ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
ឆ្នាំរោង លាភនឹងឡើងលឿនណាស់ក្នុងឆ្នាំក្រោយ ព្រោះមានអ្នកចេញមុខជួយជានិច្ច។ ជាហេតុដែលធ្វើឲ្យចំណូលរបស់អ្នកកើនឡើងស្រឺតៗតែម្តង។ ដូចនេះ មិនថាអ្នកចង់បានអ្វីទេនឹងទិញបានទាំងអស់។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ឆ្នាំនេះ លាភអាចនឹងមិនសូវឡើងខ្ពស់ ប៉ុន្តែក្នុងឆ្នាំក្រោយវិញនឹងមិនធម្មតាឡើយ ដោយអ្នកអាចឡើងដល់ចំណុចកំពូលបាន។ ជាហេតុដែលធ្វើឲ្យអ្នកទទួលបានចំណូលដែលនឹកស្មានមិនដល់ឡើយ។
ឆ្នាំវក
ឆ្នាំវក ក្នុងឆ្នាំនេះ អាចនឹងចំណាយច្រើនជាងចំណូល ដោយអាចជួបនឹងបញ្ហាសេដ្ឋកិច្ច។ ប៉ុន្តែពេលចូលដល់ឆ្នាំក្រោយ អ្នកនឹងមិនជួបបញ្ហានេះទៀតទេ ដោយលុយអាចកើនឡើងខ្លាំងណាស់៕