ជំងឺមហារីក​ស្បែក​មាន​បី​ប្រភេទ​គឺ​៖​ basal​ cell​ carcinoma,​  squamous​ cell​ carcinoma,​ និង​ malignant​ melanoma​។​ ប្រភេទ​នីមួយៗ​ខុស​គ្នា​ដោយសារ​កម្រិត​មហារីក​របស់​វា​ កម្រិត​គ្រោះថ្នាក់​ដែល​ប៉ះពាល់​ដល់​សុខភាព​ស្បែក​,​ និង​វិធី​ព្យាបាល​ដែល​ត្រូវ​ប្រើ​។​ កម្តៅថ្ងៃ​គឺជា​មូលហេតុ​ចំបង​នៃ​ជំងឺ​ ជំងឺមហារីក​ស្បែក​ច្រើន​តែ​កើត​មាននៅ​ផ្នែក​នៃ​រាង​កាយ​អ្នក​ដែល​ត្រូវ​កម្តៅថ្ងៃ​។​ តំនពូជ​ក៏​មាន​ឥទ្ធិពល​លើ​ជំងឺមហារីក​ស្បែក​នេះ​ផង​ដែរ​។​ ដូច្នេះ​ បើ​អ្នកមាន​សាច់ញាតិ​ដែល​មាន​ជំងឺមហារីក​ស្បែក​នោះ​ អ្នក​គួរតែ​កុំ​ធ្វេសប្រហែស​ក្នុង​ការ​ការពារ​ពី​កម្តៅថ្ងៃ​និង​ធ្វើការ​ពិនិត្យ​ជា​ប្រចាំ​។​ ហើយ​មនុស្ស​គ្រប់​រូប​គួរ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​ឱ្យ​បាន​គ្រប់ពេល​។​

Basal​ cell​ carcinoma​ គឺជា​ប្រភេទ​មហារីក​ស្បែក​ដែល​មាន​គ្រោះថ្នាក់​តិច​បំផុត​ ទោះជា​វា​នៅ​តែ​ត្រូវ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​។​ វា​មាន​លក្ខណៈ​ជា​ដំបៅ​ក្រហម​តូចៗ​ ប្រហែលជា​លេច​ឬ​មិន​លេច​ចេញ​មក​ក្រៅ​នោះ​ទេ​។​ ជា​ទូទៅ​ដំបៅ​នោះ​មាន​កន្ទួល​ពណ៌​សរ​លោង​តូចៗ​ ដែល​ពេទ្យ​សើរ​ស្បែក​ហៅ​ថា​ “​គុ​ជ​ខ្យង​”​។​ ពេល​ខ្លះ​ ដំបៅ​នេះ​អាច​ទៅ​ជា​រលួយ​និង​ចេញ​ឈាម​។​ កោសិកា​ដែល​បង្ក​ជា​មហារីក​ស្បែក​នេះ​មាន​លក្ខណៈ​រាតត្បាត​តែ​មួយ​កន្លែង​ មាន​ន័យ​ថា​ វា​កម្រ​នឹង​រីក​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀត​នៃ​រាង​កាយ​ណាស់​ ដែល​វា​ជា​មូលហេតុ​ដែល​គេ​ចាត់​ទុក​វា​ថា​ជា​ជំងឺមហារីក​ដែល​បង្ក​ការ​គ្រោះថ្នាក់​តិច​ជាង​មហារីក​ស្បែក​ពីរ​ប្រភេទ​ទៀត​ដែល​អាច​រាតត្បាត​។​ ប៉ុន្តែ​ទោះជា​វា​មិន​រីក​រាលដាល​ទៅ​ក​ន្លែ​ដទៃ​ទៀត​ក៏​ដោយ​ វា​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ប្រសិនបើ​មិន​ព្យាបាល​ទាន់​ពេលវេលា​ផង​ដែរ​។​

ដំបៅ​កោសិកា​ (Basal​ cell​ lesion)​ អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំលាប​ និង​ការ​វះកាត់​ ដែល​វិធី​ទាំង​ពីរ​នេះ​ ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​។​ ថ្នាំលាប​ Efudex​ (5-fluorouracil​ cream​ ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺមហារីក​ផ្សេងៗ​)​ ដែល​គេ​ប្រើ​សម្រាប់​លាប​នៅ​លើ​ដំបៅ​នោះ​ជា​រៀងរាល់ថ្ងៃ​។​ គុណវិបត្តិ​នៃ​ការ​ព្យាបាល​នេះ​គឺ​កន្លែង​ដែល​មាន​ដំបៅ​នោះ​អាច​ជ្រាប​ ឬ​ហូរ​ទឹក​ នៅ​ពេល​ដែល​ថ្នាំ​នោះ​ជ្រាប​ចូល​ទៅ​ក្នុង​ដំបៅ​។​ ប៉ុន្តែ​ Efudex​ អាច​ទទួល​បាន​ជោគជ័យ​ ៩១​ ភាគរយ​ ក្នុង​ការ​ធ្វើ​ឱ្យ​កោសិកា​មហារីក​ស្បែក​នោះ​ជា​សះស្បើយ​។​ នេះ​ជា​វិធី​ព្យាបាល​ដែល​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ដែល​មិន​អាច​ធ្វើការ​វះកាត់​បាន​។​

ប្រសិនបើ​អ្នក​ចង់​ព្យាបាល​មហារីក​កោសិកា​ស្បែក​ដោយ​ការ​វះកាត់​នោះ​ អ្នក​អាច​ទៅ​ជួប​ជាមួយ​ពេទ្យ​សើរ​ស្បែក​ ឬ​ ពេទ្យវះកាត់​។​ កោសិកា​សាច់​ដុះ​ (basal​ cell)​ ភាគច្រើន​ត្រូវការ​ការ​វះកាត់​ធម្មតា​ប៉ុណ្ណោះ​ តែ​បើសិនជា​វា​នៅ​ជិត​ត្របកភ្នែក​ ច្រមុះ​ បបូរមាត់​នោះ​ អ្នក​ត្រូវ​ប្រាកដ​ថា​គ្រូពេទ្យ​នឹង​ប្រើ​វិធី​វះកាត់​ Mohs​ surgical​ technique​។​ វិធី​នេះ​តម្រូវ​ឱ្យ​កាត់​សាច់​ត្រង់​កន្លែង​នោះ​ចេញ​ជា​ចំរៀក​ស្ដើងៗ​ម្ដង​មួយៗ​,​ ពិនិត្យ​មើល​ជាលិកា​នៅ​ក្រោម​ microscope​ ដើម្បី​បញ្ជាក់​ថា​វា​មាន​កោសិកា​មហារីក​ឬទេ​ ហើយ​បន្តដំណើរ​ការ​រហូត​ទាល់តែ​កោសិកា​មហារីក​នោះ​ត្រូវ​បាន​កាត់​ចេញ​អស់​។​ វា​កំហិត​ពី​កម្រិត​ដែល​វះកាត់​សាច់​ចេញ​ និង​ត្រូវ​ប្រាកដ​ថា​កោសិកា​មហារីក​ត្រូវ​បាន​យក​ចេញ​អស់​។​ ការ​វះកាត់​នេះ​ទទួល​បាន​ជោគជ័យ​ ៩៩​ ភាគរយ​។​

Squamous​ Cell​ Carcinoma៖​ ជា​រឿយៗ​ squamous​ cell​ lesions​ មាន​លក្ខណៈ​ដូច​ជា​ឬ​ស​ដែល​ដុះ​ចេញ​ឡើង​ ហើយ​មាន​ដុំ​ពក​ដូច​ជា​មើម​ឈើ​ដែល​ដុះ​ចេញពី​ដី​ ហើយ​ពេល​ខ្លះ​មាន​ស្រទាប់​។​ អ្នក​គួរតែ​ដឹង​ថា​ Squamous​ cell​ អាច​កើត​ចេញពី​ដំបៅ​ដែល​មិន​មាន​មហារីក​ (noncancerous​ lesion)​ ដែល​គេ​ឱ្យឈ្មោះ​ថា​ actinic​ Keratoses​។​ ដំបៅ​គ្រៀម​ក្រហម​ទាំងនេះ​ មានឱកាស​ ២០​ ភាគរយ​ ក្នុង​ការ​វិវត្តន៍​ទៅ​ជា​ squamous​ cell​ ដូច្នេះ​វា​ត្រូវ​តែ​ព្យាបាល​ដូច​ជា​ជំងឺមហារីក​ដែរ​។​ និយាយ​ទៅ​ អ្នក​ត្រូវ​ព្យាបាល​វា​ឱ្យទាន់​ពេល​។​

វា​មិន​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំលាប​បាន​ទេ​−​ ជាលិកា​នោះ​ត្រូវ​តែ​កាត់​ចេញ​។​ ហើយដោយ​សារ​តែ​មហារីក​នេះ​អាច​រីក​រាលដាល​ វា​ពិតជា​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ធ្វើការ​វះកាត់​យក​កោសិកា​មហារីក​នោះ​ចេញ​ទាំងអស់​។​ ដូច្នេះ​ ជាលិកា​មួយ​ផ្នែក​ធំ​ត្រូវ​តែ​កាត់​ចេញ​។​
The​ noncancerous​ actinic​ keratoses​ ដែល​មិន​ចាំបាច់​ធ្វើការ​កាត់​ចេញ​ទេ​ ជា​ធម្មតា​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំលាប​ឈ្មោះ​ថា​ Carac​។​ Carac​ គឺជា​ថ្នាំ​ដែល​មាន​ 5-flourouracil​ មានជោគ​ជ័យ​ក្នុង​ការ​កំចាត់​ actinic​ keratoses​ ក៏​ដូច​ជា​ premalignant​ lesions​ ផង​ដែរ​។​

Malignant​ Melanoma៖​ នេះ​ជា​ប្រភេទ​មហារីក​ទី​បី​ដែល​អាច​បង្ករ​គ្រោះថ្នាក់​ដល់​ជីវិត​។​ អត្រា​នៃ​ការ​រស់នៅ​គឺ​ល្អ​ ប្រសិនបើ​វា​ព្យាបាល​បាន​ទាន់​ពេលវេលា​ ហើយ​អ្នកជំងឺ​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ​។​ Malignant​ melanoma​ កើត​ចេញពី​ប្រជ្រុយ​នៅ​លើ​ស្បែក​របស់​អ្នក​។​ ការ​ពិត​ទៅ​ ប្រជ្រុយ​ភាគច្រើន​មិនមែន​បង្ករ​ជំងឺមហារីក​នោះ​ទេ​ ដូច្នេះ​អ្នក​មិន​ចាំបាច់​ភ័យ​នោះ​ទេ​បើ​អ្នកមាន​ប្រជ្រុយ​នោះ​។​ វិធី​ដោះស្រាយ​គឺ​សម្គាល់​រាល់​បំ​លាស់​ប្ដូរ​ទាំងឡាយ​នៃ​ប្រជ្រុយ​ ហើយ​បើ​មាន​បម្រែបម្រួល​អ្វី​នោះ​ សូម​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ភ្លាម​។​ បន្ថែម​ពី​នេះ​ទៀត​នោះ​ ប្រជ្រុយ​ដែល​ដុះ​ថ្មី​ ត្រូវ​តែ​ពិនិត្យ​ដោយ​ប្រុង​ប្រយ័ត្ន​ ដើម្បី​ឱ្យ​ច្បាស់​ថា​វា​មិន​បង្ករ​លក្ខណៈ​ដូចដែល​បាន​រៀបរាប់​ខាងក្រោម​នេះ​។​

The​ American​ Academy​ of​ Dermatology​ បាន​បង្កើត​សេចក្ដីណែនាំ​ដើម្បី​ប្រើប្រាស់​សម្រាប់​វាយតម្លៃ​ប្រជ្រុយ​ដោយ​ខ្លួនឯង​។​ អ្នកជំងឺ​របស់ខ្ញុំ​ចង​ចាំ​វា​បាន​យ៉ាង​ងាយស្រួល​ក្នុង​ ព្រោះ​វា​មាន​តាម​លំដាប់លំដោយ​ A-B-C-D​។​

A​ សំដៅ​ទៅ​លើ​ពាក្យ​ថា​ Asymmetry​។​ ប្រជ្រុយ​ដែល​ដុះ​គួរតែ​មាន​ភាព​ស៊ី​មេ​ទ្រី​។​ បើសិន​វា​ធំ​ម្ខាង​តូច​ម្ខាង​ អ្នក​គួរតែ​ទៅ​ឱ្យ​ពេទ្យ​ពិនិត្យ​។​
B​ សំដៅ​ទៅ​លើ​ពាក្យ​ថា​ Border​។​ ផ្នែក​នៅ​ជុំវិញ​ប្រជ្រុយ​ដែល​ជ្រួញ​ឬ​ប៉ោង​អាច​ជា​សញ្ញា​បង្ហាញ​ថា​ មាន​សុខភាព​មិនល្អ​។​ ប្រសិនបើ​ប្រជ្រុយ​ទាំងឡាយ​ណា​ មិន​ថា​ចាស់​ឬ​ថ្មី​ មាន​ផ្នែក​ដែល​នៅ​ជុំវិញ​មិន​ប៉ុនគ្នា​ នោះ​អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​។​
C​ សំដៅ​ទៅ​លើ​ពាក្យ​ថា​ Color​។​ ប្រជ្រុយ​ដែល​មាន​សុខភាព​ល្អ​បញ្ជាក់​ដោយ​ពណ៌​របស់​វា​។​ ប្រសិនបើ​វា​មាន​ពណ៌​ច្រើន​ នេះ​ជា​សញ្ញា​បង្ហាញ​ថា​ អ្នកមាន​បញ្ហា​ហើយ​។​ ប្រសិនបើ​អ្នក​មិន​ច្បាស់​ឬ​ច្រឡំ​ អ្នក​គួរតែ​ពិនិត្យ​វា​មើល​។​
D​ សំដៅ​ទៅ​លើ​ពាក្យ​ថា​ Diameter​។​ ប្រជ្រុយ​ដែល​មាន​បី​ទំហំ​ ជា​ធម្មតា​ វា​ដុះ​ឡើង​ លិ​ប​ចុះ​ និង​ លាន​ចេញ​។​ ប្រជ្រុយ​ណា​ដែល​ធំ​ជាង​អង្កត់ផ្ចិត​នៃ​ជ័រលុប​ខ្មៅ​ដៃ​ អ្នក​គួរតែ​ទៅ​ឱ្យ​ពេទ្យ​ពិនិត្យ​។​

Malignant​ melanoma​ cancer​ គឺ​ទាក់ទង​ផ្ទាល់​ទៅ​នឹង​ការ​ប៉ះ​ទៅ​នឹង​កម្តៅថ្ងៃ​ ហើយ​ក៏​ពាក់ព័ន្ធ​ទៅ​នឹង​ដំនពូជ​ផង​ដែរ​។​ មនុស្ស​ភាគច្រើន​គិត​ថា​ នេះ​ដោយសារ​តែ​ស្រទាប់​អូហ្សូន​រហែក​ ដែល​អនុញ្ញាតិ​ឱ្យ​រស្មី​ ultraviolet​ ចូល​ក្នុង​បរិយាកាស​កាន់តែ​ខ្លាំង​។​ ការ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​គឺ​ពិតជា​មាន​សារៈ​ប្រយោជន៍​ក្នុង​ការ​ការពារ​ខ្លួន​អ្នក​ពី​កម្តៅថ្ងៃ​។​ Retin-A​  ក៏​បាន​បង្ហាញ​ថា​ អាច​បន្ថយ​ឱកាស​ក្នុង​ការ​កើនឡើង​នូវ​ជំងឺមហារីក​ស្បែក​មួយ​ចំនួន​ដែរ​ (basal​ cell​ និង​ squamous​ cancer)​ ដោយសារ​តែ​វា​មាន​ប្រសិទ្ធ​ក្នុង​ការ​ផ្ទេរ​ចំនួន​ដង​នៃ​កោសិកា​នៅ​ក្នុង​ស្រទាប់​ស្បែក​ខាងក្រៅ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង