ចំពោះ​ស្ត្រី​មួយចំនួន ការធ្វើ​ឱ្យ​រោមភ្នែក​ង មិនមែន​ជា​រឿង​ចាំបាច់​នោះទេ​។ ប៉ុន្តែ​ចំពោះ​អ្នក​ផ្សេង​វិញ ការថែរក្សា​រោមភ្នែក​ឱ្យ​ង គឺជា​ជំនាញ​មួយ​ដែល​ពួកគេ​ត្រូវការ​។ សូម​អនុវត្ត​ដូច​ខាង​ដើម្បី​រក្សា​រោមភ្នែក​ឱ្យ​ង​បានយូរ​។​

១. លាង​សម្អាត​រោមភ្នែក​និង​ឧបករណ៍​ពត់​រោមភ្នែក​ជាមួយនឹង​សាប៊ូ​។ ធូលី​ដី​នឹង​ធ្វើឱ្យ​ភាព​ង​នៅ​មិន​បាន​យូរ ដូច្នេះ​អ្នក​ត្រូវ​ប្រាកដថា​ធូលី​ដី​ត្រូវបាន​លាង​សម្អាត​អស់ពី​ឧបករណ៍​ពត់​រោមភ្នែក​។ ប្រសិនបើ​ភ្នែក​អ្នក​នៅ​មាន​សល់​ជាប់​គ្រឿងសម្អាង អ្នក​ត្រូវ​លាង​វា​ចេញ​ដោយ​ប្រើ​ទឹក​លាង​សម្អាត​ភ្នែក​ស្រាលៗ និង​សំឡី​បន្ទះ​។ ជូត​ភ្នែក​និង​ឧបករណ៍​ពត់​រោមភ្នែក​ឱ្យ​ស្ងួត​ដោយ​ប្រើ​កន្សែង​។​
២. កម្តៅឧ​បរក​ណ៍ពត់​រោមភ្នែក​ឱ្យ​ក្តៅ​ដោយ​ប្រើ​ឧបករណ៍​ផ្លុំ​សក់ (​រយៈពេល ១០ ទៅ ១៥ វិនាទី​)​។ កម្តៅ​គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការបង្កើន​ពេលវេលា​នៃ​ភាព​ង​របស់​រោមភ្នែក​។​
៣. ពត់​រោមភ្នែក​របស់​អ្នក​រយៈពេល ៥ ទៅ ១០​វិនាទី​។ ប្រសិនបើ​អ្នក​មិនទាន់​ពេញចិត្ត​នឹង​ភាព​ង​នោះទេ អ្នក​អាច​ពត់​ម្តង​ទៀត​រហូត​ទាល់តែ​អ្នក​ពេញចិត្ត​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង