាដល់ថ្ងៃដែលអ្នកមករដូវ អ្នកបែរជាមិនមក ហើយកើតមានអាការៈឈឺចង្កេះ ដោយឈឺខុសប្លែកពីធម្មតា នោះអ្នកគួរតែប្រយ័ត្ន ព្រោះអ្នកអាចមានផ្ទៃពោះហើយ។
  5. អារម្មណ៍របស់អ្នកនឹងប្រែប្រួលខុសពីធម្មតា ដោយឆាប់ឆេវឆាវយ៉ាងខ្លាំង។ និយាយរួមអារម្មណ៍ខុសខ្លាំងតែម្តង ដោយពិបាកវាស់ខ្លាំងណាស់ នោះអ្នកអាចនឹងមានផ្ទៃពោះបាន។
  6. ប្រសិនជាដល់ថ្ងៃដែលអ្នកមករដូវ តែបែរជាមិនមក ហើយកើតមានអាការៈឈឺនៅជុំវិញស្បូន ថែមទាំងកើតមានអាការៈមិនស្រួលខ្លាំង អ្នកអាចនឹងមានផ្ទៃពោះក៏ថាបានដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្ននៅពេលដែលកើតមានអាការៈទាំងនេះ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង