ការសិក្សាជាច្រើនបានបង្ហាញថា ទំនាក់ទំនងគ្នាមួយរវាងរបបអាហារ និងសកម្មភាពរាងកាយ ចំពោះការប្រឈមនឹងការកើតជំងឺមហារីក។ ខាងក្រោមនេះគឺជាការណែនាំអំពីទំនាក់ទំនងទាំងពីរនេះ៖

  • រក្សាទម្ងន់ឲ្យមានសុខភាពល្អ៖ ការដែលធាត់អាចធ្វើឲ្យរាងកាយផលិតអ័រម៉ូនអេស្រ្តូជែន និងអាំងស៊ុយលីនកាន់តែច្រើន។ អ័រម៉ូនទាំងនេះអាចជម្រុញឲ្យមានការលូតលាស់មហារីកបាន
  • ហាត់ប្រាណទៀងទាត់៖ ការហាត់ប្រាណរាល់ថ្ងៃនឹងជួយរក្សាទម្ងន់ឲ្យមានសុខភាពល្អ ពង្រឹងដល់កម្រិតអ័រម៉ូនក្នុងខ្លួន និងប្រព័ន្ធភាពស៊ាំផង។ យកល្អគួរតែព្យាយាមហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ១៥០នាទីចំពោះសកម្មភាពកម្រិតមធ្យមទៅខ្លាំងក្លា ឬ ៧៥នាទីសម្រាប់លំហាត់ប្រាណខ្លាំងក្លា ជារៀងរាល់សប្តាហ៍
  • ចូរញ៉ាំអាហារធ្វើពីរុក្ខជាតិឲ្យបានច្រើន៖ ជាមួយគ្នានេះដែរ ចូរកាត់បន្ថយការញ៉ាំអាហារកៃឆ្នៃ និងសាច់ក្រហម
  • ចូរកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង៖ សម្រាប់ស្រ្តីមិនត្រូវញ៉ាំច្រើនជាងម្តងទេ ខណៈពេលបុរសអាចញ៉ាំត្រឹមពីរដងក្នុងមួយថ្ងៃបាន
  • ឈប់ជក់បារី៕