Join with Health.com.kh on Telegram

បើសិន​ជា​អ្នក​ចង់​បង្កើន​ការលូតលាស់​នៃ​សក់​របស់​អ្នក អ្នក​ត្រូវ​អនុ​វត្តតាម​វិធីសាស្ត្រ​មួយចំនួនដូចខាងក្រោម ហើយ​ត្រូវ​ត្រៀម​លក្ខណៈ​សម្រាប់​រយៈពេល​យូរ ព្រោះ​វា​មិនអាច​កើត​ឡើង​ក្នុង​រយៈពេល​តែ​មួយ​យប់​នោះ​ទេ​។​

​អ្វី​ដែល​អ្នកត្រូវការ
– ពពួក​វីតាមីន B
– អាហារ​ប្រូតេអ៊ីន​

​វិធីសាស្ត្រ
១. កាត់​សក់​របស់​អ្នក​។ មុន​នឹង​អ្នក​អាច​បង្កើន​ការលូតលាស់​នៃ​សក់​របស់​អ្នក​បាន អ្នក​ត្រូវ​កាត់​សក់​ដែល​ខូច​ចេញ​ឱ្យអស់​សិន​។​
២. បរិភោគ​ថ្នាំ​សារជាតិ​បន្ថែម​ដែល​អាច​ជួយ​សក់​ឱ្យ​លូតលាស់ ដែល​មាន​ដូចជា ពពួក​វីតាមីន B, ជាពិសេស B-៦ និង​អាស៊ីត​អា​មី​ណូ​។​
៣. កាត់​សក់​របស់​អ្នក​ឱ្យបាន​ញឹកញាប់​។ ចុង​សក់​របស់​អ្នក ងាយ​នឹង​ខូច​និង​អាច​បែក​ចុង ដែល​វា​មិន​ជួយ​បង្កើន​ការលូតលាស់​នៃ​សក់​នោះទេ​។ កាត់​សក់​របស់​អ្នក​យ៉ាងតិច ២,៥ សង់ទីម៉ែត្រ រៀងរាល់ ៣ ទៅ ៤ ខែ ម្តង​។​
៤. ជៀសវាង​ការប្រើប្រាស់​របស់​ដែល​ធ្វើឱ្យ​សក់​អ្នក​ខូច ដូចជា​ម៉ាស៊ីន​មូរ​សក់រួញ និង​ម៉ាស៊ីន​កៀប​សក់ត្រង់ អាច​ធ្វើឱ្យ​សក់​របស់​អ្នក​ខូច​និង​មិន​ឱ្យ​សក់​របស់​អ្នក​លូតលាស់​។​
៥. ជៀសវាង​ការ​មុជទឹក​ក្នុង​អាង​ហែល​ទឹក ព្រោះ​វា​មាន​ជាតិ​ក្លរ (Chlorine) ដែល​អាច​បង្ករ​ការបំផ្លាញ​ដល់​សក់​និង​ការលូតលាស់​របស់​សក់​។​
៦. បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន ដូចជា សណ្តែក​, គ្រាប់​ផ្លែឈើ​, គ្រាប់​ធញ្ញជាតិ និង​សណ្តែកសៀង​។ ប្រូតេអ៊ីន​ទាំងនេះ​អាច​ជួយ​សក់​របស់​អ្នក​ក្នុង​ការលូតលាស់​។​
៧. អ្នក​ត្រូវ​ថ្នម​សក់​របស់​អ្នក​។ សិតសក់​របស់​អ្នកថ្នមៗ ដោយ​មិន​បង្ករ​ការ​ដាច់ ឬ កន្ត្រាក់ និង​ជៀសវាង​ការចង​សក់​តឹង​ពេក​។​