ផ្លែស្វាយ គឺជាផ្លែឈើមួយប្រភេទក្នុងចំណោមផ្លែឈើទាំងអស់ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និង បំប៉នដល់សុខភាពជាងគេ ហើយវាក៏ត្រូវបានគេដាក់ឈ្មោះផងដែរថា ជាស្តេចផ្លែឈើ។ វាមានជាច្រើនប្រភេទ ដែលមានលក្ខណៈខុសៗគ្នា រហូតដល់ ១០០០ប្រភេទ ហើយប្រភេទនីមួយៗ គឺសុទ្ធតែមានរសជាតិឆ្ងាញ់ពិសា។

ទោះបីជាវាមានប្រភពមកពី តំបន់អាស៊ីអាគ្នេយ៍ភាគខាងត្បូងក៏ដោយ តែនាពេលបច្ចុប្បន្ននេះ វាក៏ត្រូវបានគេដាំ នៅក្នុងប្រទេសអាមេរិកកណ្តាល និង ខាងត្បូង, ប្រទេសអាហ្វ្រិក ផងដែរ។
អត្ថប្រយោជន៍នៃផ្លែស្វាយ ចំពោះសុខភាព
ផ្លែស្វាយ គឺមានផ្ទុកនូវជាតិកាឡូរី និងកាបូអ៊ីដ្រាតខ្ពស់ ដែលវាផ្តល់ផលល្អសម្រាប់អ្នក ទាំងឡាយណា ដែល កំពុងព្យាយាមឡើងទំងន់។
· សមាសធាតុ phenolic ដែលត្រូវបានរកឃើញនៅក្នុងផ្លែស្វាយ ត្រូវបានគេបង្ហាញថាវាមានសារធាតុ ប្រឆាំងប្រតិកម្មអុកស៊ីតបានយ៉ាងមានប្រសិទ្ធភាព និង មានផ្ទុកនូវសារជាតិប្រឆាំងនឹងជំងឺមហារីកបាន ផងដែរ។
· ដោយសារតែវាមានផ្ទុកនូវ ជាតិដែកក្នុងកម្រិតមួយដ៏ខ្ពស់ ផ្លែស្វាយត្រូវបានគេនិយាយថា វាមានអត្ថ ប្រយោជន៍ជាពិសេស សម្រាប់ស្ត្រីមានផ្ទៃពោះ ក៏ដូចជាអ្នកជំងឺដែលមានភាពស្លេកស្លាំងដោយសារ ជំងឺកង្វះគ្រាប់ឈាមក្រហម ។
· ផ្លែស្វាយក៏ត្រូវបានគេជឿផងដែរថា វាមានប្រសិទ្ធភាពយ៉ាងខ្លាំង នៅក្នុងការធ្វើអោយរន្ធញើសដែល កក ស្ទះនៅក្នុងស្បែក មានសភាពធូរស្រាលមកវិញ។
· សារជាតិ វីតាមីន A (beta-carotene), វីតាមីន E និងវត្តមាន selenium នៅក្នុងផ្លែស្វាយ បានផ្តល់អោយអ្នក នូវការ ការពារប្រឆាំងនឹងជំងឺបេះដូង។
· ផ្លែស្វាយក៏ត្រូវបានគេរកឃើញផងដែរថា វាមានអត្ថប្រយោជន៍ក្នុងការជួយព្យាបាល កម្រិតជាតិអាស៊ីត និង ការរំលាយអាហារដែលមិនបានល្អ។
· វាកំពុងត្រូវបានគេនិយាយតៗគ្នាថា វីតាមីន E ដែលមានវត្តមាននៅក្នុងផ្លែឈើប្រភេទនេះ គឺជួយធ្វើអោយ ដំណើរការរបស់ប្រព័ន្ធអរម៉ូន កាន់តែមានសុពលភាពជាងមុន ដូចនេះវាក៏បានជួយជម្រុញដល់ជីវិតផ្លូវ ភេទបានផងដែរ។
· សារធាតុប្រឆាំងនឹងការរលាក ដែលមាននៅក្នុងផ្លែស្វាយ ក៏អាចជួយសម្រាលដល់រោគសញ្ញានៃជំងឺ ហឺតផងដែរ។
ផ្លែស្វាយត្រូវបានគេចាត់ទុកថាវាបានផ្តល់ អត្ថប្រយោជន៍ជាពិសេសសម្រាប់សុខភាព របស់មនុស្សទាំងឡាយ ណាដែលកំពុងរងគ្រោះពីជំងឺមួយចំនួនដូចជា៖ ការចំលងរោគរបស់ពពួកបាក់តេរី, ជំងឺទល់លាមក, ជំងឺរាគ, រាគមួល, ភាពមិនប្រក្រតីនៃភ្នែក, សក់ជ្រុះ, ជំងឺដាច់សសៃឈាមក្នុងខួរក្បាល, ការធ្លាក់ស, ភាពមិនប្រក្រតីនៃថ្លើម, ភាពមិនប្រក្រតីនៃរដូវ, អាការៈចាញ់កូន, ជំងឺឬសដូងបាត, ការរីកធំនៃអណ្តើក, រលាកទ្វារមាស និង ជំងឺរលាកប្រហោងឆ្អឹងជាដើម ។