ផ្លែ​ត្របែក​មាន​វីតាមីន C ២​ដង​ច្រើនជាង​ក្រូច​។ ត្របែក​គឺជា​ប្រភព​ល្អ​បំផុត​ពី​ធម្មជាតិ​មួយ​ដែល​មាន​ជាតិ​សរសៃ និង​មាន​បរិមាណ​ច្រើន​នៃ​ប៉ូ​តា​ស្យូម និង beta-carotene​។ អ្វី​ដែល​ផ្លែ​ត្របែក​ខ្វះខាត​គឺ​កាឡូរី និង​ខ្លាញ់​។​

​អត្ថប្រយោជន៍ៈ វីតាមីន C និង beta-carotene​គឺជា​អ្នក​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ដែល​អាច​ការពារ​ពី​ប្រភេទ​នានា​នៃ​ការខូចខាត​កោសិកា​ដែល​នាំ​អោយ​ក្លាយជា​កោសិកា​មហារីក​។ អ្នកប្រឆាំង​អុកស៊ីត​កម្មនេះ​ក៏​អាច​ជួយ​ការពារ​ពី​ការកកើត​ជា​បន្ទះ​នៅក្នុង​សរសៃឈាម​អារទែ​ដែល​អាច​បណ្តាលអោយ​ជា​ការឡើង​រឹង​នៃ​សរសៃឈាម​ផងដែរ​។​

​វីតាមីន C អាច​បន្ថយ​ភាព​ងាយ​នឹង​ទទួល​រង​នៃ​ការឆ្លង​មេរោគ​នៅក្នុង​ខ្លួន​។​

​ប៉ូ​តា​ស្យូម​ជួយ​រក្សា​សម្ពាធ​ឈាម​អោយ​នៅ​ធម្មតា និង​ជួយ​អោយ​បេះ​ដូង​មាន​ដំណើរការ​ធម្មតា​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង