ការពិតផ្លែម្នាស់មិនមែនត្រឹមតែជាផ្លែឈើមួយមុខនោះទេ តែវាជាធាតុផ្សំនៃផ្កាជាច្រើន ដែលបានផ្តុំចូលគ្នា នៅក្នុងបណ្តូលកណ្តាលរបស់វា។ ស្រទាប់ផ្កានីមួយៗ អាចមើលដឹងបានដោយសារភ្នែករបស់វា ដែលមាននៅលើ សំបករបស់ផ្លែម្នាស់។

ផ្លែម្នាស់មានរាងជាបំពង់ធំមួយ ដែលមានសំបកពណ៌បៃតង, ត្នោត ឬ ពណ៌លឿង និង មានក្បាលរាងជាម្កុដ ដែលមានបន្លា និង មានស្លឹកពណ៌បៃតងចាស់។ សាច់ដែលមានសសៃស្ញាញៗ របស់ផ្លែម្នាស់ មានពណ៌លឿង និង មានរសជាតិរាងផ្អែម និង ជូរ។ តំបន់ដែលនៅជិតផ្នែកខាងក្រោមនៃផ្លែឈើនេះ គឺមានផ្ទុកជាតិស្ករជាច្រើន ហេតុនេះហើយ ទើបបានជាវាមានរសជាតិផ្អែមជាង និង មានសាច់ទន់ល្មើយ។
អត្ថប្រយោជន៍ នៃផ្លែម្នាស់ចំពោះសុខភាពមានដូចជា៖
• វាធ្វើអោយអ្នក មិនសូវមានការប្រឈមនឹងជំងឺលើសសម្ពាធឈាម។ ជំងឺលើសសម្ពាធឈាម កើតមាននៅ ពេលដែលវាមានសម្ពាធខ្លាំងជ្រុល សង្កត់ទៅលើជញ្ជាំងសសៃអាទែ នៅពេលដែលឈាមកំពុងរត់។ វិធីមួយដ៏ប្រសើរក្នុងការ ប្រឆាំងនឹងជំងឺនេះ គឺអ្នកត្រូវបញ្ចូលនូវបរិមាណប៉ូតាស្យូមអោយបានច្រើន រួមជា មួយនឹង កម្រិតសូដ្យូមបន្តិច ទៅក្នុងរបបអាហាររបស់អ្នក ដើម្បីបន្ថយនូវសម្ពាធឈាមដែលលើសនេះ ។ ផ្លែម្នាស់គឺ ពិតជាផ្លែឈើដ៏មានអត្ថប្រយោជន៍ចំពោះ អ្នកជំងឺលើសសម្ពាធឈាម ដោយសារតែ នៅក្នុងទឹក ម្នាស់មួយកែវ គឺមានផ្ទុកកម្រិតសូដ្យូមប្រហែល ១មីលីក្រាម និង ប៉ូតាស្យូមប្រហែលជា ១៩៥មីលីក្រាម។
• វាជួយសម្រកទំងន់ របស់អ្នក។ ការទទួលទានផ្លែម្នាស់ គឺអាចកាត់បន្ថយនូវចំណង់ នៃជាតិផ្អែមរបស់ អ្នក បានយ៉ាងខ្ពស់ ហើយដោយសារតែជាតិផ្អែមពីធម្មជាតិរបស់វា ផ្លែម្នាស់បានជួយអ្នក អោយចាកឆ្ងាយពី ជាតិស្ករជាច្រើន ដែលនឹងនាំអោយមានកាឡូរី។ ការដាក់បញ្ចូលផ្លែម្នាស់ អោយបានច្រើនទៅក្នុងរបប អាហាររបស់អ្នក វាក៏នឹងអាចជួយអ្នកបានច្រើន ក្នុងការសម្រកទំងន់ ដោយសារតែផ្លែម្នាស់នេះ អាចធ្វើ អោយអ្នកមានអារម្មណ៍ថាឆាប់ឆ្អែត ដោយមិនចាំបាច់ ផ្តល់អោយអ្នកនូវជាតិខ្លាញ់អ្វីនោះទេ។
• រក្សាភ្នែករបស់អ្នក អោយមានសុខភាពល្អ។ រយៈពេលម្តងហើយ ម្តងទៀត ការសិក្សាបានរកឃើញថា ផ្លែម្នាស់បានការពារអ្នក ប្រឆាំងនឹងបញ្ហាភ្នែកដែលកើតមាន ទាក់ទងទៅនឹងកត្តាអាយុរបស់អ្នក ដោយ សារតែវាមានផ្ទុកសារធាតុប្រឆាំងប្រតិកម្ម អុកស៊ីតកម្ម ក្នុងកម្រិតជាច្រើន។
• ដោយសារតែវា ជាប្រភពនៃសារជាតិវីតាមីន C ផ្លែម្នាស់អាចជួយអ្នក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺជាច្រើន។ ផ្លែម្នាស់ ត្រូវបានគេដឹងថា វាមានផ្ទុកសារជាតិវីតាមីន C ដែលវាអាចជួយការពាររាងកាយយើង ពីពពួក រ៉ាឌីកាល់សេរី ដែលបានបំផ្លាញដល់កោសិកាដែលមាន សុខភាពល្អ។ ការមានផ្ទុកពពួករ៉ាឌីកាល់សេរី នៅក្នុងខ្លួនយើងច្រើនពេក នោះវានាំអោយយើងកើតមាននូវជំងឺមួយចំនួន ដូចជា៖ ជំងឺបេះដូង, ជំងឺទឹក នោមផ្អែម និង ជំងឺមហារីកផ្សេងៗជាច្រើនទៀត។ វីតាមីន C ត្រូវបានគេចាត់ទុកថាវា ជាសារជាតិប្រឆាំង ប្រតិកម្មអុកស៊ីត ដែលអាចរលាយក្នុងទឹកបាន យ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹង សារជាតិដែលបង្ក អោយមានជំងឺនៅក្នុងរាងកាយ របស់យើង។ វាក៏ជាអ្នកការពារប្រឆាំង ដ៏ខ្លាំងក្លាចំពោះជំងឺគ្រុនផ្តាសាយ និង ជាអ្នកធ្វើអោយប្រព័ន្ធភាពសុំា មានភាពប្រសើរឡើងបានដោយអស្ចារ្យ។
• វាជួយការពារ នូវកំណកកំបោរ និង ធ្វើអោយមាត់ធ្មេញអ្នក មានសុខភាពល្អ។ អត្ថប្រយោជន៍មួយផ្សេងទៀត នៃប្រភពដ៏សំបូរនៃសារជាតិ វីតាមីន C នៅក្នុងផ្លែម្នាស់នេះគឺ វាអាចការពារបាន នូវការកកើត នូវកំណកកំបោរ និង ជំងឺអញ្ចាញធ្មេញ។
• វាជួយព្យាបាលដល់ជំងឺ ទល់លាមក និង ចលនាពោះវៀនមិនទៀងទាត់។ ផ្លែម្នាស់គឺមានផ្ទុកជាតិសសៃ ជា ច្រើន ដែលធ្វើអោយវាមានប្រសិទ្ធភាព យ៉ាងខ្លាំងក្នុងការព្យាបាលជំងឺទល់លាមក និង ចលនាពោះវៀន មិនទៀងទាត់។
• វាធ្វើអោយស្បែករបស់អ្នកមានភាពស្រស់ស្អាត។ ផ្លែម្នាស់មានផ្ទុកជាតិអង់ស៊ីម ដែលធ្វើអោយស្បែកមាន ភាពយឺត ធ្វើអោយស្បែកមានសំណើម និង យកចេញនូវកោសិកាដែលងាប់ និង ខូចខាតចេញពីរាងកាយ អ្នក។ ហេតុដូចនេះហើយ ទើបបានជាវាធ្វើអោយអ្នក មានស្បែកស្រស់ថ្លា និង ចែងចាំង។ អង់ស៊ីមដែល មាននៅក្នុងផ្លែឈើនេះ ក៏អាចជួយប្រឆាំងនឹង រ៉ាឌីកាល់សេរីដែលបានបំផ្លាញស្បែក ដោយការបង្កើតនូវ ស្នាមចាស់ជ្រាវជ្រួញ។