យើងទាំងអស់គ្នាពិតជាមានអារម្មណ៍ក្រៀមក្រម និងទន់ខ្សោយពីមួយពេលទៅមួយពេល។ នេះគឺជារឿងធម្មតាទេ។ក្នុងថ្ងៃធម្មតាមនុស្សមានម្នាក់ៗឆ្លងកាត់អារម្មណ៍ជាច្រើន។តែទោះជាយ៉ាងណាក៏ដោយ ការមានអារម្មណ៍ទន់ខ្សោយ និងបាក់ទឹកចិត្តគឺពិតជាមានលក្ខណៈខុសៗគ្នា។ការចាប់ផ្ដើមមានអារម្មណ៍បាក់ទឹកចិត្តគឺមិនត្រឹមតែដោយសារតែមានអ្វីខុសឆ្គងនៅក្នុជីវិតនោះទេ។វាគឺលើសពីអារម្មណ៍សោកសៅទៅទៀត។

មនុស្សផ្សេងគ្នា ពិពណ៌នាពីជម្ងឺបាក់ទឹកចិត្តផ្សេងៗគ្នា ហើយមនុស្សពីរនាក់ពិតប្រាកដណាស់
មានអារម្មណ៍មិនដូចគ្នាទេ។
រោគសញ្ញានៃជំងឺបាក់ទឹកចិត្ត
- អារម្មណ៍ក្រៀមក្រមខុសប្រក្រតី
- បាត់បង់សកម្មភាពរីករាយដែលធ្លាប់តែរីករាយ
- អស់កម្លាំង
- ការមានអារម្មណ៍រសាប់រសល់
- គ្មានអារម្មណ៍ក្នុងខ្លួន ឬ ស្ពឹក
- មិនចាប់អារម្មណ៍នឹងអ្វីទាំងអស់ដោយសារតែគ្មានអ្វីគួរឲ្យអស់សំណើច
- យំ តែមិនដឹងថាយំដោយសារមូលហេតុអ្វី
- ឈឺក្បាល ឬ ឈឺពោះ
- មិនញ៉ាំអាហារ ស្រកទំងន់
- ញ៉ាំអាហារច្រើនខុសពីធម្មតា
- គេងមិនលក់ ឬ ក្រកពីដំណេកលឿន
- មិនចង់ធ្វើអ្វីក្រៅពីការគេង
- មួរម៉ៅក្ដៅក្រហាយ
- ចាប់ផ្ដើមប្រើថ្នាំ ថែមទាំងគ្រឿងស្រវឹង ឬ ថ្នាំជក់
- គិតតែពីរឿងស្លាប់ ឬធ្វើអត្តឃាត

តើអ្វីខ្លះដែលបង្កឲ្យមានជម្ងឺបាក់ទឹកចិត្ត?
ជម្ងឺបាក់ទឹកចិត្តអាចកើតឡើងច្រើនករណី៖
- ពេលខ្លះដោយសារតែមានភាពលំអៀងនៅក្នុងគ្រួសារក៏អាចបង្កឲ្យមានការបាក់ទឹក ចិត្តដែរ
- ពេលខ្លះដោយសារតែមានហេតុផលដូចជាការបែកបាក់គ្រួសារ អំពើជួញដូរកុមារ មានមនុស្សសម្លុតនៅសាលារៀន ការបំពានផ្លូវភេទ ការបាត់បង់មិត្តភ័ក្រ ឬ សមាជិក នៅក្នុគ្រួសារ បែកបាក់ទំនាក់ទំនង ជំលោះគ្រួសារ និងមានរឿងរ៉ាវជាច្រើន ទៀត ដែល អាចកើតមានស្រដៀងគ្នានេះដែរ។
- ស្ត្រីមួយចំនួនបាក់ទឹកចិត្តនៅពេលដែលមានផ្ទៃពោះ ឬ បន្ទាប់ពីគេសម្រាលកូនហើយ ។
- ពេលខ្លះគ្មានហេតុផលពិតប្រាកដនោះទេ
- ពេលខ្លះអាចដោយសារខ្វះមានជាតិគីមីនៅក្នុងខួរក្បាល។
ទោះបីជាមនុស្សម្នាក់ៗមានបទពិសោធន៍ខុសៗគ្នាក៏ដោយ ក៏នៅតែមានភស្ដុតាងបង្ហាញថាស្ត្រីវ័យ ក្មេងគឺទំនងជាក្រៀមក្រមនិងដកថយ ហើយមនុស្សប្រុសវ័យក្មេងទំនងជាប្រព្រឹត្តនូវ អំពើដែល ចូលមិនចុះនៅក្នុងសង្គមនៅពេលដែលគេបាក់ទឹកចិត្ត ដូចជាចាប់ផ្ដើម បង្កភាពប្រទូសសរាយ ឬក៏ការឆក់ប្លន់ជាដើម។
វិធីក្នុងការដោះស្រាយការបាក់ទឹកចិត្ត
តើអ្នកត្រូវគ្រប់គ្រងការបាក់ទឹកចិត្តដោយដូចម្ដេច? ចូរពិនិត្យមើលមធ្យោបានខាងក្រោមនេះដែលនឹងអាចជួយអ្នកបានខ្លះ។
- ជជែកជាមួយមិត្តភ័ក្រ ឬមនុស្សដែលអ្នកទុកចិត្តបំផុត
- ការពិគ្រោះយោបល់អាចជួយឲ្យអ្នកយល់ដឹងពីជំងឺបាក់ទឹកចិត្ត និងដំណោះស្រាយដែលអ្នកត្រូវតែអនុវត្តក្នុងការដោះស្រាយបញ្ហាទាំងនោះ។
- ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឲ្យឃើញថាអាហារដែលអ្នកបរិភោគអាច ប៉ះពាល់ដល់អារម្មណ៍របស់អ្នក។
- លំហាត់ប្រាណ ការសិក្សាបានបង្ហាញឲ្យដឹងថាបន្ទាប់ពីការហាត់ប្រាណរយៈពេល៣០នាទី មនុស្សតែងតែទទួលបានអារម្មណ៍ល្អកើនឡើង។
- ព្យាយាមសំរាកឲ្យបានច្រើន។ ការសំរាកការធ្វើលំហាត់ប្រាណគឺជាវិធីល្អមួយសម្រាប់ កកាត់បន្ថយភាពតានតឹងនៅក្នុងអារម្មណ៍។
- ថ្នាំប្រឆាំងនឹង ការបាក់ទឹកចិត្ត ថ្នាំទំនើបគឺមានប្រសិទ្ធិភាព និងមិនធ្វើឲ្យអ្នកងងុយគេងនោះទេ ប៉ុន្តែត្រូវប្រើថ្នាំនោះដោយមានការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ គ្រូពេទ្យភាគច្រើននឹងមានការស្ទាក់ស្ទើរក្នុងការចេញវេជ្ជាបញ្ជាទិញថ្នាំចំពោះមនុស្សដែលមានអាយុក្រោម ១៨ឆ្នាំ។
អ្វីដែលមិនត្រូវធ្វើ
មនុស្សមួយចំនួនប្រើប្រាស់គ្រឿងស្រវឹង ឬក៏ថ្នាំបញ្ឈប់ការបាក់ទឹកចិត្ត ។វិធីទាំងនេះមិនបានធ្វើឲ្យអ្នកបានប្រសើរឡើងនោះទេ ហើយក៏អាចបណ្ដលឲ្យមានផលអាក្រក់ទៀតផង។