ការធ្វើដំណើរឆ្លងប្រទេសដែលមានពេលវេលាខុសគ្នាអាចបង្កើតបានជាការខូចខាតខ្លាំងដល់សមត្ថភាពក្នុងការគេងលក់ និងគេងស្កប់ស្គល់បាន។ ប៉ុន្តែអ្នកអាចពង្រឹងដល់សមត្ថភាពនៃការគេងនេះបានតាមរយៈការចៀសវាងភេសជ្ជៈបង្កការមិនងងុយគេងទៀតដូចជា៖

ជាតិកាហ្វេអ៊ីន

កាហ្វេមួយពែងអាចបង្កើតបានជាឥទ្ធិពលភ្ញោចមួយលឿនរហូតដល់១៥នាទីក្រោយពីញ៉ាំវារួច។ ហើយវាក៏អាចប៉ះពាល់ដល់លក្ខណៈនៃការគេងរបស់អ្នករហូតដល់ ៦ម៉ោងអីដែរ។ ដូច្នេះមិនត្រូវញ៉ាំកាហ្វេឡើយនៅម៉ោង ៤រសៀល និងម៉ោង ៩ល្ងាចបើសិនជាអ្នកចង់គេងលក់ស្រួល។ 

គ្រឿងស្រវឹង

គ្រឿងស្រវឹងអាចធ្វើឲ្យមនុស្សម្នាក់ចាប់ផ្តើមមានអារម្មណ៍ងងុយគេង ប៉ុន្តែវាក៏ប៉ះពាល់ដល់សារធាតុគីមីជាច្រើនក្នុងរាងកាយដែរ ដែលអាចប្រាប់អ្នកថាពេលណាត្រូវភ្ញាក់ពីគេង និងពេលណាត្រូវគេង។ ខណៈពេលដែលអ្នកអាចគេងលក់លឿនក្រោយពីញ៉ាំស្រាមួយកែវ តែអ្នកប្រហែលជាត្រូវភ្ញាក់កណ្តាលយប់ជាប់ផង។

សូដា

សារធាតុកាបូណាតក្នុងទឹកសូដា អាចធ្វើឲ្យហើមពោះ និងតឹងពោះបាន ដែលជាហេតុនាំឲ្យមានអាការៈក្រហាយដើមទ្រូងបាន។ រឿងនេះអាចធ្វើឲ្យអ្នកភ្ញាក់នៅកណ្តាលយប់ថែមទៀតផង៕