ជំងឺ​ស្លេកស្លាំង​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ប្រភេទ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​នោះ​គឺ​ជំងឺ​ស្លេកស្លាំង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក​។ នៅ​ពេល​អ្នក​មិន​បាន​ទទួល​ជាតិ​ដែក​គ្រប់គ្រាន់​ពី​របប​អាហារ ឬ​ការបាត់បង់​ឈាម​តាម​ការ​មក​រដូវ វា​នឹង​ធ្វើអោយ​សមត្ថភាព​ក្នុង​ការដឹកនាំ​អុកស៊ីសែន​តាម​គ្រាប់​ឈាម​ត្រូវ​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ជំងឺ​ស្លេកស្លាំ​អាច​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​អស់កម្លាំង និង​ស្ពឹក​ស្រ​ពុន​, ខួរក្បាល​ដូចជា​ដុះ​ស្មៅ​, និង​ឧស្សាហ៍​ផ្តាសាយ​ជា​ញឹកញាប់​។


​ជំងឺ​នេះ​ត្រូវបាន​គេ​ប៉ាន់ស្មាន​ថា ប្រហែលជា​មាន​ស្ត្រី ២០​ភាគរយ និង បុរស ៣​ភាគរយ​នៅ​អាមេរិក​មាន​បញ្ហា​ស្តុក​ជាតិ​ដែក​បាន​តិច ព្រមទាំង​ប្រឈមមុខ​នឹង​ជំងឺ​ស្លេកស្លាំង​។ សំណាង​ដែរ ជំងឺ​នេះ​តែងតែ​ងាយស្រួល​ក្នុង​ការព្យាបាល​ជាមួយ​នឹង​របប​អាហារ​ដែល​យើង​ចូលចិត្ត​។

​បញ្ហា​នៃ​ការបាត់បង់​ជាតិ​ដែក​
​តម្លៃប្រើប្រាស់​ប្រចាំថ្ងៃ (Daily Value, DV) របស់​ជាតិ​ដែក​គឺ ១៨​មី​លី​ក្រាម​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ការប្រើ​ច្រើនជាង​នេះ​គឺ ៣០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ វា​អាច​មាន​លក្ខណៈ​ពិបាក​ក្នុង​ការទទួល​បាន​ជាតិ​ដែក​អោយ​ច្រើន​ពី​របប​អាហារ ដូច្នេះ​គ្រូពេទ្យ​ខាង​សម្រាលកូន​ជាច្រើន​តែងតែ​ចេញ​ជា​ថ្នាំ​បំប៉ន​ជាតិ​ដែក​បន្ថែម​អោយ​ស្ត្រី​មាន​ផ្ទៃពោះ​។

​ចំពោះ​អ្នក​ផ្សេង​ពី​នេះ​តើ​វា​ពិបាក​ដែរ​ទេ​ក្នុង​ការទទួល​បាន​ជាតិ​ដែក​អោយ​គ្រប់គ្រាន់​តាម​រយៈ​របប​អាហារ​? វា​មិនមែន​ជា​រឿង​ពិបាក​ទេ បើសិន​ជា​អ្នក​ញ៉ាំ​សាច់​, ត្រី និង​សាច់​បក្សី​។ អាហារ​ទាំងនេះ​ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក​យ៉ាងច្រើន​។ ឧទាហរណ៍​គ្រំ​ជំ​ពុះ​ទា ៨៥​ក្រាម មាន​ជាតិ​ដែក ៦​មី​លី​ក្រាម​។

​បើសិន​ជា​អ្នក​ញ៉ាំ​បាន​តិច ឬ​មិន​ញ៉ាំ​សាច់​សោះ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់​អោយបាន​ច្រើន​អំពី​របប​អាហារ​។ នេះ​មិនមែន​មានន័យថា បន្លែ​មិនមាន​ជាតិ​ដែក​នោះទេ​។

​ការបង្កើន​ការ​បឺត​ស្រូប​
Bioavailability មានន័យ​ថា ជាការ​បឺត​ស្រូប​យ៉ាង​ល្អ​របស់​រាងកាយ​ចំពោះ​ជីវជាតិ​ដែល​យើង​បាន​ញ៉ាំ​។ ជាតិ​ដែ​កមាន​ពីរ​ទម្រ​ង​ប៉ុន្តែ​ការ​បឺត​ស្រូប​មាន​លក្ខណៈ​ខុសគ្នា​។ ជាតិ​ដែក​ដែល​មាន​ក្នុង​សាច់​, ត្រី និង​សត្វ​មាន​សម្បក ឈ្មោះថា Heme Iron មានការ​បឺត​ស្រូប​បាន​យ៉ាង​លឿន​។ ចំពោះ​ជាតិ​ដែក​ដែល​មាន​ក្នុង​អាហារ​រុក្ខជាតិ ឈ្មោះថា Nonheme Iron មិនសូវ​ស្រូប​បាន​លឿន​ទេ​។

​បើ​យើង​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ វា​នឹង​បង្កើន​ការ​បឺត​ស្រូប​ជាតិ​ដែក​។ ឧទាហរណ៍ ការចាប់​ដៃគូរ​នៃ​អាហារ​ដែល​មាន​វីតាមីន C ជាមួយនឹង​អាហារ​មាន​ជាតិ​ដែក​អាច​ធានាបាន​ថា វា​នឹង​ជួយ​បឺត​ស្រូប​ជាតិ​ដែក​ទៅក្នុង​ចរន្តឈាម​បាន​យ៉ាង​ល្អ​។  វេជ្ជបណ្ឌិត ការ៉ូ​ល ហ្លី​ស្មេន (Carol Fleischman, MD) សាស្ត្រាចារ្យ​ផ្នែក​ជំងឺ​ទូទៅ និយាយថា “​ជាតិ​ដែក​ត្រូវបាន​បឺត​ស្រូប​បាន​យ៉ាង​ល្អ​ពេល​ស្ថិតនៅក្នុង​មជ្ឈដ្ឋាន​អាស៊ីត ជាពិសេស​អាស៊ី​តរបស់​វីតាមីន C”​។

​ដូចគ្នានេះដែរ ការ​ញ៉ាំ​អាហារ​ចូល​គ្នា​នៃ​សាច់ និង​បន្លែ​ក្នុងពេល​តែមួយ​ជួយ​ធ្វើ​អោយ​ទទួលបាន​ជាតិ​ដែក​កាន់តែច្រើន​។ ជាតិ​ដែក​ប្រភេទ Heme Iron ក្នុង​សាច់ ជួយ​អោយ​ជាតិ​ដែក​ក្នុង​បន្លែង​ស្រូប​ចូលក្នុង​សរសៃឈាម​កាន់តែ​ស្រួល​។ ការ​ច្របល​ចូល​គ្នា​នៃ​ជាតិ​ដែក​ទម្រ​ង​ន Heme Iron ពី​ក្នុង​សាច់ ជាមួយ​ជាតិ​ដែក​ទម្រ​ង Nonheme Iron ពី​បន្លែ និង​សណ្តែក​នឹង​បង្កើន​ការ​បឺត​ស្រូប​ជាតិ​ដែក Nonheme Iron បាន​ពី ១០ ទៅ​១៥​ភាគរយ​។ វេជ្ជបណ្ឌិត ហេន​រី ស៊ី ឡុយ​កាស្គី (Dr. Henry C. Lukaski, PhD) ជំនួយការ​នាយក USDA Human Nutrition Research Center ក្នុង​តំបន់ Grand Forks ទីក្រុង North Dakota និយាយថា “​វា​ជា​ចំនួន​មួយ​ច្រើន​សំបើម​ណាស់​”​។

​វេជ្ជបណ្ឌិត ហ្លី​ស្មេន បន្ថែមថា “​ការសម្របសម្រួល​ទាំងអស់​នេះ​ពិតជា​ផ្តល់​នូវ​អត្ថប្រយោជន៍​បំផុត ប៉ុន្តែ​បើសិនជា​ស្ត្រី​ម្នាក់​កង្វះ​ជាតិ​ដែក ការ​បឺត​ស្រូប​ជាតិ​ដែក​របស់​នាង​នឹង​មាន​សភាព​ខ្លាំងក្លា​ជាង​ច្រើនណាស់​។ ដូច្នេះ​កាលណា​នាង​ញ៉ាំ​ជាតិ​ដែក​កាន់តែច្រើន ការ​បឺត​ស្រូប​ជាតិ​ដែក​ក៏បាន​ច្រើន​ដែរ​”​។

