ការ​ក្រ​មួល​ក្រពើ​នៅត្រង់​ជើង និង ប្រអប់ជើង​គឺ​តែងតែ​កើតមាន​ជាទូទៅ នៅក្នុង​រយៈពេល នៃ​ការ​មាន​គភ៌ និង​ជា​ធម្មតា​វា​ច្រើន​កើតមាន​នៅពេល​យប់ ។​

· ប្រសិនបើ​អ្នក មាន​អាការៈ​រមួលក្រពើ សូម​ដាក់​ជើង​របស់​អ្នក​អោយ​ត្រង់​នៅ​លើ​ពូក និង​ទាញ​មេជើង​របស់​

​អ្នក​មក​ក្រោយ​ទៅរក​ជង្គង់​។ វា​នឹង​ជួយ​ទាញ​សន្ធឹង​សាច់ដុំ​កំភួនជើង​របស់​អ្នក និង អាច​កាត់បន្ថយ​ភាព​ឈឺ​

​ចាប់​។ ប្រសិនបើ​ការធ្វើ​បែប​នេះ​នៅតែ​មិន​បាត់ សូម​ព្យាយាម​ក្រោកឈរ​ឡើង និង ឈាន​ជើង​មួយទៀត​

​ទៅមុខ ដើម្បី​ទាញ​សន្ធឹង​សាច់ដុំ​ដែល​រមួល​។ ការដាក់​ប្រអប់ជើង​រាបស្មើរ​លើ​ឥដ្ឋ អាច​នឹង​ជួយ​បង្កើន​ការ​

​ទាញ​សន្ធឹង​របស់​សាច់ដុំ ។​

· នៅពេល​ដែល​អ្នក​ឈប់​ឈឺចាប់​ហើយ អ្នក​អាច​ធ្វើការ​ម៉ាស្សា​នៅ​តំបន់ ឬ កន្លែង​រមួលក្រពើ​នោះ​ជាមួយនឹង​

​ដប​ទឹ​កក្តៅ ឬ ថង់​កំដៅ ។​

អ្នក​អាច​ការពារ ការ​រមួល​សាច់ដុំ​កំភួនជើង​នៅពេល​យប់​បាន ដោយ​ការ​ទាញ​សន្ធឹង​សាច់ដុំ​កំភួនជើង​មុន​

​ពេល​អ្នក​ចូល​គេង​។ អ្នក​ក៏​អាច​ទទួលយក​ពត៌មាន​បន្ថែម​អំពី លំ​ហាត់ប្រាណ​នៃ​ការ​ទាញ​សន្ធឹង​សាច់ដុំ​នេះ នៅឯ​

​ថា្នក់​រៀន​ថែទាំ​មុន​សម្រាល ឬ ក៏​ពី​វេជ្ជបណ្ឌិត និង​ឆ្មប​របស់​អ្នក ។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង