Join with Health.com.kh on Telegram

គ្រាប់​ក្រួស វា​បង្ក​ឡើង​ដោយសារ​ទឹកនោម​របស់​យើង​មាន​ផ្ទុក​ទៅ​ដោយសារ​ធាតុ​មួយ​ចំនួន​ដែល​មិន​រលាយ ។ ក្រួស​ក្នុង​តម្រងនោម កើតឡើង នៅ​ពេល​ដែល​មានការ​ថយ​ចុះ នៃ​ចំនួន​ទឹកនោម (decrease in urine volume ) ព្រោះតែ​បរិភោគ​ទឹក​តិច​ពេក នោះ​សារធាតុ​ដែល​បង្ក​ជា​កំហាប់​ក្នុង​ទឹកនោម មាន​ជា​អាទិ៍ កាល់ស្យូម អុក​សាលាដ អាស៊ីត​អុ​យ​រិ​ក ព្រមទាំង​សារធាតុ​មួយ​ចំនួន​ផ្សេង​ៗ​ទៀត ក៏​មាន​ខ្ពស់ ។

ដូច្នេះ គ្រោះថ្នាក់​នៃ​ការ​បង្កបង្កើត​ជា​ក្រួស​ក៏​មាន​ច្រើន​ទៅ​តាម​នោះ ដែរ ។ គ្មាន​ក្រួស​ណាមួយ​ដែល​បង្ក​ឡើង​ដោយសារ​ធាតុ​តែ​មួយ​មុខ​ទេ​។ ក្រួស​ដែល​គេ​ជួប​ប្រទះ​ញឹកញាប់​ជា​គេ​ជា​ក្រួស​បង្ក​ឡើង​ដោយសារ​ធាតុ​កាល់ស្យូម (calcium) រួម​ផ្សំ​ជាមួយ អុក​សាលាដ (oxalate) ឬ ផូ​ហ្វ័​រ (phosphate) ។ សារធាតុ​គីមី​ដទៃ​ទៀត​ដែល​អាច​បង្កើត ជា​ក្រួស​នៅ​ក្នុង​ផ្លូវ​ទឹកនោម​នោះ រួម​បញ្ចូល​ទាំង ជាតិ​អាស៊ីត​អ៊ុយ​រិច (uric acid) និង amino acid cystine ។

កង្វះ​ជាតិ​ទឹក (dehydration) ដែល​បណ្តាល​មក​ពី​បរិភោគ​ទឹក​មិន​គ្រប់គ្រាន់ ឬ ការ​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ពេក ដោយ​គ្មាន​ការ​បង្គ្រប់​ជាតិ​ទឹក​វិញ​នោះ​ទេ បង្កើន​ការ ប្រឈម​ដល់​ជម្ងឺ​គ្រាប់​ក្រួស​ក្នុង​តម្រងនោម​ខ្លាំង​ណាស់ ។ ឧបសគ្គ ឬ ដុំ​អ្វី​ដែល​រារាំង​លំហូរ របស់​ទឹកនោម (flow of urine) អាច​បណ្តាល​អោយ​មាន​ជម្ងឺ​នេះ​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​, អាកាសធាតុ​អាច​ជា​បញ្ហា​មួយ​ដែល​បណ្តាល​អោយ​មានកា​រវិ​វត្ត​ទៅ​ជា​គ្រាប់​ក្រួស ពិសេស នៅ​តំបន់​ដែល​មាន​អាកាសធាតុ​ក្តៅ​ហើយ​ស្ងួត ។ គ្រាប់​ក្រួស​នៅ​ក្នុង​តម្រងនោម​អាច​ជា លទ្ធផល​នៃ​ការ​រលាក​បំពង់​ទឹក​បង្ហូរ​នោម (infection in the urinary tract); ដែល​គេ​ហៅ​វា​ជា​គ្រាប់​ក្រួស struvite ឬ ក្រួស​ចំលងរោគ (infection
stones) ។

លក្ខណៈ​នៃ​ជំងឺ​មួយ​ចំនួន​អាច​បណ្តាល​អោយ​បង្កើន​ការ​ប្រឈម​មុខ​ទៅ​នឹង​កា​រវិ​វ​ត្តិ​នៃ​ជំងឺ​គ្រាប់​ក្រួស​ក្នុង​តម្រងនោម

(kidney stones) ដូច​ជា ៖
-​ជំងឺ​ប្រគ្រីវ (Gout) ជា​លទ្ធផល​នៃ​ការ​កើនឡើង​នៃ​កំរិត​ជាតិ​អាស៊ីត​អ៊ុយ​រិច​នៅ​ក្នុង ឈាម និង ទឹកនោម ហើយ​អាច​បណ្តាល​អោយ​បង្កើត​ជា​គ្រាប់​ក្រួស​អាស៊ីត​អ៊ុយ​រិច បាន (uric acid stones) ។

-​ជាតិ​កាល់ស្យូម​ឡើង​ខ្ពស់​នៅ​ក្នុង​ទឹកនោម (Hypercalciuria) គឺជា​លក្ខណៈ​មួយ​ផ្សេង​ទៀត ដែល​បណ្តាល​អោយ​មាន​គ្រាប់​ក្រួស (​មាន ជាង​ពាក់កណ្តាល​នៃ​ករណី​ទាំងអស់​) ។ ក្នុង​លក្ខ​ខ័​ណ្ឌ​នេះ​, កំរិត​ជាតិ​កាល់ស្យូម ច្រើន​លើសលុប​ត្រូវ​បាន​ស្រូប​តាម​រយៈ​ចំណីអាហារ និង បញ្ចេញ​មក​វិញ​តាម​រយៈ ទឹកនោម ដែល​ជា​កន្លែង​បង្កើត​ជា​ក្រួស calcium phosphate ឬ​គ្រាប់​ក្រួស calcium oxalate ។
-​លក្ខណៈ​ផ្សេង​ៗ​ទៀត ដូច​ជា hyperparathyroidism, ជម្ងឺ​តម្រងនោម (renal tubular acidosis), និង​បញ្ហា​មេតា​បូ​លិ​ក​( inherited metabolic conditions), រួម​បញ្ចូល​ទាំង​cystine ច្រើន​នៅ​ក្នុង​ទឹកនោម​( cystinuria )​និង oxalate ច្រើន​នៅ​ក្នុង​ទឹកនោម​( hyperoxaluria )​ព្រមទាំង​ជម្ងឺ​ឈឺ​រ៉ាំរ៉ៃ ដូច​ជា ជម្ងឺ​ទឹកនោមផ្អែម និង ជម្ងឺលើសឈាម (​សំពាធ​ឈាម​លើស​) ក៏​មាន
ជាប់​ពាក់ព័ន្ធ នឹង​ជម្ងឺ​គ្រាប់​ក្រួស​ក្នុង​តម្រងនោម​នេះ​ផង​ដែរ ។
-​អ្នក​ដែល​មាន​ជំងឺ​រលាក​ពោះវៀន (inflammatory bowel disease), អ្នក​ដែល​មាន​វះកាត់​ពោះវៀន​តាម​បច្ចេកទេស intestinal bypass ឬ អ្នក​ដែល​ធ្លាប់​វះកាត់​បើក​ប្រហោង​តាម​ពោះ (ostomy surgery) ហាក់ដូចជា​អាច​វិ​វត្ត​ទៅ​ជា​ជំងឺ​នេះ​ដែរ ។
-​ថ្នាំពេទ្យ​មួយ​ចំនួន​ក៏​ចូលរួម​លើកកំពស់​ការ​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​ក្រួស​ក្នុង តម្រងនោម ផង​ដែរ ដូច​ជា​ពពួក​ថ្នាំ​បញ្ចុះ​ទឹកនោម (diuretics), ថ្នាំ​បញ្ចុះ​ជាតិ​អាស៊ីត មាន​លាយ​ជាតិ កាល់ស្យូម (calcium-containing antacids), និង protease inhibitor indinavir (Crixivan), ថ្នាំ​ដើម្បី​ព្យាបាល​ការ​ឆ្លង​នៃ​មេរោគ​អេ​ដស៍ (treat HIV infection) ។
-​របប​អាហារ​ប្រចាំ​ថ្ងៃ និង ការ​ប្រតិបត្តិ​ផ្សេង​ៗ​អាច​បង្កើន​ការ​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ ក្រួស​ក្នុង តម្រងនោម ។ ការ​ទទួលទាន​ជាតិ​ទឹក​មិន​បាន​គ្រាប់​គ្រាន់​ជា​បញ្ហា​ប្រឈម មុខ​មួយ យ៉ាង សំខាន់ ។ អ្នក​ដែល​មាន​ទំលាប់​ចូល​ចិត្ត​ទទួលទាន​ជាតិ​សាច់ (animal protein), អំបិល (​អាហារ​មាន​ជាតិ​ប្រៃ​ខ្លាំង​), បរិភោគ​ជាតិ​ស្ករ​ច្រើន​, ទទួលទាន វីតាមីន D អាច​នឹង​ប្រឈម​មុខ​ខ្លាំង​ទៅ​នឹង​ជំងឺ​នេះ ។ ចំណី អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​អុក​សាឡា​ត ដូច​ជា សូកូឡា និង តែ … ក៏​ជា ដើមចម​ក៏​ជា​បញ្ហា​ផង​ដែរ​។