ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
បុគ្គលដែលកើតក្នុងឆ្នាំខាល ពូកែក្នុងការរកលុយណាស់ ដោយអាចបង្កើតបានទ្រព្យសម្បត្តិជាច្រើន។ ជាហេតុដែលធ្វើឲ្យពេលចាស់ទៅ គេនឹងមិនខ្វះទេលុយ ដោយមិនពឹងលើកូនចៅក៏មានលុយពេញឃ្លាំងដែរ។
ឆ្នាំមមែ
មនុស្សដែលកើតក្នុងឆ្នាំមមែ មានចរិតជាអ្នកដឹកនាំ។ ជាពិសេស ពេលដែលគេជួបនឹងគ្រោះទាំងឡាយ តែងតែអាចប្រែជាលាភទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ គេក៏អាចរកឃើញផ្លូវក្នុងការចំណេញប្រាក់បានលឿនជាងអ្នកដទៃផងដែរ។
ឆ្នាំច
អ្នកដែលកើតក្នុងឆ្នាំច មានសមត្ថភាពខ្លាំងក្នុងការធ្វើឲ្យអ្នកនៅជុំវិញខ្លួនស្មគ្រចិត្តជួយគេ។ ជាហេតុដែលធ្វើឲ្យការងារ និងមុខរបររបស់គេអាចជោគជ័យខ្លាំងណាស់។ ដូចនេះ ទ្រព្យនឹងតែងតែចូលមកជានិច្ច៕