ការ​ស្រក​ទម្ងន់​ដោយ​មិន​ដឹង​ពី​មូលហេតុ ឬ​ការចុះ​ទម្ងន់​ដោយ​មិន​មាន​បំណង​ក្នុងការ​សម្រក អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ណាមួយ​។​

​ទម្ងន់​ខ្លួន​របស់​អ្នក​ត្រូវបាន​កំណត់​ដោយ​ការ​ញ៉ាំ​កាឡូរី​, សុខភាព​, អាយុ​, ការ​ស្រូប​យក​សារធាតុចិញ្ចឹម និង​កត្តា​ដទៃទៀត​។ បន្ទាប់​ពី​អ្នក​លូតលាស់​មកដល់​ពេញវ័យ​, ទម្ងន់​របស់​អ្នក​អាច​នៅ​ថេរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​, ទោះបីជា​មាន​ការធ្លាក់ចុះ​តិចតួច​ក៏​មិន​ជា​មូលហេតុ​ដែល​គួរអោយ​ព្រួយបារម្ភ​នោះដែរ​។​

​ការ​ស្រក​ទម្ងន់​ដោយ​មិន​ដឹង​ពី​មូលហេតុ​លើសពី​៤,៥​គីឡូក្រាម ឬ​មាន​ការ​ស្រក​ទម្ងន់​ជាប់​គួរតែ​ត្រូវបាន​គេ​ពិនិត្យមើល​។​

​មូលហេតុ​

​មូលហេតុ​ជាច្រើន​ដែល​អាច​បណ្តាលអោយមាន​ការ​ស្រក​ទម្ងន់​ដោយ​មិន​ដឹង​ពី​មូលហេតុ​នេះ​ដែល​រួមមាន ជំងឺ​ពោះវៀន​(celiac disease)  និង​ជំងឺ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ីត​។ មូលហេតុ​ដទៃ​ទៀត​អាច​រួមមានៈ​

–          ជំងឺ Addison

–          ជំងឺមហារីក​

–          ជំងឺ​ស្ទះ​ទងសួត​រ៉ាំរ៉ៃ​

–          ជំងឺ​វង្វេង​

–          ជំងឺ​ធ្លាក់​ទឹកចិត្ត​

–          ជំងឺ​ទឹកនោម​ផ្អែម​

–          ជំងឺខ្សោយបេះដូង​

–          ជំងឺអេដស៍​

–          ជំងឺ​កើនឡើង​អរ​ម៉ូ​នទី​រ៉ូ​អ៊ីត​

–          ជំងឺ​ថយចុះ​អរ​ម៉ូ​នទី​រ៉ូ​អ៊ីត​

–          ជំងឺ​ផាក​ឃី​ន​សាន់ (Parkinson’s Disease)

–          ជំងឺ​ដំបៅ​ក្រពះ​

–          ជំងឺរបេង​

–          ជំងឺ​ដំបៅ​ពោះវៀន​ធំ​

​នៅពេលណា​ដែល​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ​

​ប្រសិនបើ​អ្នក​កំពុងតែ​មាន​ការ​ស្រក​ទម្ងន់​ដោយ​មិនដឹង​ពី​មូលហេតុ និង​អ្នក​មិន​ប្រាកដ​ថា​មក​ពី​ហេតុអ្វី​នោះ​, សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ជា​ពិសេស​ប្រសិនបើ​អ្នក​ស្រក​ទម្ងន់​លើសពី​៤,៥​គីឡូក្រាម ឬ​លើស​ពី​៥%​នៃ​ទម្ងន់​ខ្លួន​របស់​អ្នក​អំឡុងពេល​៦​ខែ ទៅ​១២​ខែ​។ គ្រូពេទ្យ​នឹង​តាមដាន​អ្នក​ដើម្បី​កំណត់​ថា​តើ​មូលហេតុ​អ្វី​ដែល​ធ្វើអោយ​អ្នក​ស្រក​ទម្ងន់ និង​រក​មធ្យោបាយ​ដែល​ល្អ​បំផុត​សម្រាប់​ព្យាបាល​។ អ្នក​អាច​ត្រូវការ​អាហារ​ពិសេសៗ​ដើម្បី​ការពា​រការ​ស្រក​ទម្ងន់​ទៅ​ថ្ងៃក្រោយ និង​ដើម្បី​ធ្វើ​អោយ​ឡើង​ទម្ងន់​មកវិញ​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង