សង្វារ ឬស្នាមជ្រួញ គឺជាការពិភាក្សាខ្លាំងជាងគេ និងខ្លាចជាងគេនៃការផ្លាស់ប្តូររួបរាងនៃខ្លួនអំឡុងពេលមានផ្ទៃពោះ។ស្នាមនេះអាចលេចឡើងពី៥០ទៅ៩០%គ្រប់ស្ត្រីដែលមានផ្ទៃពោះ, ជាធម្មតាវាបង្ហាញឡើងពេលក្រោយបន្ទាប់ពីមានផ្ទៃពោះនៅពេលដែលវាចេញខ្សែពណ៌ក្រហម, ជួនកាលជាពណ៌ស្វាយ។ ភាគច្រើននឹងកើតមាននៅផ្នែកខាងក្រោមនៃពោះ ដែលពួកវាត្រូវបានគេរកឃើញត្រង់, ចង្កេះ, ត្រគាក, គូថ, ដោះ និងដៃរបស់ស្ត្រី។សង្វានឹងលេចឡើងជាពណ៌ផ្កាឈូកនៅលើស្ត្រីស ហើយចំពោះស្ត្រី ស្បែកខ្មៅ វាមានពណ៌ស្រាលជាងស្បែកផ្សេងទៀតនៅជុំវិញនោះបន្ទាប់ពីមានផ្ទៃពោះ។ ពួកវាបង្ហាញនូវការដាច់ចេញពីគ្នានៃសរសៃកូឡាសែននៃស្បែក។ នៅពេលដែលវាមិនបង្កអោយឈឺ, សង្វាលើស្បែអាចបណ្តាលអោយមានអារម្មណ៍រមាស់ ឬឈឺចាប់ឆៀបៗ។

ឡេដែលល្អអាចជួយអ្នកពីការកើនឡើងនូវភាពស្ងួត ឬការរមាស់នៃស្បែក, ប៉ុន្តែវានឹងមិនអាចការពារពីការមិនអោយមានសង្វានោះទេទោះបីជាអ្នកចំណាយប៉ុន្មានទៅលើក្រែមដែលលាបស្បែកនោះទេ។
អ្នកគួរតែដឹងថាតើហេតុអ្វីបានមានសង្វាទាំងនោះ។
-កត្តាគ្រួសារ(ប្រសិនបើម្តាយ ឬបងស្រីរបស់អ្នកមានវា, សូមទាយថាជាអ្វី?
-ប្រសិនបើអ្នកមានវានៅពេលអ្នកមានផ្ទៃពោះកាលពីលើកមុន អ្នកអាចនឹងមានវាម្តងទៀត។
-ការឡើងទំងន់(ការឡើងទំងន់លឿន អាចធ្វើអោយវាអាក្រក់ទៅៗ
-កត្តាចំនីអាហារ(សារធាតុទឹកច្រើន និងធ្វើអោយស្បែកដែលមានសង្វារវិវត្តទៅជាល្អ)
-ពួកវានឹងបាត់ទៅវិញបន្តិចម្តងៗបន្ទាប់ពីអ្នកមានកូន និងក្លាយទៅជាស្នាមខ្សែមួយ។ នៅពេល ដែលស្ត្រីមិនសូវជាគិតវាច្រើនពេកទេ ឬក៏ចាត់ទុកវាជារឿងសញ្ញាមួយនៃភាពជាម្តាយ, ដែល អ្នកដទៃទៀតចង់កំចាត់វាចេញ។ មានបច្ចេកទេសថ្មីនិងការវះ កាត់ដែល ត្រូវបាន ស្វែក រកគ្រប់ពេល។ សូមនិយាយទៅកាន់គ្រូពេទ្យផ្នែកស្បែក ឬគ្រូពេទ្យផ្នែកកែសម្ផស្ប ប្រសិនបើអ្នកព្រួយបារម្ភពីរឿងនេះ។