​ការបង្កើន​ការ​ស្តុក​ទុក​ជាតិ​ដែក​
​បើសិន​ជា​អ្នក​សង្ស័យថា អ្នក​មាន​ជំងឺ​ស្លេកស្លាំង គ្រូពេទ្យ​ប្រហែលជា​ចង់​ធ្វើ​ការពិនិត្យ​បន្ថែម​អោយ​បាន​គ្រប់គ្រាន់​ដើម្បី​អោយ​ច្បាស់​ថា​អ្នក​គ្មាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ នៅពេល​បញ្ហា​ទាក់ទង​នឹង​ការ​មិន​អាច​ទទួលបាន​ជាតិ​ដែក​គ្រប់គ្រាន់​ពី​របប​អាហារ ការព្យាបាល​តែងតែ​ជា​ភាពងាយស្រួល​។

​បើសិន​ជា​អ្នក​ចូលចិត្ត​ញ៉ាំ​លាស​សមុទ្រ អ្នក​ពិតជា​ធ្វើ​បាន​ត្រឹមត្រូវ​ហើយ ព្រោះ​លាស​សមុទ្រ ១០​គ្រាប់​តូចៗ​មាន​ជាតិ​ដែក​រហូតដល់ ២៦​មី​លី​ក្រាម​។ ជាមួយគ្នា​នេះ​ហើយ មាន​មធ្យោបាយ​ជាច្រើន​ក្នុង​ការបន្ថែម​វីតាមីន C ក្នុង​របប​អាហារ​អ្នក​ដើម្បី​បង្កើន​ការ​បឺត​ស្រូប​វីតាមីន C​។ ឧទាហរណ៍ ប៉េងប៉ោះ​ធំ​មួយ​ផ្លែ​មាន​វីតាមីន C ២៣​មី​លី​ក្រាម ឬ​ស្មើនឹង ៣៨​ភាគរយ​នៃ DV​។ អ្នក​ក៏​អាច​ទទួលបាន​វីតាមីន C តាមរយៈ​ការ​ផឹក​ទឹកក្រូច​ច្របាច់ ឬ​ទឹក​ផ្លែឈើ​ជូរៗ​។

​មធ្យោបាយ​មួយ​ផ្សេងទៀត​ដើម្បី​ប្រើ​រួមគ្នា​ជាមួយ​វីតាមីន C និង​ជាតិ​ដែក គឺ​ត្រូវ​ញ៉ាំ​ដំឡូង​អៅ​យ​បាន​ច្រើន​។ ដំឡូង​ដុត​ដែល​មាន​ជាប់​សម្បក​តិចៗ​មាន​វីតាមីន C ១៧​មី​លី​ក្រាម ឬ​ស្មើនឹង ២៨​ភាគរយៈ​នៃ DV ព្រមទាំង​មាន​ជាតិ​ដែក ១,៩​មី​លី​ក្រាម​ដែរ​។ ការ​ញ៉ាំ​ដំឡូង​ទាំង​សម្បក​នឹង​ទទួលបាន​ចំនួន​ជាតិ​ដែក​រហូតដល់ ៣​ដង​ឯណោះ​។

​ជីវជាតិ​មួយ​ប្រភេទ​ដែល​អ្នក​មិន​ញ៉ាំ​ជាមួយ​ជាតិ​ដែក​គឺ​កាលស្យូម​។ ជាពិសេស​នៅ​ពេល​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​ដែក ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាលស្យូម​ក្នុងពេល​ជាមួយគ្នា​ប្រហែលជា​មិន​ល្អ​សម្រាប់​អ្នក​ទេ​។ វេជ្ជបណ្ឌិត ហ្វឺ​ហ្គឺស ខ្លេ​ដេស​ស្ដាល (Dr. Fergus Clydesdale, PhD) ប្រធាន​ផ្នែក​នាយកដ្ឋាន​វិទ្យាសាស្ត្រ​អាហារ នៅ​សាកលវិទ្យាល័យ Massachusetts ក្នុង​ទីក្រុង Amberst និយាយថា “​មូលហេតុ​ដែល​ទៅ​ជា​ដូច្នេះ​ព្រោះ​វា​ទៅ​ដណ្តើម​កន្លែង​ទទួល​មូលលេគុល​គ្នា​លើ​កោសិកា​”​។ កាលស្យូម និង​ជាតិ​ដែក​ក្នុង​អាហារ​ក៏​មាន​ការដណ្តើម​គ្នា​ដែរ ប៉ុន្តែ​វា​មិន​ច្រើន​ដូច​ពេល​អ្នក​កំពូងតែប្រើ​ថ្នាំបំ​ប៉នឡើយ​។ វេជ្ជបណ្ឌិត ខ្លេ​ដេស​ស្ដាល បាន​ណែនាំ​ថា អ្នក​គួរតែ​ទុក​ពេល​ញ៉ាំ​កាលស្យូម និង​ដែក​អោយ​នៅ​ចន្លោះ​គ្នា ៣​ម៉ោង​ទើប​ល្អ​។ ឧទាហរណ៍ ចូរ​ញ៉ាំ​ទឹកដោះគោ​នៅ​ពេល​ព្រឹក ប៉ុន្តែ​ថ្នាំ​បំប៉ន​ជាតិ​ដែក​គួរតែ​ប្រើ​នៅ​ពេល​ថ្ងៃ​វិញ​។

​វេជ្ជបណ្ឌិត ខ្លេ​ដេស​ស្ដាល និយាយថា ការ​ញ៉ាំ​កាហ្វេ និង​តែ​ក៏​ដូចគ្នា​ដែរ ព្រោះ​ភេសជ្ជៈ​ទាំង​ពីរ​ប្រភេទ​នេះ​ផ្ទុក​ទៅដោយ Tannins ដែលមាន​ឥទ្ធិពល​ទប់ស្កាត់​របស់​ទឹកដោះ​ចំពោះ​ថ្នាំ​បំប៉ន​ជាតិ​ដែក​។ ដូច្នេះ​មិន​ត្រូវ​ប្រើ​ថ្នាំ​ជាមួយ​ការ​ញ៉ាំ​កាហ្វេ​នៅ​ពេល​ព្រឹក​ឡើយ​។

​ភាពគ្រោះថ្នាក់​របស់​អ្នក​ញ៉ាំ​អាហារបួស
​ជំងឺ​ស្លេកស្លាំង​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​ចំ​ពើ​អ្នក​ញ៉ាំ​អាហា​របួស​ច្រើន​ជាង​អ្នក​ញ៉ាំ​តែ​សាច់​។ ករណីនេះ បញ្ហា​មិន​មែន​ដោយសារ​តែ​កង្វះ​ជាតិ​ដែក​តែមួយ​មុខ​ទេ តែ​វា​ក៏​កង្វះ​ជាតិ​វីតាមីន B12 ដែរ​។ ជីវជាតិ​មួយ​នេះ​គឺជា​តម្រូវការ​របស់​កោសិការ​ដើម្បី​បំបែក​ខ្លួន និង​ធំធាត់​បានល្អ ហើយ​វា​ច្រើន​តែ​មាន​ក្នុង​សាច់​សត្វ​។ ដូច្នេះ អ្នក​ញ៉ាំ​អាហា​របួស​ប្រហែល​ជា​ទទួល​បាន​វីតាមីន B12 តិចតួច ឬ​គ្មាន​ទាល់តែ​សោះ​តែ​ម្តង​។

​ជា​លទ្ធផល​ជំងឺ​ស្លេកស្លាំង​ប្រភេទ​នេះ​មានឈ្មោះ​ថា Pernicious Anemia មិនមែន​កើតឡើង​ភ្លាមៗ​នោះទេ ប្រសិនបើ​ដោយសារតែ​រាងកាយ​ប្រើប្រាស់​វីតាមីន B12 ដោយ​តិចតួច​។ វេជ្ជបណ្ឌិត ហ្លី​ស្មេន និយាយថា មនុស្ស​យើង​ភាគ​ច្រើន​អាច​រក្សា​វីតាមីន នេះ​បាន​គ្រប់គ្រាន់​រហូតដល់ ៦​ឆ្នាំ​។ ដូច្នេះហើយ អ្នក​ញ៉ាំ​អាហា​របួស​ប្រហែលជា​មិន​សម្គាល់​ឃើញ​សញ្ញា​នៃ​ការ​កង្វះ​វីតាមីន B12 រយៈពេល​យូរ ដែល​មាន​ដូចជា អស់កម្លាំង និង​ឈឺ​ប្រអប់​ដៃ និង​ជើង​ឈៀម​ឡើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង