មាន​ស្ថានភាព​ជា​ច្រើន រួម​មាន​ដូច​ជា ជំងឺ​លើស​សម្ពាធ​ឈាម​, កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ ឬ ជំងឺ​ទឹក នោម​ផ្អែម គឺ​អាច​នឹង​បង្កើន​ឱកាស​របស់​អ្នក ក្នុង​ការ​កើត​មាននូវ​ជំងឺ​គាំងបេះដូង ឬ ជំងឺ​ដាច់​ស​សៃ​ឈាម ក្នុង​ខួរក្បាល​។ អ្នក​ត្រូវ​ចាត់វិធានការ​ណ៍ ដូច​ខាងក្រោម​នេះ ដើម្បី​បន្ថយ​នូវ​ឱកាស​ប្រឈម​នឹង បញ្ហា​ទាំង នេះ ។

១. ធ្វើការ​ហាត់ប្រាណ​តិចតួច អោយ​បានជា​រៀងរាល់ថ្ងៃ
ការ​ធ្វើ​លំ​ហាត់ប្រាណ ក្នុង​កម្រិត​មធ្យម អាច​ជួយ​បន្ទាប​នូវ​គ្រោះថ្នាក់​ប្រឈម​នឹង គាំងបេះដូង​បាន ដល់​ទៅ ៣០ ទៅ ៥០​ភាគរយ​។ ត្រូវការ​កំណត់​គោលដៅ​អោយ​បាន​រយៈពេល ៣០​នាទី នៃ​លំ​ហាត់ប្រាណ ខាងក្រៅ​ផ្ទះ យ៉ាង​ហោច​ណាស់ អោយ​បាន ៥​ថ្ងៃ ក្នុង​១​ស​ប្តា​ហ៍​។ ហើយ​សម្រាប់ ២​ថ្ងៃ ផ្សេង​ទៀត អ្នក​អាច​ធ្វើការ​ហ្វឹកហាត់​នូវ ថាមពល​របស់​សាច់ដុំ​។ ប្រសិនបើ​វា​ច្រើន​ពេក​សម្រាប់​អ្នក នោះ អ្នក​ត្រូវ​ធ្វើការ​បែងចែក​វា ជា​វគ្គ​ខ្លី​ៗ និង បង្កើន​ពេលវេលា​នៃ​ការ​ហាត់​របស់​អ្នក​។ អ្នក​អាច​ចំណាយពេល ១៥​នាទី សម្រាប់​ធ្វើការ​ដើរ នៅ​ក្នុង​ពេល​ព្រឹក និង ១៥​នាទី​ផ្សេង​ទៀត មុន​ពេល​អ្នក​ទទួលទាន​អាហារ ពេល​ថ្ងៃត្រង់​។

២. ត្រូវ​កណ​ត់​គោលដៅ​អោយ​សម​ហេតុផល ដើម្បី​ធ្វើការ​សម្រក​ទម្ងន់
ប្រសិនបើ​អ្នក​លើស​ទម្ងន់ ឬ ធាត់​ជ្រុល នោះ​អ្នក​មិន​ចាំបាច់ ធ្វើ​អោយ​ខ្លួន​អ្នក​ស្គម​ស្តើង ដើម្បី​កាត់ បន្ថយ​នូវ គ្រោះថ្នាក់​ប្រឈម​នឹង ជំងឺ​គាំងបេះដូង និង ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​។ ការ​សម្រក ទម្ងន់​អោយ​បាន ៥​ទៅ ១០ ភាគរយ​នៃ​ទម្ងន់​របស់​អ្នក ដើម្បី​ធ្វើ​អោយ​កូ​ឡេ​ស្តេ​រ៉ូ​ល​របស់​អ្នក ប្រសើរ​ឡើង និង បន្ថយ​នូវ​សម្ពាធ​ឈាម និង កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។

