តើអ្នកជាមនុស្សអត់សក់ដែលព្យាយាមស្វែងរកចំណុចល្អរបស់វាមែនឬទេ? អ្នកគួរចាប់ផ្តើមដោយការកត់ត្រានូវចំណុចវិជ្ជមានដែលមានដូចជា មិនបាច់ចំណាយពេលទៅលើការរកនឹកម៉ូតសក់និងធ្វើម៉ូតសក់ ចំណាយប្រាក់តិចលើផលិតផលសក់ គ្មានអង្គែរ និងជាពិសេសគ្មានចៃនៅលើក្បាលរបស់អ្នក។

ប៉ុន្តែអ្នកមិនមែនមានសំណាងបំផុតនោះទេ។ អ្នកមិនចាំបាច់ព្រួយបារម្ភពីម៉ូតសក់ ឬសត្វចៃលើក្បាលរបស់អ្នកឡើយ ប៉ុន្តែអ្នកប្រហែលជាអាចនៅមានឱកាសកើតមានអង្គែរនិងពពួកសត្វល្អិតខ្លះទៀតដែលអាចវាយប្រហារលើស្បែកក្បាលដែលគ្មានសក់របស់អ្នក។
សត្វចៃមានប្រភេទខុសៗគ្នាមួយចំនួន៖ សត្វចៃលើក្បាល ចៃលើដងខ្លួន និងចៃលើរោមប្រដាប់ភេទ។ ចៃលើក្បាលគឺជាប្រភេទចៃដែលសម្បូរបំផុត ហើយគេច្រើនតែឃើញវាកើតមានលើក្បាលរបស់កុមារតូចៗ។ ចៃលើប្រដាប់ភេទច្រើនតែចម្លងទៅអ្នកដទៃដោយការរួមភេទ រីឯចៃលើរាងកាយច្រើនកើតឡើងលើអ្នកដែលមិនសូវលាងសម្អាតរាងកាយឬមិនសូវប្តូរសម្លៀកបំពាក់។ យើងច្រើនតែឃើញអ្នកជំងឺដែលគ្មានលំនៅដែលទទួលការរំខានដោយចៃលើរាងកាយ។
ចៃលើក្បាលប្រហែលជាមិនអាចនៅលើក្បាលរបស់អ្នកបាននោះទេ ព្រោះវាគ្មានសក់ដើម្បីតោង ប៉ុន្តែចៃលើរាងកាយអាចសាយភាពទៅវាយប្រហារលើក្បាលរបស់អ្នក។ សត្វល្អិតម្យ៉ាងទៀត (scabies) ដែលច្រើនតែត្រូវបានគេច្រលំជាមួយនឹងចៃលើខ្លួន។ scabies គឺជាការរំខានលើស្បែកដែលកើតឡើងពីការប្រមូលផ្តុំនៃសត្វតូចល្អិតម្យ៉ាងដែលកាត់សាច់ខោអាវ។ សត្វល្អិតទាំងនេះមានទំហំតូចជាសត្វចៃច្រើនណាស់។ អ្នកអាចឆ្លងសត្វល្អិតទាំងនេះមកលើខ្លួនអ្នកដោយការប៉ះពាល់ជាមួយមនុស្សឬសម្លៀកបំពាក់ដែលមានសត្វល្អិតនេះរួចទៅហើយ។ វាក៏អាចឆ្លងដោយការប្រើកន្សែងឬគេងគ្រែជាមួយគ្នាផងដែរ។