ការកើតអង្គែលើស្បែកក្បាលគឺជាស្ថានភាពជំងឺស្បែកក្បាលមួយប្រភេទដែលមានលក្ខណៈរ៉ាំរ៉ៃ ដែលយើងអាចសំគាល់បានដោយមាន ការរមាស់ និងរបកៗនៅស្បែកក្បាលរបស់អ្នក ។ ថ្វីបើការមានអង្គែស្បែកក្បាលមិនមានការឆ្លង និងមានភាពគ្រោះថ្នាក់ក៏ដោយ តែវាអាចធ្វើអោយអ្នកមានការ អាម៉ាស់ និងពិបាកក្នុងការព្យាបាល ។

ចំនែកអ្វីដែលជាដំណឹងល្អនោះគឺការមានអង្គែស្បែកក្បាលអាចធ្វើការគ្រប់គ្រងបាន ។ ចំពោះករណីស្រាលគឺពុំចាំបាច់ធ្វើអ្វីច្រើនទេ ដោយគ្រាន់តែធ្វើការកក់សាប៊ូអោយកំលាំងថ្នមៗបានហើយ ។ ចំពោះករណីធ្ងន់ធ្ងរវិញច្រើនតែប្រើជំនួយពីសាប៊ូដែលមានសារធាតុឱសថទើបមានប្រសិទ្ធភាព ។
រោគសញ្ញា
ភាគច្រើនមនុស្សវ័យជំទង់ និងវ័យកណ្តាលដែលអង្គែស្បែកក្បាលអាចមានរោគសញ្ញាដូចជា កន្ទួលព័ណសៗ ប្រេងៗដែលមើលទៅដូចបំនាស់ៗរបស់ស្បែកដែលវាជាប់នឹងសក់ក្បាល និងធ្លាក់មកលើស្មា ហើយមានការរមាស់នៅលើស្បែកក្បាលទៀតផង ។ នៅពេលដែលអ្នកកំពុងស្ថិតនៅក្នុងផ្ទះដែលមានអាកាសធាតុក្តៅគឺធ្វើអោយស្បែករបស់អ្នកស្ងួត ហើយករណីនេះក៏ធ្វើអោយសញ្ញារបស់វាធូស្បើយមកវិញដែរ ប៉ុន្តែបញ្ហាមួយនេះនឹងមានលក្ខណៈធ្ងន់ធ្ងរប្រសិនបើរដូវរងារចូលមកដល់ ។
មានជំងឺអង្គែស្បែកក្បាលមួយប្រភេទហៅថា កមរមាស់ ដែលច្រើនតែកើតលើទារក ហើយវាធ្វើអោយ ទារកទៅជារបកៗ ចេញសៗពេញស្បែកក្បាលតែម្តង ហើយតែងតែជួបលើកុមារទើបនឹងកើត ប៉ុន្តែវាអាចកើតបានគ្រប់ពេលក្នុងអំឡុងពេលជាទារក ។ ថ្វីបើបញ្ហាកមរមាស់នេះធ្វើអោយឪពុកម្តាយគ្រប់រូបមានការព្រួយបារម្ភក៏ពិតមែន ប៉ុន្តែវាមិនអាចធ្វើអោយមានការគ្រោះថ្នាក់អ្វីនោះទេ ហើយជាធម្មតាវានឹងជាវិញនៅពេលដែលទារកអាយុបាន ១ឆ្នាំ ។
ពេលដែលត្រូវជួបជាមួយគ្រូពេទ្យ
ករណីភាគច្រើននៃការកើតអង្គែស្បែកក្បាលមិនចាំបាច់ទៅជួបជាមួយគ្រូពេទ្យទេ ប៉ុន្តែប្រសិនបើអ្នកនៅតែមានការរមាស់ក្បាលជាច្រើនសប្តាហ៍ដែលពេលនោះអ្នកក៏បានប្រើថ្នាំដោយគ្មានវេជ្ជបញ្ជា ឬស្បែកក្បាលរបស់អ្នកទៅជាក្រហម ឬហើម អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកឯកទេសខាងជំងឺស្បែក ។ អ្នកប្រហែលជាមានបញ្ហា Seborrheic Dermatitis (ជំងឺរលាក់ស្បែកដែលបណ្តាលមកពីជាតិខ្លាញ់ដែលចេញពីស្បែកហៅថា សេបូម មានចំនួនច្រើនពេក) ឬបញ្ហាផ្សេងៗទៀតដែលមានលក្ខណៈប្រហាក់ប្រហែលនឹងអង្គែស្បែកក្បាល ។ ជាធម្មតាគ្រូពេទ្យរបស់អ្នកតែងតែអាចធ្វើរោគវិនិច្ឆ័យបញ្ហាមួយនេះដោយងាយស្រួលតាមរយៈការមើលទៅលើសក់ និងស្បែកក្បាលរបស់អ្នក ។
មូលហេតុ
អង្គែស្បែកក្បាលអាចបណ្តាលមកពីបញ្ហាជាច្រើនដូចជាៈ
• ស្បែកស្ងួត៖ ស្បែកដែលស្ងួតធម្មតាៗ (ក្នុងពេលដែលស្ថិតក្នុងបន្ទប់ក្តៅតែមានខ្យល់ត្រជាក់) គឺជាបញ្ហាដែលច្រើនកើតមានជាងគេ ហើយធ្វើអោយរមាស់ របកៗអង្គែនោះមក ។ អង្គែដែលចេញមកពីស្បែកដែលស្ងួតជាទូទៅមានលក្ខណៈតូចៗ និងមិនសូវមានជាតិប្រេងជាង បញ្ហាផ្សេងៗទៀតនោះទេ ហើយអ្នកនឹងប្រហែលជាមានរោគសញ្ញារបស់បញ្ហាស្បែកស្ងួតនៅកន្លែងណាផ្សេងទៀតនៃរាងកាយរបស់អ្នកដូចជា ដៃ និងជើង ។
• រមាស់ ដោយសារខ្លាញ់នៅស្បែក (Seborrheic Dermatitis)៖ បញ្ហាមួយនេះ គឺអាចធ្វើការសំគាល់បានតាមរយៈស្បែកទៅជាក្រហមៗ ឬខ្លាញ់ៗ ហើយពោពេញទៅដោយអង្គែព័ណសៗឬលឿងៗ ។ បញ្ហា Seborrheic Dermatitis ប្រហែលជាមិនប៉ះពាលទៅលើស្បែកក្បាលតែមួយមុខនោះទេ ប៉ុន្តែវាក៏កើតមានច្រើននៅក្នុងតំបន់ណាមួយដែលសំបូរទៅដោយក្រពេញ ជាតិខ្លាញ់ ពិសេសគ្រលាន ហើយពេលខ្លះអាចនៅក្លៀក ។
• មិនសូវកក់សក់៖ ប្រសិនបើអ្នកមិនបានធ្វើការកក់សក់ជាទៀងទាត់ទេ ជាតិប្រេង និងកោសិការស្បែកអាចចេញពីស្បែកក្បាលរបស់អ្នកបាន ហើយកើតជាមូលហេតុក្លាយទៅជាអង្គែ ។
• ជំងឺ Psoriasis: ជំងឺស្បែកប្រភេទនេះធ្វើអោយមានការប្រមូលផ្តុំកោសិការស្បែកដែលងាប់ចូលគ្នា ហើយទៅជាក្រាស់ បង្កើតបានជាអង្គែពណ៌ ។ Psoriasis ច្រើនឃើញនៅលើស្បែករបស់ជង្គ់ កែងដៃ និងទ្រូង ប៉ុន្តែវាក៏អាចបង្កបញ្ហាលើស្បែកក្បាលផងដែរ ។ វាមានភាពពិបាកក្នុងការញែកអោយដាច់ពីជំងឺ Seborrheic Dermatitis ប្រសិនបើវាកើតលើស្បែក្បាល ។
• ជំងឺ Eczema: ប្រសិនបើអ្នកមានជំងឺ Eczema នៅកន្លែងណាក៏ដោយក្នុងរាងកាយរបស់អ្នក វាក៏អាចកើតលើស្បែកក្បាលរបស់អ្នកដែរ ហើយទីបំផុតនឹងក្លាយទៅជាអង្គែក្បាល ។
• មានប្រតិកម្មជាមួយផលិតផលព្យាបាលសក់ (ធ្វើអោយទៅជារលាកស្បែក)៖ ពេលខ្លះការប្រតិកម្មស្បែកជាមួយផលិតផលថែរក្សាសក់ ឬធ្វើអោយសក់ស្ងួត ពិសេសជាមួយផលិតផល Paraphenylen Diamine (PPD) ដែលវាអាចធ្វើអោយស្បែកក្បាល ក្រហម រមាស់ និងកើតអង្គែ ។ ការប្រើសាប៊ូ ឬប្រើផលិតផលច្រើនពេកធ្វើអោយស្បែកក្បាលទៅជារលាក់ និងធ្វើអោយកើតអង្គែផងដែរ ។
• ជំងឺដូចកើតផ្សិតលើក្បាល (Malassezia)៖ មេរោគផ្សិត Malassezia ប្រភេទនេះរស់នៅលើស្បែកក្បាលរបស់មនុស្សដែលមានសុខភាពល្អដោយមិនមានបញ្ហាអ្វីទាំងអស់ ។ ប៉ុន្តែពេលខ្លះវាអាចបង្កើតកូនចៅកាន់តែច្រើនទៅៗ ដោយសារតែជាប្រេងដែលចេញពីគល់រោមមានចំនួនច្រើនដែលវាជាហេតុដូចជាទៅចិញ្ចឹមវាដែរ ។ បញ្ហានេះអាចធ្វើអោយស្បែកក្បាលរបស់អ្នកមានការរលាក និងធ្វើអោយកោសិការស្បែកដុះកាន់តែច្រើន ។ ប្រការដែលមានកោសិការស្បែកស្លាប់កាន់តែច្រើនហើយវាផ្តុំគ្នាជាមួយជាខ្លាញ់ដែលចេញពីស្បែកក្បាលរបស់អ្នកធ្វើអោយកោសិការទាំងនោះទៅជាពណ៌សៗ និងរបកៗ នៅក្នុងសក់ក៏ដូចជានៅលើខោអាវ ។ ភាគច្រើនបញ្ហាទាំងនេះត្រូវបានចាត់ទុកជាជំងឺប្រហាក់ប្រហែលនឹង Seborrheic Dermatitis ។
ជាការពិតណាស់ អ្វីដែលធ្វើអោយមេរោគផ្សិត Malassezia មានការលូតលាស់ខ្លាំងក៏ដូចជាកូនចៅកាន់តែច្រើនគឺយើងមិនទាន់ដឹងច្បាស់ទេ ។ ថ្វីបើការដែលមានជាតិប្រេងនៅលើស្បែកក្បាលកាន់តែច្រើន បំរែបំរួលអ័រម៉ូន stress មានជំងឺ បញ្ហាសរសៃប្រសាទដូចជាជំងឺ Parkinson ប្រព័ន្ធភាពស៊ាំចុះខ្សោយ មិនបានប្រើសាប៊ូកកសក់គ្រប់គ្រាន់ និងមានបញ្ហាប្រតិកម្មដោយសារមេរោគផ្សិត Malassezia អាចធ្វើអោយទៅជាអង្គែស្បែកក្បាល ។
កត្តាប្រឈមមុខ
មនុស្សភាគច្រើនអាចកើតមានបញ្ហាអង្គែស្បែកក្បាល ប៉ុន្តែមានកត្តាប្រឈមមុខជាច្រើនអាចមានការសង្ស័យផងដែរដូចជា៖
• អាយុ៖ អង្គែស្បែកក្បាលជាធម្មតាផ្តើមឡើងនៅក្នុងវ័យក្មេង និងបន្តដល់វ័យកណ្តាល ។ ទោះជាយ៉ាណាក៏ដោយ នេះមិនមែនមានន័យថាមនុស្សចាស់មិនអាចកើតនោះទេ ។ សំរាប់មនុស្សមួយចំនួន អាចមានបញ្ហានេះក្នុងរយៈពេលយូ ។
• មនុស្សប្រុស៖ មានអ្នកស្រាវជ្រាវមួយចំនួនបានគិតថាអ័រម៉ូនមនុស្សប្រុសអាចមានឥទ្ធិពលធ្វើអោយមានអង្គែ ទើបធ្វើអោយមនុស្សប្រុសមានបញ្ហាអង្គែច្រើនជាងមនុស្សស្រី ។ មនុស្សប្រុសក៏មានក្រពេញជាច្រើនក្នុងខ្លួនដើម្បីផលិតជាតិប្រេងលើស្បែក្បាល ដែលវាជាមូលហេតុមួយធ្វើអោយទៅជាអង្គែលើស្បែកក្បាល ។
• សក់ និងស្បែកក្បាលមានជាតិប្រេង៖ មេរោគផ្សិត Malassezia អាចរស់នៅយ៉ាងស្រួលដោយសារតែជាតិប្រេងចេញច្រើននៅលើស្បែកក្បាលរបស់អ្នក ។ មានហេតុផលជាច្រើនថា កាល ណាដែលស្បែកក្បាល និងសក់មានជាតិខ្លាញ់កាន់តែច្រើន វាធ្វើអោយអ្នកកាន់តែមាន បញ្ហាអង្គែកាន់តែច្រើនដែរ ។
• អាហារមិនគ្រប់គ្រាន់៖ ប្រសិនបើរបបអាហាររបស់អ្នកមិនមានជាតិស័ង្កសី វីតាមីន B ឬជាតិខ្លាញ់ច្រើនទេ អ្នកប្រហែលជាអាចមានបញ្ហាអង្គែក៏កាន់តែច្រើនដែរ ។
• ការមានជំងឺអ្វីមួយ៖ មានហេតុផលជាច្រើនដែលមិនបាននិយាយអោយបានច្បាស់ថា មនុស្សវ័យកណ្តាលដែលមានជំងឺប្រសៃប្រសាទដូចជាជំងឺ Parkinson គឺមានការវិវត្តន៍ទៅជា Seborrheic Dermatitis និង អង្គែស្បែកក្បាល នោះទេ ។ ដូច្នេះមនុស្សទាំងនោះអាចកំពុងតែមានបញ្ហាជំងឺ Stress ពិសេសអ្នកគាំងបេះដូង នស្ទះសរសៃឈាមខួរក្បាល និងអ្នកដែលមានបញ្ហាប្រព័ន្ធភាពស៊ាំចុះខ្សោយ ។
ការត្រៀមខ្លួនក្នុងការជួបជាមួយគ្រូពេទ្យ
អ្នកមិនចាំបាច់ត្រៀមខ្លួននូវអ្វីពិសេសក្នុងការជួបជាមួយគ្រូពេទ្យដើម្បីដាក់រោគវិនិច្ឆ័យថាជាជំងឺអង្គែស្បែក្បាលទេ ។ គ្រូពេទ្យរបស់អ្នកគួរតែអាចធ្វើរោគវិនិច្ឆ័យបញ្ហាអង្គែក្បាលរបស់អ្នកបាន និងដឹងពីមូលហេតុរបស់វាដោយងាយ តាមរយៈការមើលលើស្បែក្បាល និងស្បែករបស់អ្នក ។ ប្រសិនបើអ្នកកំពុងចាប់ផ្តើមប្រើផលិតផលបណ្តុះសក់ថ្មី គួរតែយកផលិតផលនោះមកអោយគ្រូពេទ្យ ទើបអាចធ្វើអោយគាត់វិនិច្ឆ័យ និងកំណត់ពីបញ្ហារបស់អង្គែស្បែកក្បាលនោះបាន ។
ការព្យាបាល និងថ្នាំសំរាប់ប្រើប្រាស់
បញ្ហាអង្គែស្បែកក្បាលភាគច្រើនអាចធ្វើការគ្រប់គ្រង់បាន ប៉ុន្តែការព្យាបាលប្រហែលជាត្រូវអោយអ្នកជំងឺមានការអត់ធ្មត់ ហើយអត់ធ្មត់ទៀត ។ ជាទូទៅ ការកក់សក់រាល់ថ្ងៃជាមួយសាប៊ូអាចកាត់បន្ថយជាតិខ្លាញ់ និងកោសិការស្បែកដែលងាប់ច្រើន និងជួយបន្ធូរអាការៈអង្គែផងដែរ ។
នៅពេលដែលការប្រើប្រាស់សាប៊ូកក់សក់រាល់ថ្ងៃមិនទទួលបានជោគជ័យ តែការប្រើសាប៊ូដែលមានជាតិថ្នាំដោយគ្មានវេជ្ជបញ្ជាប្រហែលជាអាចមានភាពជោគជ័យវិញ ។ ប៉ុន្តែសាប៊ូសំរាប់ព្យាបាលអង្គែមិនមានលក្ខណៈដូចគ្នាទាំងអស់នោះទេ ។ ប្រសិនបើអ្នកមានការរមាស់ ក្រហម ឬក្រហាយ ដោយសារប្រើផលិតផលព្យាបាលអង្គៃ ដូច្នេះត្រូវតែបញ្ឈប់ប្រើវាទៅ ។ ប្រសិនបើអ្នកមានប្រតិកម្មអាឡែហ្សីដូចជា រកន្ទួលរមាស់ ជំងឺសើស្បែក ឬពិបាកដកដង្ហើម ត្រូវតែស្វែករកសេវាព្យាបាលអោយលឿនបំផុត ។
សាប៊ូសំរាប់ព្យាបាលអង្គែស្បែកក្បាលត្រូវបានចែកជាចំណាត់ថ្នាក់ទៅតាមសមាសធាតុថ្នាំដូចជា៖
• សាប៊ូ Zinc Pyrithione (Selsun Salon, Head&Shoulder)៖ សាប៊ូដែលមានសាធាតុទាំងនេះ គឺសុទ្ធតែជារូបមន្តប្រឆាំងបាក់តេរី និងផ្សិត ដែលអាចកាត់បន្ថយនូវផ្សិតដែលដុះនៅស្បែកក្បាលសំរាប់បង្កទៅជាអង្គែស្បែកក្បាល និង Seborrheic Dermatitis ។
• សាប៊ូ Tar-Based (Neutrogena T/Gel)៖ Coal Tar ជាផលិតផលរបស់ក្រុមហ៊ុន Coal សំរាប់ជួយលើបញ្ហាអង្គែស្បែកក្បាល Seborrheic Dermatitis និង Psoriasis ដោយធ្វើអោយស្បែក នៅក្បាលកុំអោយឆាប់ងាប់ និងរបក ។
• សាប៊ូដែលមានជា Salicylic Acid ( Ionil T)៖ សាប៊ូប្រភេទនេះគឺសំរាប់ធ្វើការដុះលាងស្បែកក្បាលដើម្បីសំអាតស្បែកក្បាលអោយបានស្អាតល្អ ប៉ុន្តែវាប្រហែលជាអាចធ្វើអោយស្បែកក្បាលរបស់អ្នកទៅជាស្ងួតបាន ដែលចុងក្រោយទៅជារបកកាន់តែច្រើនទៅៗ ។ ការប្រើថ្នាំ អប់សក់ក្រោយពេលកកសក់រួចអាចជួយធ្វើអោយសក់របស់អ្នកវិលមករកសំនើមវិញ ។
• សាប៊ូ Selenium Sulfide (Selsun Blue)៖ សាប៊ូទាំងនេះជួយបន្ថយកោសិការដែលស្លាប់ដោយសារភាពស្ងួត និងបន្ថយពពួកផ្សិត Malassezia ។ ដោយសារតែសាប៊ូទាំងនេះអាចធ្វើអោយសក់របស់អ្នកប្រែទៅជាស្កូវ ឬព័ណសក់គីមី ហើយត្រូវតែប្រាកដថាការប្រើប្រាស់របស់អ្នកគឺត្រឹមត្រូវ ។
• សាប៊ូ Ketoconazole (Nizoral)៖ សាប៊ូនេះជាប្រភេទ Broad-Spectrum សំរាប់សំលាប់ពពួកផ្សិត ហើយមានប្រសិទ្ធិភាពនៅពេលសាប៊ូដទៃមិនអាចជួយបាន ។ សាប៊ូនេះអាចប្រើដោយមិនបាច់មានវេជ្ជបញ្ជាក៏បាន ។
អ្នកគួរតែព្យាយាមប្រើសាប៊ូមួយប្រភេទក្នុងចំនោមសាប៊ូខាងលើជារៀងរាល់ថ្ងៃ ឬប្រើម្តងខានម្តង រហូតដល់អង្គែនោះអាចគ្រប់គ្រង់បាន បន្ទាប់មកត្រូវកាត់បន្ថយការប្រើប្រាស់ដោយប្រើពីរ ឬបីដងក្នុងមួយសប្តាហ៏វិញតាមតែអាចធ្វើបាន ។ ប្រសិនបើសាប៊ូមួយណាប្រើទៅហាក់បីដូចជាគ្នាប្រសិទ្ធភាព គួរតែព្យាយាមប្រើសាប៊ូពីរប្រភេទផ្សេងទៀត ។ ត្រូវប្រាកដថាត្រូវតែធ្វើការម៉ាស្សាស្បែកក្បាលរបស់អ្នក គ្រប់ពេលកក់សក់ម្តងៗ អោយបាន៥នាទី ក្នុងបំនង់អោយជាតិថ្នាំមានប្រសិទ្ឋភាព ។
ប្រសិបើអ្នកកក់សក់ជាប់ជាច្រើនសប្តាហ៍ ហើយនៅតែមានធ្លាក់អង្គែលើស្មារបស់អ្នកទៀត អ្នកគួរតែ ទោជួបជាមួយគ្រូពេទ្យ ឬអ្នកឯកទេសខាងស្បែក ។ អ្នកប្រហែលជាត្រូវការវេជ្ជបញ្ជាដើម្បីទិញសាប៊ូ ឬព្យាបាលដោយថ្នាំលាបប្រភេទ Steroid ។
របៀបនៃការរស់នៅ និងការប្រើប្រាស់ថ្នាំតាមផ្ទះ
បន្ថែពីការប្រើសាប៊ូកកសក់ជាទៀងទាតនោះ អ្នកអាចធ្វើតាមជំហ៊ានដូចខាងក្រោមដើម្បីកាត់បន្ថយនូវការប្រឈមមុខនឹងការកើតអង្គែស្បែកក្បាល៖
• រៀនគ្រប់គ្រងនូវការ stress៖ Stress មានការប៉ះពាល់ដល់សុខភាពទូទៅរបស់អ្នក ដោយធ្វើអោយអ្នកមានបញ្ហា និងជំងឺក្នុងរៀងកាយមួយចំនួនធំ ។ វាអាចនឹងជួយបង្កើតអោយមានអង្គែស្បែកក្បាល ហើយមានរោគសញ្ញាកាន់តែពិបាក ។
• ការប្រើសាប៊ូកក់សក់៖ ប្រសិនបើអ្នកជាមនុស្សមានប្រេងលើក្បាលច្រើន អ្នកគួរតែធ្វើការកក់សក់ជារៀងរាល់ថ្ងៃ ដើម្បីបង្ការនូវការកើតអង្គែលើស្បែកក្បាល ។
• បរិភោគអាហារអោយបានគ្រប់គ្រាន់៖ របបអាហារដែលសំបូរទៅដោយជាតិ សង្គ័សី វីតាមីន B និងជាតិខ្លាញ់អាចជួយការពារកុំអោយកើតអង្គែស្បែកក្បាល
• កាត់បន្ថយការប្រើប្រាស់ផលិតផលជំនួយសក់៖ ប្រើស្ពាយបាញ់សក់ ជែលលាប់សក់ សុទ្ធតែអាចអោយសករបស់អ្នកទៅជាមានប្រេងច្រើនទៅវិញទេ ។
• ហាលថ្ងៃ៖ ពន្លឺព្រះអាទិត្យអាចមានផលសំរាប់អង្គែក្បាល ។ ប៉ុន្តែដោយសារតែមានការប៉ះនឹង ពន្លឺ អូលត្រាវីយូឡេច្រើនពេកធ្វើអោយស្បែកទៅជាខូច និងប្រឈមមុខនឹងមហារីកស្បែកកាន់តែខ្លាំង ។ ជាកាពិតណាស់អ្នកគ្រាន់តែចំនាយពេលតិចតួចប៉ុណ្ណោះក្នុងការដើរចេញមកក្រៅផ្ទះ ហើយត្រូវតែប្រាកដថាអ្នកមានប្រើរបស់ការពារមុខ និងរាងកាយ ។
ការប្រើប្រាស់ថ្នាំផ្សេងៗទៀត
ការព្យាបាលដោយប្រើវិធីសាស្ត្រផ្សេងៗទៀតហាក់បីដូចជាមានប្រសិទ្ឋភាពក្នុងការកាត់បន្ថយអាការៈ អង្គែស្បែកក្បាលដែរ ដោយប្រើសាប៊ូដែលមានជាតិប្រេងដើមតែ ។ ប្រេងដើមតែ ដែលយកមកពីដើមតែប្រទេសអូស្ត្រាលីដែលមានឈ្មោះថា Melaleuca Alternifolia ត្រូវបានគេយកមកធ្វើជាថ្នាំសំលាប់មេរោគ ថ្នាំសំលាប់បាក់តេរី និងថ្នាំសំលាប់ផ្សិតអស់រយៈពេលច្រើនសតវត្សមកហើយ ។ ឥឡូវនេះ អ្នកវាបានក្លាយទៅជាសារធាតុផ្សំនៅក្នុងសាប៊ូកក់សក់ ដែលលោកអ្នកអាចរកទិញបានតាមបណ្តា ស្តងលក់ចំនីអាហារធម្មជាតិ ។ ប្រេងប្រភេទនេះដែរក៏អាចធ្វើអោយមានប្រតិកម្មអាឡឺហ្សីទៅលើមនុស្សមួយចំនួនផងដែរ ។