៣. លេបថ្នាំ​ព្យាបាល​ជំងឺ​បេះដូង​របស់​អ្នក
ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ប្រជាជន​អា​មេ​រិ​ក​ចំនួន ១៣០.០០០​នាក់ បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​តែ​ពួក​គេ​មិន​បាន​លេបថ្នាំ​ព្យាបាល​ជំងឺ​បេះដូង អោយ​បាន​ដូចដែល​អ្វី​ដែល​គ្រូពេទ្យ​បាន​ណែនាំ ។ ស្វែងរក​នូវ​កត្តា​អ្វី ដែល​បង្អាក់​ដល់​ការ​លេបថ្នាំ​របស់​អ្នក​អោយ​បាន​ទៀងទាត់ មាន​ដូច​ជា ផល​រំខាន របស់​វា​, តម្លៃ ឬ ដោយសារ​តែ​អ្នក​ឧស្សាហ៍​ភ្លេច​លេប​វា​ពេក ហើយ​ត្រូវ​ធ្វើការ​សាកសួរ​គ្រូពេទ្យ​ដើម្បី ស្វែងរក​ជំនួយ​។

៤. បរិភោគ​អាហារ​អោយ​បាន​ត្រឹមត្រូវ
ការ​ព្យាយាម​ដើម្បី​ទទួល​អោយ​បាន​នូវ របប​អាហារ​ដែល​ប្រកបដោយ​សុខភាព គឺ​អាច​បន្ថយ​នូវ គ្រោះថ្នាក់​ប្រឈម​នឹង​ជំងឺ​បេះដូង នេះ​បាន​ដល់​ទៅ ២៤​ភាគរយ​។ ត្រូវ​បំពេញ​នូវ​ចាន​អាហារ​របស់​អ្នក ជាមួយនឹង បន្លែ​, ផ្លែ​ឈើ​, គ្រាប់​ធញ្ញជាតិ​,​ត្រី និង សាច់​ដែល​គ្មាន​ខ្លាញ់ អោយ​បាន​ផ្សេង​ៗ​គ្នា​។

៥. ធ្វើការ​ផឹកស្រា ប៉ុន្តែ​អ្នក​មិន​ត្រូវ​ផឹក​វា​ច្រើន​ជ្រុល​ពេក​នោះ​ទេ
ប្រសិនបើ​អ្នកជា​អ្នក​ផឹកស្រា​ពី​មុន​រួច​មក​ហើយ ដំណឹង​ដ៏​ល្អ​សម្រាប់​អ្នក​នោះ​គឺ មិន​ថា​ប្រេ​ភេទ​ស្រា នោះ​ទេ គឺ​អាច​ជួយ​ដល់​បេះដូង​របស់​អ្នក​។ តែ​ទោះជា​យ៉ាងណា​ក្តី ការ​ផឹកស្រា​ច្រើន​ជ្រុល គឺ​អាច​បង្កើន គ្រោះថ្នាក់​របស់​អ្នក​ប្រឈម​នឹង ជំងឺ​គាំងបេះដូង​, ជំងឺ​ដាច់​ស​សៃ​ឈាម​បេះដូង​។ ដើម្បី​ទទួល​បាន​នូវ អត្ថប្រយោជន៍​របស់​វា ដោយ​មិន​ប្រឈម​នឹង​គ្រោះថ្នាក់​របស់​វា នោះ​អ្នក​ត្រូវ​ធ្វើការ​កំណត់ នូវ​ការ​ផឹក​វា អោយ​បាន​ត្រឹមតែ ១​កែវ ប្រសិនបើ​អ្នកជា​ស្ត្រី និង ត្រឹមតែ​២​កែវ ប្រសិនបើ​អ្នកជា​បុរស​នោះ ។

៦. ទទួលទាន​ស៊ុ​កកូ​ឡា​តិចតួច​បន្ថែម
ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា មនុស្ស​ដែល​បាន​ញុំ​ា​ស៊ុ​កកូ​ឡា​ច្រើន​ជាង​ម្តង ក្នុង​មួ​យស​ប្តា​ហ៍ គឺ​អាច បន្ថយ​នូវ​គ្រោះថ្នាក់​ប្រឈម​នឹង ជំងឺ​បេះដូង​ស្ទើរតែ​បាន​ដល់ ៤០​ភាគរយ​, ជំងឺ​ទឹកនោមផ្អែម ប្រហែលជា​បាន​ដល់ ៣០​ភាគរយ និង ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល បាន​ប្រហែលជា ៣០​ភាគរយ បាន​ផង​ដែរ​។ រហូត​ដល់​ពេល​ដែល អ្នក​ស្រាវជ្រាវ​អាច​ធ្វើការ​កំណត់​បាន នូវ​បរិមាណ​ស៊ុ​កកូ​ឡា​ដែល អាច​ជួយ​បន្ថយ​នូវ​គ្រោះថ្នាក់​នេះ​បាន នោះ​អ្នក​ត្រូវ​តែ​ធ្វើការ​កំណត់​នូវ ការ​ប្រើប្រាស់​វា ក្នុង​កម្រិត​មួយ ទាប​បាន​ហើយ ដូច្នេះ​នោះ​គឺ​អ្នក នឹង​មិន​កើន​ទម្ងន់ និង ធ្វើ​អោយ​បេះដូង​អ្នកធ្វើការ​ច្រើន​ជាង​មុន​នោះ​ទេ ។

៧.​អ្នក​មិន​ត្រូវ​ជក់បារី​នោះ​ទេ
ការ​ជក់បារី គឺ​ពិតជា​បង្កើន​គ្រោះថ្នាក់​របស់​អ្នក​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង ជំងឺ​ដាច់​ស​សៃ​ឈាម ក្នុង​ខួរក្បាល​បាន​យ៉ាង​ខ្លាំង​។ ហើយ​អ្នក ក៏​មិន​ចាំបាច់​ត្រូវ​កា្ល​យ​ខ្លួន ជា​អ្នក​ដែល​ជក់​វា​នោះ​ដែរ​។ ក្នុង​មួយ ឆ្នាំ​ៗ ប្រជាជន​ប្រមាណ​ជា ៤៦.០០០​នាក់ បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​បេះដូង ដែល​ទាក់ទង​ទៅ​នឹង ការ​បឺត​ស្រូប​យក​ផ្សែង​បារី​នេះ ។

៨. ទៅ​អោយ​ទន្តពេទ្យ​ធ្វើការ​ពិនិត្យ​ធ្មេញ​របស់​អ្នក
ការ​ទៅ​អោយ​គ្រូពេទ្យ​ធ្មេញ ធ្វើការ​កោស​សម្អាត​កំបោរ និង លាង​ធ្មេញ​អោយ​បាន​ស្អាត​ល្អ ជា​រៀង រាល់​៦​ខែ​ម្តង គឺ​អាច​បន្ថយ​នូវ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង បាន​ដល់ ២៤​ភាគរយ និង ជំងឺ​ដាច់​ស​សៃ ឈាម​ក្នុង​ខួរក្បាល​បាន​ដល់ ១៣​ភាគរយ​។ ទន្តពេទ្យ​អាច​នឹង សម្គាល់​បាន​នូវ​សញ្ញា​នៃ​ជំងឺ​បេះដូង មាន​ដូច​ជា ហើម​អញ្ចាញធ្មេញ ឬ ការ​សណ្តក​ធ្មេញ​។ វា​ក៏​អាច​ជួយ​អោយ​អ្នក ឆាប់​ទទួល​បាន​នូវ​ការ ព្យាបាល​ដ៏​ត្រឹមត្រូវ​ផង​ដែរ​។

៩. យកចិត្តទុកដាក់​ចំពោះ​រោគ​សញ្ញា​របស់​អ្នក និង ប្រាប់​ទៅ​កាន់​គ្រូពេទ្យ​របស់​អ្នក
អ្នក​មិន​ត្រូវ​រំពឹង​ទុក​ថា រោគ​សញ្ញា​ទាំងនេះ​របស់​អ្នក នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​វា​នោះ​ទេ​។ អ្នក​ត្រូវ​ធ្វើការ​ណាត់ជួប​ជាមួយ នឹង​គ្រូពេទ្យ ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​នូវ សញ្ញា​មិនធម្មតា​ណាមួយ ដូច​ជា ដកដង្ហើម​ខ្លី​ៗ, មាន​បម្រែបម្រួល​ចំពោះ​ចង្វាក់បេះដូង ឬ មានការ​អស់កម្លាំង​ខ្លាំង​។ វា​មាននូវ​វិធី​ជា​ច្រើន ដែល​គ្រូពេទ្យ​អាច​ធ្វើ​បាន ដើម្បី​ព្យាបាល​នូវ​បញ្ហា​របស់​បេះដូង​ទាំងនេះ នៅ​ពេល​ណា​ដែល​អ្នក​បាន ស្នើរ​សុំ​ជំនួយ​នោះ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង