សារធាតុ Beta-carotene ក្នុង​មើម​ការ៉ុត​បំពេញ​តួនាទី​របស់​ខ្លួន​រហូត​ដល់​ទ្វេដង​ក្នុង​ការបំលែង​ខ្លួន​ទៅ​ជា​វីតាមីន A និង​ជួយ​ពង្រឹង​ដល់​សុខភាព​ភ្នែក​។ អត្ថប្រយោជន៍​មួយ​នេះ​ត្រូវបាន​អ្នក​ស្រាវជ្រាវ​ដឹង​យ៉ាងច្បាស់​តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ​មក​ម្ល៉េះ ព្រោះ​កាលណា​ចំនួន​របស់ Beta-carotene​មាន​កាន់តែច្រើន វា​នឹង​ជួយ​អោយ​អ្នកបើក​យន្តហោះ​មើលឃើញ​ពេលយប់​កាន់តែច្បាស់​។​

​វីតាមីន A ជួយ​ដល់​សុខភាព​ភ្នែក​បាន​តាមរយៈ​ការបង្កើត​ពណ៌​លើ​កូនក្រមុំ​ក្នុង​ភ្នែក​ដើម្បី​អាច​មើលឃើញ​អ្វីៗ​នៅពេល​យប់​បាន​។ ការបង្កើត​ពណ៌​នេះ​ឈ្មោះថា Rhodopsin ដែល​មាន​ទីតាំង​នៅក្នុង​តំបន់​ដែល​មាន​រំញោច​នឹង​ពន្លឺ​របស់​រេ​ទីន​។ កាលណា​អ្នកទទួលបាន​វីតាមីន A​កាន់តែច្រើន សារធាតុ Rhodopsin ក្នុង​ខ្លួន​ក៏​ផលិត​កាន់តែ​ច្រើន​ដែរ​។ ផ្ទុយទៅវិញ ចំពោះ​អ្នក​ដែល​មាន​វីតាមីន A ទាប ពួកគេ​ប្រហែល​ជា​ទទួលរង​នូវ​ការ​ងងឹតភ្នែក​នៅពេល​យប់ ដែល​វា​មាន​ភាព​ពិបាក​នៅ​ពេល​បើកបរ​នៅពេល​ងងឹត​។​

​លើសពីនេះ​ទៅ​ទៀត​ដើម្បី​អោយ​ភ្នែកមាន​សុខភាព​ល្អ មើម​ការ៉ុត​ក៏​អាច​ជួយ​អ្នក​បាន​ដែរ ព្រោះ​ការ​សិក្សា​នៅ​ឯ​មន្ទីរពេទ្យ Brigham and Women’s Hospital ក្នុង​ទីក្រុង Boston បាន​រកឃើញថា ការ​ញ៉ាំ​អាហារ​សម្បូរ​សារធាតុ Carotenoid​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការពិការ​ភ្នែក​លើ​មនុ​ស្ចាស់​ធ្ងន់ធ្ង​ររហូតដល់ ៣៦​ភាគរយ​ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង