នៅកម្ពុជាយើងមិនមានការនិយាយដោយបើកទូលាយអំពីបញ្ហាផ្លូវភេទទេពិសេសចំពោះស្ត្រី។ពិសសេបញ្ហាផ្លូវភេទទាក់ទងនឹងមនុស្សស្រី។ខាងក្រោមនេះជាហេតុផលដប់យ៉ាងដែលអាចធ្វើអោយមនុស្សស្រីមិនចង់រួមភេទ:
1. ប្រើថ្នាំពន្យាកំនើត
មនុស្សស្រីមួយចំនួននឹងធ្វើអោយចំនង់ផ្លូវភេទរបស់ពួកគេចុះថយដោយសារតែការពន្យាកំនើតដូចជា ថ្នាំលេប ឬការដាក់កងជាដើម ។
2. ប្រើថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្ត
នេះមិនមែនមនុស្សទាំងអស់អោយតែប្រើថ្នាំប្រឆាំងការបាក់ទឹកចិត្តសុទ្ធតែធ្លាប់មានការថយចុះនូវចំនង់ផ្លូវភេទនោះទេ ប៉ុន្តែគេឃើញមនុស្សភាគច្រើនកើតមានបញ្ហានេះ ។
3. បំបៅដោះកូន
ការបំបៅដោះកូនធ្វើអោយបញ្ចេញនូវអ័រម៉ូនម្យ៉ាងឈ្មោះថា Prolactin ។ អ័រម៉ូនមួយនេះធ្វើអោយកាត់បន្ថយចំនង់ផ្លូវភេទ។
4. ដេកមិនគ្រប់គ្រាន់
មនុស្សស្រីភាគច្រើន ការចូលដំនេកគឺប្រព្រឹត្តិទៅមុនពេលរួមភេទ ប្រសិនបើការដេកមិនបានគ្រប់គ្រាន់គឺមិនអាចធ្វើអោយពួកគេចង់រួមភេទនោះទេ ។
5. ស្ត្រេសឬភាពតានតឹងអារម្មណ៍
បញ្ហានេះអាចកើតឡើងដោយសារ ការធ្វើការងារ បញ្ហាហិរញ្ញវត្ថុ ភាពតានតឹងក្នុងការអប់រំ បញ្ហាគ្រួសារ និងប្រធានបទផ្សេងៗទៀតនៅក្នុងជីវិត ។ នៅពេលដែល ស្ត្រេស មានការកើនឡើងនោះវាធ្វើអោយមនុស្សស្រីជាច្រើនមិនចង់ធ្វើការរួមភេទ ។
6. ការមិនយល់ព្រមពីដៃគូរ
រាល់ទំនាក់ទំនងជាមួយនឹងដៃគួរដែលធ្វើអោយមានការប្រេះឆាគឺសុទ្ធតែប៉ះពាល់ទៅដល់ការរួមភេទ ហើយអាចធ្វើអោយពួកគេមិនចង់ប្រព្រឹត្តិការរួមភេទទៀតផង ។
7. កំរិតអ័រម៉ូន Testosterone សេរី មានការថយចុះ
ការដែលដឹងថាកំរិតអ័រម៉ូន Testosteroneទាំងអស់នៅក្នុងឈាមអាចមាន ប្រយោជន៍ ហើយការរកឃើញថាកំរិតអ័រម៉ូន Testosteroneសេរីទាបអាចធ្វើអោយថយចុះនូវ ចំនង់ផ្លូវភេទបាន ។
8. កំរិត SHBG ឡើងខ្ពស់
មនុស្សស្រីដែលមាន SHBG (Sex Hormone Binding Globulin) ឡើងខ្ពស់ ប្រហែលជាធ្វើអោយថយចុះនូវចំនង់ផ្លូវភេទ ។ បញ្ហានេះគឺដោយសារតែ មានការផ្សំគ្នាជាមួយនឹងអ័រម៉ូន Testosterone ដែលនៅសល់ និងថយចុះចំនង់ផ្លូវភេទ ។
9. ខ្លាចការស្និទ្ធិស្នាល
ការដែលមិនអាចបង្កើតការស្និទ្ធស្នាលលើការរួមភេទ និងរក្សាទំនាក់ទំនងគ្នាបាន វាគឺជាហេតុផលរួមមួយដែលធ្វើអោយថយចុះចំនង់ផ្លូវភេទរបស់ដៃគូរ ។
10. លក្ខណៈរាងកាយ
មនុស្សទាំងអស់ដែលមើលខ្លួនខ្លួនឯងថាខ្លួនរបស់ពួកគេមិនអាចធ្វើអោយទាក់ទាញ់អារម្មណ៍ដៃគូររបស់គេបាន ច្រើនតែធ្វើអោយគេមិនចង់រួមភេទទេ ។