អ្នក​ធ្លាប់​ង​ស់​កម្លាំង​(fatigue)​ដែរ​ឬទេ? ​មនុស្ស​ភាគច្រើន​ជួប​ប្រទះ​ការ​អស់កម្លាំង​នៅ​ក្នុង​ជីវិត​របស់​ខ្លួន​។​ការ​អស់កម្លាំង​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​។​ខាងក្រោម​នេះ​គឺជា​មូលហេតុ​ចំពោះ​ការ​អស់កម្លាំង​និង​ដំណោះស្រាយ​។

មូលហេតុ​នៃ​ការ​អស់កម្លាំង​ទី ១:​ការ​គេង​មិន​គ្រប់គ្រាន់

វា​ហាក់ដូចជា​ជាក់ស្តែង ប៉ុន្តែ​អ្នក​អាច​នឹង​គេង​បាន​តិច​ពេក​។ វា​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​លើ​ការ​ប្រមូលផ្តុំ​អារម្មណ៍​និង​សុខភាព​របស់​អ្នក​។ មនុស្ស​ពេញវ័យ​គួរ​គេង​ឱ្យ​បាន ៧ ទៅ ៨ ម៉ោង​រៀង​រាល់​យប់​។

ដំណោះស្រាយ​:​យក​ការ​គេង​ជា​អាទិភាព និង​រក្សា​តារាង​ពេល​ឱ្យ​បាន​ទៀងទាត់​។ ហាម​យក​កុំព្យូទ័រ​យួរដៃ​, ទូរស័ព្ទ​, និង PDAs ចូល​ក្នុង​បន្ទប់​គេង​។ នៅ​តែ​មាន​បញ្ហា? ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​។ អ្នក​ប្រហែលជា​មាន​បញ្ហា​ក្នុង​ការ​ទទួលទានដំណេក​។

មូលហេតុ​នៃ​ការ​អស់កម្លាំង​ទី ២: ការ​អត់​ដង្ហើម​ពេល​គេង

មនុស្ស​មួយ​ចំនួន​គិត​ថា​ពួក​គាត់​គេង​បាន​គ្រប់គ្រាន់ ប៉ុន្តែ​ការ​អត់​ដង្ហើម ចូល​ទៅ​រំខាន​ការ​គេង​របស់​ពួក​គាត់​។ វា​បញ្ឈប់​ការ​ដកដង្ហើម​ខ្លី​ៗ​ពេញ​មួយ​យប់​។ ការ​បញ្ឈប់​ម្តង​ៗ​ធ្វើ​ឱ្យ​អ្នក​ភ្ញាក់​មួយ​ភ្លែត​ៗ ប៉ុន្តែ​អ្នក​មិនដឹង​ខ្លួន​នោះ​ទេ​។ ជា​លទ្ធផល អ្នក​គេង​មិន​គ្រប់គ្រាន់ ទោះបីជា​អ្នក​ចំណាយពេល ៨ ម៉ោង​គេង​ក៏​ដោយ​។

ដំណោះស្រាយ​: សម្រក​ទម្ងន់ ប្រសិនបើ​អ្នក​លើស​ទម្ងន់​និង​ឈប់​ជក់បារី​។

មូលហេតុ​នៃ​ការ​អស់កម្លាំង​ទី ៣: ធនធាន​កម្លាំង​មិន​គ្រប់គ្រាន់

ការ​ទទួលទាន​តិច​ពេក​ធ្វើ​ឱ្យ​មានការ​អស់កម្លាំង ប៉ុន្តែ​ការ​ទទួលទាន​អាហារ​ខុស​ក៏​អាច​ជា​បញ្ហា មួយ​ដែរ​។ ការ​ទទួលទាន​អាហារ​តុល្យការ​ជួយ​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​នៅ​ក្នុង​លំនឹង​ធម្មតា និង​បង្ការ អារម្មណ៍​ស្ពឹក​ស្រពន់​ពេល​ដែល​ជាតិ​ស្ក​ក្នុង​ឈាម​ធ្លាក់​ចុះ​។

ដំណោះស្រាយ​: ទទួលទាន​អាហារ​ពេល​ព្រឹក​ជា​និច្ច និង​ព្យាយាម​បន្ថែម​ជាតិ​ប្រូតេអ៊ីន និង​អាហារ​មាន​ធាតុ​កាបូន​ហៃ​ដ្រេ​ត​ក្នុង​អាហារ​រាល់ពេល​។ ឧទាហរណ៍ ទទួលទាន​ស៊ុត​ជាមួយនឹង​នំ​បុ័ង​អាំង​។ រួម​ទាំង​ទទួលទាន​អាហារ និង​ចំណី​ផ្សេង​ៗ​ពេញ​មួយ​ថ្ងៃ​ដើម្បី​ទ្រទ្រង់​កម្លាំង​។

មូលហេតុ​នៃ​ការ​អស់កម្លាំង​ទី ៤: កង្វះ​គ្រាប់​ឈាមក្រហម

កង្វះ​គ្រាប់​ឈាមក្រហម​(anemia)​ដែល​ធ្វើ​អោយ​មនុស្ស​ស្លេកស្លាំង គឺជា​មូលហេតុ​ចម្បង​ដែល ធ្វើ​ឱ្យ​ស្ត្រី​អស់កម្លាំង​។ ការ​បាត់បង់​ឈាម​ដោយ​ការ​ការ​មក​ឈាមរដូវ អាច​ធ្វើ​ឱ្យ​ជាតិ​ដែក​ចុះ​ថយ ដែល​ធ្វើ​ឱ្យ​ស្ត្រី​មាន​គ្រោះថ្នាក់​។ កោសិកា​ឈាមក្រហម ត្រូវការ​ជា​ចាំបាច់​ព្រោះ​វា​ជា​អ្នក​នាំ​យក​អុកស៊ីហ្សែន​ទៅ​កាន់​ជាលិកា​និង​សរីរាង្គ​។

ដំណោះស្រាយ​៖ សំរាប់​ការ​កង្វះ​ឈាមក្រហម​ដែល​បណ្តាល​មក​ពី​ជាតិ​ដែក​ចុះ​ថយ អ្នក​អាច​ដោះស្រាយ​ដោយ​ការ​ទទួលទាន​ជាតិ​ដែក​បន្ថែម និង​ទទួលទាន​អាហារ​ដែល​សំបូរ​ជាតិ​ដែក ដូច​ជា សាច់​គ្មាន​ជាតិ​ខ្លាញ់​, ថ្លើម​, ពពួក​ខ្ចៅខ្យង​, សណ្តែក​, និង​ធញ្ញជាតិ​។

មូលហេតុ​នៃ​ការ​អស់កម្លាំង​ទី ៥:​ការ​បាក់ទឹកចិត្ត

អ្នក​អាច​គិត​ថា​ការ​បាក់ទឹកចិត្ត​(depression) គឺជា​បញ្ហា​ផ្លូវចិត្ត ប៉ុន្តែ​វា​ធ្វើ​ឱ្យ​មាន​រោគ សញ្ញា ផ្លូវ​កាយ ផង​ដែរ​។ ការ​អស់កម្លាំង​, ការ​ឈឺក្បាល​, និង​ការ​មិន​ឃ្លាន​អាហារ គឺជា​រោគ​សញ្ញា​ទូទៅ​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​និង​ព្រួយ​បារ​ម្ម​ណ៍​យូរ​ជាង ២ ស​ប្តា​ហ៍ អ្នក​គួរតែ​ជួប​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​។

ដំណោះស្រាយ​៖ ការ​បាក់ទឹកចិត្ត ឆ្លើយ​តប​បាន​យ៉ាង​ល្អ​ចំពោះ​ការ​ព្យាបាល​តាម​ចិត្តសាស្ត្រ និង​ការ​ប្រើប្រាស់​ថ្នាំ​។

មូលហេតុ​នៃ​ការ​អស់កម្លាំង​ទី ៦: សកម្មភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​ធ្លាក់​ចុះ

ក្រ​ពេញទី​រ៉ូ​អ៊ី​ត គឺជា​ក្រពេញ​តូច​មួយ​ដែល​ស្ថិត​នៅ​គល់​ក​។ វា​គ្រប់គ្រង​ប្រតិកម្ម​មេតាបូលីស​, ល្បឿន​ប្រតិកម្ម​ដែល​រាង​កាយ​បំ​លែង​ធនធាន​កម្លាំង​ទៅ​ជា​កម្លាំង​។ ពេល​ដែល​ក្រពេញ​នេះ​ស្ថិត​ក្រោម​សកម្មភាព ហើយ​ប្រតិកម្ម​មេតាបូលីស​ដំណើរការ​យឺត​ពេក​, អ្នក​នឹង​មាន​អារម្មណ៍​ស្ពឹក​ស្រពន់​និង​ធ្ងន់ខ្លួន​។

ដំណោះស្រាយ​: ប្រសិនបើ​ការ​ធ្វើតេស្ត​ឈាម​បង្ហាញ​ថា អ័រម៉ូន​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​តរបស់​អ្នកទាប នោះ​អ័រម៉ូន​សំយោគ​អាច​ជួយ​ជួយ​បន្ថែម​ល្បឿន​ប្រតិកម្ម​។

មូលហេតុ​នៃ​ការ​អស់កម្លាំង​ទី ៧: ជាតិ​កាហ្វេ​អ៊ី​ន​លើស​ចំណុះ

ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កំរិត​ល្មម អាច​បង្កើន​ភាព​ប្រុង​ប្រយ័ត្ន​និង​ការ​ប្រមូលផ្តុំ​អារម្មណ៍​។ ប៉ុន្តែ​កំរិត​ច្រើន​ពេក​អាច​បង្កើន​អត្រា​បេះដូង​, សម្ពាធ​ឈាម និង​ភាព​ខ្វល់ខ្វាយ​។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា កំរិត​ច្រើន​ពេក​ពិតជា​ធ្វើ​ឱ្យ​អស់កម្លាំង​ចំពោះ​មនុស្ស​មួយ​ចំនួន​។

ដំណោះស្រាយ​: កាត់​បន្ថយ​បន្តិច​ម្តង​ៗ​នូវ​ការ​ទទួលទាន​កាហ្វេ​, តែ​, សូកូឡា​, ភេសជ្ជៈ​, និង​ការ​ប្រើប្រាស់​ថ្នាំ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​។ ការ​ឈប់​ភ្លាម​ៗ​អាច​ធ្វើ​ឱ្យ​ជាតិ​កាហ្វេ​អ៊ី​ន​ធ្វើ​ទុក និង​កាន់តែ​អស់កម្លាំង​។

មូលហេតុ​នៃ​ការ​អស់កម្លាំង​ទី ៨: ជំងឺ​ផ្លូវ​បង្ហូរ​នោម

ប្រសិនបើ​អ្នក​ធ្លាប់​មាន​ជំងឺ​ផ្លូវ​បង្ហូរ​នោម អ្នក​ប្រហែលជា​ដឹង​ពី​ភាព​ឈឺផ្សា និង​ដឹង​មុន​នូវ​ភាព​បន្ទាន់​។ ប៉ុន្តែ​ជំងឺ​នេះ​មិន​បង្ហាញ​រោគ​សញ្ញា​ជាក់លាក់​ទេ​។ ក្នុង​ករណី​ខ្លះ ភាព​អស់កម្លាំង​អាច​ជា​សញ្ញា​តែ​មួយ​គត់​។ ការ​ធ្វើតេស្ត​ទឹកនោម អាច​បញ្ជាក់​ពី​ជំងឺ​ផ្លូវ​បង្ហូរ​នោម​បាន​លឿន​។

ដំណោះស្រាយ​: Antibiotics គឺជា​ថ្នាំ​ព្យាបាល​ជំងឺ​ផ្លូវ​បង្ហូរ​នោម ហើយ​ភាព​អស់កម្លាំង​នឹង​បាត់​ក្នុង​ពេល ១ ស​ប្តា​ហ៍​។

មូលហេតុ​នៃ​ការ​អស់កម្លាំង​ទី ៩: ជំងឺ​ទឹកនោមផ្អែម

នៅ​ក្នុង​ខ្លួន​មនុស្ស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​, ជាតិ​ស្ករ​មាន​កំរិត​ខ្ពស់​មិន​ប្រក្រតី​នៅ​សល់​ក្នុង​សរសៃឈាម ជំនួស​ការ​ចូល​ទៅ​ក្នុង​កោសិកា​នៃ​រាង​កាយ ដែល​ជា​កន្លែង​បំ​លែង​ទៅ​ជា​កម្លាំង​។ លទ្ធផល​គឺ​រាង​កាយ​អស់កម្លាំង បើ​ទោះបីជា​បាន​ទទួលទាន​គ្រប់គ្រាន់​ក៏​ដោយ​។ ប្រសិនបើ​អ្នក​មិនជា​សះស្បើយ អ្នក​គួរតែ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើតេស្ត​ជំងឺ​ទឹកនោមផ្អែម​។

ដំណោះស្រាយ​: ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម អាច​មាន​ដូច​ជា ការ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ជីវិត រស់នៅ ដូច​ជា ការ​បរិភោគ​អាហារ និង​ការ​ហាត់ប្រាណ​, ការ​ប្រើប្រាស់​ថ្នាំ​សំរាប់​ព្យាបាល​ជំងឺ​ទឹកនោម ផ្អែម​, និង​ការ​ប្រើ​ថ្នាំ​ជំនួយ​រាង​កាយ​ឱ្យ​ស្ករ​ដំណើរការ​។

មូលហេតុ​នៃ​ការ​អស់កម្លាំង​ទី ១០: ការ​ខ្សោះ​ជាតិ​ទឹក

ភាព​អស់កម្លាំង​របស់​អ្នក​អាច​ជា​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​។ រាង​កាយ​របស់​អ្នក​ត្រូវការ​ជាតិ ទឹក ដើម្បី​ធ្វើការ​បាន​ល្អ និង​រក្សា​ភាព​ត្រជាក់ ទោះជា​អ្នកធ្វើការ​នៅ​ក្រៅ ឬ ធ្វើការ​នៅ​ការិយាល័យ ក៏​ដោយ​។ ប្រសិនបើ​អ្នក​ស្រេកទឹក នោះ​ខ្លួន​អ្នក​ខ្សោះ​ជាតិ​ទឹក​ហើយ​។

ដំណោះស្រាយ​: ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​ទឹកនោម​នឹង​មាន​ពណ៌​ស្រាល​។ ទទួលទាន​ទឹក​យ៉ាងតិច ២ កែវ មុន​នឹង​ធ្វើ​សកម្មភាព​ហាត់​កីឡា​។ បន្ទាប់​មក ទទួលទាន​បន្តិច​ៗ ពេល កំពុង​ហាត់ និង​ទទួលទាន ២ កែវ​ទៀត​ពេល​ហាត់​ចប់​។

មូលហេតុ​នៃ​ការ​អស់កម្លាំង​ទី ១១: ជំងឺ​បេះដូង

ពេល​ដែល​ភាព​អស់កម្លាំង​យាយី​អំឡុង​ពេល​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ ដូច​ជា សំអាតផ្ទះ និង​ជំ​រះ​ស្មៅ​, វា​អាច​ជា​សញ្ញា​ដែល​បេះដូង​របស់​អ្នក​មិន​ធ្វើការ​។ ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​ថា វា​កាន់តែ​ពិបាក​ក្នុង​ការ​បញ្ចប់​ការងារ​មួយ​ដែល​ធ្លាប់តែ​ងាយស្រួល​នោះ អ្នក​គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​បញ្ហា​បេះដូង​។

ដំណោះស្រាយ​: ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ជីវិត​រស់នៅ​, ប្រើប្រាស់​ឱសថ​, និង​ទម្រង់ការ​ព្យាបាល​រោគ អាច​ជួយ​ឱ្យ​ជំងឺ​បេះដូង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង និង​ធ្វើ​ឱ្យ​មាន​កម្លាំង​ដូច​ដើម​វិញ​។

មូលហេតុ​នៃ​ការ​អស់កម្លាំង​ទី ១២: បញ្ហា​ប្តូរ​វេន​គេង​តាម​ការងារ

ការ​ធ្វើការ​ពេល​យប់ ឬ​ផ្លាស់​ប្តូរ​វេន អាច​បង្អាក់​នាឡិកា​ក្នុង​ខ្លួន​របស់​អ្នក​។ អ្នក​នឹង​មាន​អារម្មណ៍ ថា​អស់កម្លាំង ពេល​ដែល​អ្នក​ត្រូវ​តែ​ភ្ញាក់​។ អ្នក​អាច​នឹង​មាន​បញ្ហា​ជាមួយ​ការ​គេង​អំឡុង​ពេល​ថ្ងៃ​។

ដំណោះស្រាយ​:​កំហិត​ការ​ត្រួ​វ​ពន្លឺ​ថ្ងៃ​ពេល​ដែល​អ្នក​ត្រូវការ​សំរាក​។ រៀបចំ​បន្ទប់​របស់​អ្នក​ឱ្យ​ងងឹត​, ស្ងាត់​, និង​ត្រជាក់​។ នៅ​តែ​មាន​បញ្ហា​ការ​គេង? ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ការ​បំពេញបន្ថែម និង​ការ​ប្រើប្រាស់​ថ្នាំ អាច​ជួយ​សំរួល​បាន​។

មូលហេតុ​នៃ​ការ​អស់កម្លាំង​ទី ១៣:​ប្រតិកម្ម​ម្ហូបអាហារ

គ្រូពេទ្យ​មួយ​ចំនួន​ជឿ​ថា ប្រតិកម្ម​ម្ហូបអាហារ​ធ្វើ​ឱ្យ​អ្នក​ងងុយគេង​។ ប្រសិនបើ​ភាព​អស់កម្លាំង របស់​អ្នក​កាន់តែ​កើនឡើង​បន្ទាប់​ពី​បរិភោគ​អាហារ អ្នក​អាច​នឹង​មាន​បញ្ហា​ជាមួយនឹង​អាហារ​ដែល​អ្នក​ទទួលទាន​, វា​មិន​ធ្វើ​ឱ្យ​អ្នក​រមាស់​ឬ​ចេញ​កន្ទួល​ក្រហម​នោះ​ទេ វា​គ្រាន់តែ​ធ្វើ​ឱ្យ​អ្នក​អស់កម្លាំង​។

ដំណោះស្រាយ​: ព្យាយាម​ដក​ចេញ​អាហារ​ម្តង​មួយ​ប្រភេទ ដើម្បី​ឱ្យ​ដឹង​ថា​ភាព​អស់កម្លាំង​កើនឡើង​ឬទេ​។
មូលហេតុ​នៃ​ការ​អស់កម្លាំង​និង​ដំណោះស្រាយ

មូលហេតុ​នៃ​ការ​អស់កម្លាំង​ទី ១៤: ប្រជុំ​រោគ​សញ្ញា​ង​ស់​កម្លាំង​រ៉ាំរ៉ៃ​(CFS) និង ការ​ឈឺ​សាច់ដុំ​និង ជាលិកា​ដែល​នៅ​ជាប់

ប្រសិនបើ​ការ​អស់កម្លាំង​នេះ មាន​រយៈពេល​លើស​ពី ៦ ខែ ហើយ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដែល អ្នក​មិន​អាច​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​បាន​នោះ វា​អាច​ជា ប្រជុំ​រោគ​សញ្ញា​អស់កម្លាំង​រ៉ាំរ៉ៃ​(Chronic Fatigue Syndrome) ឬ​ក៏​ការ​ឈឺ​សាច់ដុំ​និង​ជាលិកា​ដែល​នៅ​ជាប់​នោះ (Fibromyalgia)​។ វា​អាច​មាន​រោគ​សញ្ញា​ខុស​ៗ​គ្នា ប៉ុន្តែ​ការ​អស់កម្លាំង​មិន​ឈប់ និង​ដោយ​មិនដឹង​មូលហេតុ ជា​រោគ​សញ្ញា​សំខាន់​ជាងគេ​។

ដំណោះស្រាយ​: ដោយសារ​តែ​មិន​ទាន់​មានការ​ព្យាបាល​រហ័ស​នៃ​ប្រជុំ​រោគ​សញ្ញា​អស់កម្លាំង​រ៉ាំរ៉ៃ ឬ​ក៏ ការ​ឈឺ​សាច់ដុំ​និង​ជាលិកា​ដែល​នៅ​ជាប់​នោះ​នៅឡើយ អ្នកជំងឺ​តែងតែ​ប្តូរ​កាលវិភាគ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​, រៀន​ទម្លាប់​ថ្មី​នៃ​ការ​គេង​, និង​ចាប់ផ្តើម​ការ​ធ្វើ​លំ​ហាត់ប្រាណ​តិច​ៗ​។

ដំណោះស្រាយ​ដ៏​រហ័ស​សំរាប់​ការ​អស់កម្លាំង​មិន​ខ្លាំង

ប្រសិនបើ​អ្នក​មានការ​អស់កម្លាំង​មិន​ខ្លាំង​ដែល​មិន​ទាក់ទង​ទៅ​នឹង​ស្ថានភាព​ប្រើប្រាស់​ថ្នាំ​ទេ អ្នក​អាច​ដោះស្រាយ​ដោយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​។ ការ​ស្រាវជ្រាវ​ណែនាំ​ឱ្យ​មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ល្អ​ប៉ុន្តែ​ឧស្សាហ៍​អស់កម្លាំង ឱ្យធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​បង្កើន​កម្លាំង​។ នៅ​ក្នុង​ការ​សិក្សា​មួយ​, អ្នកចូលរួម​បាន​ជិះ​កង់​រយៈពេល ២០ នាទី​ក្នុង​ល្បឿន​ធម្មតា​។ ការ​ធ្វើ​របៀប​នេះ ៣​ដង ក្នុង ១ ស​ប្តា​ហ៍​អាច​ទប់ទល់​នឹង​ការ​អស់កម្លាំង​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង