Join with Health.com.kh on Telegram

ផឹក​គ្រឿង​ស្រវឹង​ដូច​ជា​ស្រា និង​ស្រា បៀរ​នឹង​ធ្វើ​អោយ​ពុល​ដល់​រាង​កាយ​។ ទោះបីជា​វា​ត្រូវ ការ​ពេលវេលា តែ​ប៉ុន្មាន​នាទី ដើម្បី​ទៅ​ដល់​ខួរក្បាល​ក្តី​ថ្លើម​របស់ យើង ត្រូវការ ពេល​មួយ​ម៉ោង ដើម្បី​បំផ្លាញ​ជាតិ​អាល់កុល​នៅ​ក្នុង​ស្រា និង​ស្រា​បៀរ​។

កាលណា​អ្នកមាន​ទម្ងន់​កាន់តែ​តិច ជាតិ​អាល់កុល​កាន់តែ​ប៉ះពាល់​ដល់​អ្នក​។ ក្មេង​ជំទង់​ងាយ ស្រវឹង​ជាង​មនុស្ស​ចាស់ ដែល​មាន​មាឌធំ​។ ដូច្នេះ​ហើយ​បានជា​ច្បាប់​ហាម ក្មេង​មិន​អោយ ផឹក​គ្រឿង​ស្រវឹង​។

ចំណែក​ស្ត្រី​នឹង​ប៉ះពាល់ និង​ឆាប់​ស្រវឹង​ជាង​បុរស ពីព្រោះ​ស្ត្រី​មិន​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ដើម្បី​រំលាយ​ជាតិ​ស្រា​ដូ​ជា​បុរស​ឡើយ​។

ហេតុផល​ដែល​អ្នក​គួរតែ​បោះបង់​គ្រឿង​ស្រវឹង

បើសិនជា​ផឹក​ច្រើន​ពេក​អ្នក នឹង​ឆាប់​ច្រឡោត​និង​ឆេវឆាវ ងាយ នឹង​ប្រព្រឹត្ត​អំពី​ហិង្សា​។ អ្នក​ងាយ​នឹ​ងេ​ឈ្លោះ​ជាមួយ​អ្នក​ដទៃ ហើយ​ងាយ​នឹង​វាយ តប់​ជាមួយ​គេ​។ អ្នក​នឹង​ធ្វើ ការ​មិន​បាន​ល្អ​ឡើយ នៅ​ពេល​ផឹក​ច្រើន​។ ជាតិ​អាល់កុល​ច្រើន​ពេក នឹង​ធ្វើ​អោយ​អ្នក​មើល​ព្រិល​ភ្នែក និង​និយាយរ​ដិត​។ គ្រឿង​ស្រវឹង​មាន​ផ្ទុក​ថាមពល កាឡូរី​ដូច្នេះ​អ្នក នឹង​ធាត់​ហើយ​វា​ក៏​អាច ធ្វើ​អោយ​ស្បែក​អ្នក​មិន​ស្អាត​ផង​ដែរ​។

ជាតិ​អាល់កុល​នៅ​ក្នុង​ស្រា និង​ស្រា​បៀរ​ក៏​នាំ​អោយ​មាន​បញ្ហា​ប៉ះពាល់ ដល់​សមត្ថ​ភាពបុរស​នៅ ក្នុង​ការ​បង្ក​កំណើត​ផង​ដែរ​។ ម្យ៉ាងទៀត​លិង្គ របស់​អ្នក​ពិបាក នឹង​ឡើង ហើយ​អ្នក​ក៏​ពិបាក​រក្សា វា​អោយ​នៅ​រឹង​ដែរ​បើសិនជា​អ្នក បាន​ផឹក​គ្រឿង​ស្រវឹង​។

ការ​ព្យាបាល

របៀប​ព្យាបាល​មាន​ខុស​ប្លែក​គ្នា ដោយ​រួម​មាន​តាម​របៀប​ចិត្តសាស្ត្រ សង្គម និង​រូបសាស្ត្រ​។ ពេល​ខ្លះ​របៀប​ព្យាបាល​ទាំង​អស់នេះ អាច​បូក​បញ្ចូល​គ្នា​។ ការ​សិក្សា​ស្រាវជ្រាវ បង្ហាញ​ថា​វីតាមីន C និង E ជួយ​បំបាត់​ជាតិពុល ដោយសារ​ការ​ផឹក​គ្រឿង​ស្រវឹង ហើយ​ពួក​វា​ក៏​អាច​ទប់ស្កាត់​ការ​ខូច​ថ្លើម​ផង​ដែរ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង